សម្រស់
ធ្លាប់ឆ្ងល់អត់! ហេតុអ្វីពេលត្រូវកម្តៅថ្ងៃប្រអប់ដៃឡើងស្នាមអុចខ្មៅ? ហើយស្នាមនោះប៉ះពាល់ស្បែកទេ?

ស្នាមខ្មៅតូចៗដែលកើតមាននៅលើប្រអប់ដៃ ភាគច្រើនកើតទៅលើមនុស្សស្រីមានស្បែកខ្សោយ ជាពិសេសមនុស្សដែលធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ឬធ្វើការនៅកន្លែងត្រជាក់ នៅពេលដែលចេញក្រៅត្រូវកម្តៅថ្ងៃម្តងៗ គឺតែងតែកើតមានស្នាមអុចខ្មៅនេះមិនខាន។ ជាទូទៅវាចំណាយពេលចាប់ពី ២ ទៅ ៣ ខែទើបរលុបបាត់ទៅវិញ។

ជាការពិតណាស់ ស្នាមខ្មៅដែលតែងតែកើតនៅលើប្រអប់ដៃដែលមនុស្សគ្រប់គ្នាតែងឆ្ងល់ គឺវាបណ្តាលមកពីស្បែករបស់យើងកំពុងខ្វះជាតិទឹក។ ស្បែករបស់មនុស្សយើងគ្រប់គ្នា កាលណាខ្វះជាតិទឹកគឺធ្វើឱ្យកោសិការការពារស្បែកចុះខ្យោយ ងាយរងប្រតិកម្មពីអាការធាតុខាងក្រៅដូចជាស្នាមអុចខ្មៅ និងជាំជាដើម។ មួយវិញទៀត អំឡុងពេលស្បែកកំពុងខ្វះជាតិទឹក ហើយស្បែករបស់យើងទៅប៉ះជាមួយកម្តៅថ្ងៃដែលមានកម្រិត UV ខ្ពស់ គឺធ្វើឱ្យស្បែកកើតស្នាមអុចខ្មៅ ភាគច្រើនកើតនៅត្រង់ ប្រអប់ដៃ កំភួនដៃ ខ្នង ស្មា និងនៅលើទ្រូងជាដើម។ ស្នាមអុចខ្មៅនេះវាកើតបានទៅលើមនុស្សគ្រប់វ័យទាំងអស់ ឱ្យតែស្បែករបស់យើងទៅប៉ះជាមួយកម្តៅថ្ងៃខ្លាំង។

តាមការបញ្ជាក់របស់វេជ្ជបណ្ឌិតស្បែកនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ស្នាមអុចខ្មៅដែលតែងតែកើតនៅលើប្រអប់ដៃនេះមាន២ប្រភេទខុសគ្នា។ ប្រភេទទី១ ជាប្រភេទធម្មតាមានឈ្មោះថា Age Spots បង្កឡើងពីកម្តៅថ្ងៃធ្វើឱ្យស្បែកប្រអប់ដៃលេចចេញនូវស្នាមអុចខ្មៅតូចៗ រយៈពេលចាប់ពី ២ ទៅ ៣ ខែវាបាត់ទៅវិញហើយមិនមានបញ្ហាអ្វីដល់ស្បែកនោះទេ។ ប្រភេទទី២ ឈ្មោះថា Melanoma ជាស្នាមអុចខ្មៅដែលបង្កឡើងពីកម្តៅព្រះអាទិត្យដូចគ្នា ប៉ុន្តែវាមានសមត្ថភាពខ្លាំង ធ្វើឱ្យស្បែកដៃរបស់យើងឡើងស្នាមអុចពណ៌ខ្មៅដិត រូបរាងធំ ហើយវាក៏អាចបង្កទៅជាជំងឺមហារីកស្បែកផងដែរប្រសិនព្យាបាលមិនទាន់ពេល។

របៀបការពារស្បែកកុំឱ្យកើតអុចខ្មៅពេលត្រូវកម្តៅថ្ងៃ៖

- ត្រូវលាបឡេការពារកម្តៅថ្ងៃជាប្រចាំនៅពេលចេញក្រៅ ដូចជាទៅលេងទឹក ទៅសមុទ្រ ឬទៅកន្លែងកំសាន្តផ្សេងៗ ដែលមានពន្លឺព្រះអាទិត្យខ្លាំង។ នៅពេលជ្រើសរើសឡេការពារកម្តៅថ្ងៃមកលាប​ អ្នកត្រូវប្រាកដថាឡេនោះអាចការពារកាំរស្មី UVA និង UVB ទើបទទួលបានផល។

-ត្រូវលាបឡេការពារកម្តៅថ្ងៃយ៉ាងហោចណាស់ ៣០ នាទីមុនពេលអ្នកចេញទៅត្រូវកម្តៅថ្ងៃ ហើយត្រូវលាបម្តងទៀតនៅរៀងរាល់ ២ ម៉ោងម្តង។

-លាបជែលការពារដៃឱ្យបានគ្រប់ពេលចេញទៅក្រៅ ពីព្រោះនៅក្នុងជែលវាមានសារជាតិប្រេងផ្តល់សំណើមដល់ស្បែកដៃ ធ្វើឱ្យស្បែករលោង ការពារកម្តៅថ្ងៃ។

- ពាក់អាវដៃវែង ឬពាក់ស្រោមដៃឱ្យជិតមុនពេលចេញទៅក្រៅ ហាមពាក់អាវពណ៌ខ្មៅឬស្រោមដៃពណ៌ខ្មៅដាច់ខាត ពីព្រោះពណ៌ខ្មៅជាពណ៌ដែលស្រូបពន្លឺថ្ងៃខ្លាំង៕

Age Spots – What They Are and How to Treat Them - Skin Associates of South  Florida

អត្ថបទដោយ៖ មឿន គន្ធា

ប្រភពស្រាវជ្រាវ៖ skinassociatesfl

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#សម្រស់

កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
Tror Sopheap
May 1 2025
225 views

#សម្រស់

ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
Tror Sopheap
April 30 2025
917 views

#សម្រស់

ចង់ស្អាត? ញ៉ាំអាហារនេះជួយស្បែកអ្នកផលិតខូឡាជែនឱ្យក្មេងជាងវ័យស្បែកភ្លឺថ្លា
Tror Sopheap
April 11 2025
722 views

#សម្រស់

ក្បួនថែសម្រស់ឱ្យក្មេងជាងវ័យ ១០ឆ្នាំ ទោះបីមានអាយុ ៤០ឆ្នាំ តែសម្រស់អ្នកត្រឹមតែ ៣០ឆ្នាំប៉ុណ្ណោះ
Tror Sopheap
March 15 2025
2.5 K views

#សម្រស់

អ្នកញ៉ាំផ្លែឈើ ៣នេះ ជួយថែស្បែកឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
February 24 2025
1.3 K views

#សម្រស់

មិនចង់ឱ្យមុខចាស់ជាងអាយុ សូមចៀសទម្លាប់អាក្រក់ទាំង៥នេះ!
Tror Sopheap
February 18 2025
710 views
អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia