ជំងឺ
វេជ្ជបណ្ឌិតប្រាប់ជំងឺសួត​&រោគសញ្ញាដែលជួបញឹកបំផុត ព្រមទាំងវិធីថែសួតឱ្យមាំកុំឱ្យឆ្លងរោគ
MC LyHouy
May 21 2023
512 views

តើបងប្អូនដឹងឬទេថា ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិច ដែលអាកាសធាតុក្តៅហើយសើមបែបនេះងាយធ្វើឱ្យពពួកមេរោគ វីរុស ប៉ារ៉ាសិត បាក់តេរី ឬផ្សិតអាចឆ្លងចូលទៅប្រព័ន្ធផ្លូវដង្ហើម ប៉ះពាល់សួតយើងបានដោយងាយ។ វេជ្ជបណ្ឌិត ហឿន លក្ខិណា ដែលជាវេជ្ជបណ្ឌិតឯកទេសជំងឺសួត និងផ្លូវដង្ហើមប្រចាំនៅមន្ទីរសំរាកព្យាបាលអ៊ែរ ផ្លឹស បានប្រាប់ឱ្យដឹងថាក្នុងបទពិសោធន៍ព្យាបាលជំងឺជាច្រើនឆ្នាំមកនេះ ជំងឺរលាកសួត និងជំងឺរលាកទងសួតគឺជាជំងឺដែលកើតញឹកញាប់បំផុត ហើយវាអាចបង្កគ្រោះថ្នាក់ធ្ងន់ដល់សួតនិងជីវិត បើគ្មានការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា។ 

វេជ្ជបណ្ឌិត ហឿន លក្ខិណា បានបន្ថែមថា ជំងឺរលាកសួតឬរលាកទងសួតកើតមិនរើសវ័យនោះទេ មិនថាទារក កុមារ មនុស្សពេញវ័យ ឬមនុស្សចាស់សុទ្ធតែជាក្រុមមនុស្សប្រឈមអាចកើតបានទាំងអស់។ មូលហេតុធំបំផុតដែលនាំឱ្យរលាកនោះគឺការឆ្លងមេរោគ រួមមានដូចជា មេរោគរបេង, បាក់តេរី, វីរុស, ប៉ារ៉ាសិត ហើយករណីកំរគឺអាចឆ្លងមេរោគរលាកសួតចេញពីផ្សិតមួយចំនួនផងដែរ។ បន្ថែមពីការឆ្លងមេរោគ សូម្បីតែផ្សែងពុល ឧស្ម័នមិនល្អទាំងអស់ក្នុងបរិយាកាស, ផ្សែងចេញពីឡាន ម៉ូតូ រោងចក្រ សុទ្ធតែជាប្រភពនៃការឆ្លងមេរោគចូលសួតទាំងអស់។

វេជ្ជបណ្ឌិត ហឿន លក្ខិណា ព្រមទាំងបានបញ្ជាក់ពីរោគសញ្ញានៃការឆ្លងមេរោគដែលបណ្តាលឱ្យមានការរលាកសួតឱ្យដឹងទៀតថា វាអាចចេញរោគសញ្ញាគួរឱ្យកត់សម្គាល់មួយចំនួនដូចជា ក្អកគ្រប់ប្រភេទ, ក្អកស្ងួត, ក្អកស្លេស្ម៍, ក្តៅខ្លួន, ហត់ ពិបាកដកដង្ហើម និងអាចធ្វើឱ្យថប់ទ្រូងផងដែរ។

បន្ថែមពីមូលហេតុនៃការឆ្លង និងរោគសញ្ញា វេជ្ជបណ្ឌិត ហឿន លក្ខិណា ក៏មិនភ្លេចផ្តល់នូវអនុសាសន៍ដើម្បីឱ្យបងប្អូនប្រជាជនខ្មែរទាំងអស់គ្នាថែទាំសុខភាពខ្លួននៅផ្ទះដោយខ្លួនឯង ដើម្បីចៀសឆ្ងាយពីជំងឺស្រាលធ្ងន់ ក៏ដូចជាជំងឺសួតផ្ទាល់តែម្តង។ បើស្រឡាញ់សុខភាព ចង់ឱ្យសុខភាពរឹងមាំ ត្រូវរក្សាឱ្យបាននូវប៉ុន្មានចំណុចខាងក្រោមនេះ៖

-  ត្រូវរស់នៅស្អាត មានអនាម័យ គឺញ៉ាំស្អាត ផឹកស្អាត គេងស្អាត

-  អនាម័យផ្លូវដង្ហើម ដោយពាក់ម៉ាស់រៀងរាល់ពេលចេញទៅខាងក្រៅ ជាពិសេសនៅទីប្រជុំជន

-  កុំពិសារបារី កាត់បន្ថយស្រា ព្រោះ២មុខនេះធ្វើឱ្យប្រព័ន្ធភាពស៊ាំថយចុះលឿន ងាយឆ្លងជំងឺផ្សេងៗ

-  ហាត់ប្រាណឱ្យបានយ៉ាងតិច៣ដងក្នុងសប្តាហ៍ ម្តង៣០នាទី

-  ចាក់វ៉ាក់សាំងការពារឱ្យគ្រប់ចំនួន រួមមានដូចជា វ៉ាក់សាំងផ្តាសាយ វ៉ាក់សាំងរលាកសួត និងវ៉ាក់សាំងការពារកូវីដ១៩ជាដើម។

ជាមួយគ្នានេះ ក្រុមការងារចាបបៃតងសូមបញ្ជាក់ផងដែរថា មន្ទីរសំរាកព្យាបាលអ៊ែរ ផ្លឹស គឺជាមន្ទីរពហុព្យាបាលមួយកន្លែងដែលបង្កើតឡើងដោយក្រុមគ្រូពេទ្យឯកទេស ស្របតាមស្តង់ដារអន្តរជាតិ មានឯកទេសជាច្រើនដូចជា ឯកទេសជំងឺសួតនិងផ្លូវដង្ហើម, ឯកទេសជំងឺទឹកនោមផ្អែម, ឯកទេសជំងឺប្រព័ន្ធរំលាយអាហារ, ឯកទេសជំងឺផ្លូវចិត្ត និងឯកទេសផ្សេងៗទៀត។ សម្រាប់ការទំនាក់ទំនងទៅកាន់វេជ្ជបណ្ឌិត ហឿន លក្ខិណា ឬមន្ទីរសំរាកព្យាបាលអ៊ែរ ផ្លឹស បងប្អូនអាចទាក់ទងបានតាមរយៈហ្វេសប៊ុកផេក: មន្ទីរសំរាកព្យាបាលអ៊ែរ ផ្លឹស, លេខទូរស័ព្ទ: 098 933 533 / 092 633 533 / 071 6 333 455, តេលេក្រាមគ្រុប: https://t.me/airplusgroup ឬទៅដល់គ្លីនិកដោយផ្ទាល់តាមអាសយដ្ឋាន៖ ផ្ទះលេខ 55B, ផ្លូវ 113, សង្កាត់បឹងកេងកង III, រាជធានីភ្នំពេញ៕

អត្ថបទដោយ: កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.4 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.9 K views
អត្ថបទថ្មីៗ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម
#អាហារMarch 18 2026
តមអាហារពេលល្ងាច! ញ៉ាំផ្លែឈើ ៣នេះ កុំឱ្យឃ្លាន ឆាប់ដុតខ្លាញ់ស្រកគីឡូ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia