សម្រស់
ជាំមុខផ្ទាំងៗលាបអ្វីក៏មិនបាត់! វេជ្ជ.ប្រាប់ឱ្យប្តូររបបអាហារ ញ៉ាំអាហារទាំងនេះរាល់ថ្ងៃបំបាត់ជាំលឿន

ជាំមុខគឺជាបញ្ហាមួយដែលពិបាកក្នុងការព្យាបាលជាងបញ្ហាមុន និងផ្សេងៗ។ ពីព្រោះ ជាំមុខគឺវាកើតឡើងមកពីកត្តាច្រើនដូចជា ជាំកម្តៅថ្ងៃ ជាំឈាម ជាំកំណើតកូន ជាំដោយសារការប្រើប្រាស់ផលិតផលខុស ផលិតជាតិកាត់ជាតិមក ជាហេតុធ្វើឱ្យស្បែកស្តើង ហើយផលិតជាតិមេឡានីនលើសកម្រិត បង្កទៅជាជាំនៅលើស្បែក ជាពិសេសគឺស្បែកមុខតែម្តង។ មួយវិញទៀត គឺបញ្ហាជាំកើតច្រើនទៅលើ មនុស្សស្រី ពីព្រោះជាភេទដែលមានការប្រែប្រួលអរម៉ូនខ្លាំង។

តាមការបញ្ជាក់ពី វេជ្ជបណ្ឌិត ព្រហ្ម ផានិត ស្ថាបនិកគ្លីនិកសើស្បែកណង់ស៊ី បានឱ្យដឹងថា ស្រ្តីដែលមានវ័យចាប់ពី២០ឆ្នាំដល់៥០ឆ្នាំគឺប្រឈមមុខទៅនឹងបញ្ហាជាំមុខបំផុតប្រសិនជាមិនបានយកចិត្តទុកដាក់ក្នុងការការពារស្បែក។ ពីព្រោះក្នុងចន្លោះវ័យនេះជាវ័យដែលអរម៉ូនស្រ្តីមានការប្រែប្រួលឡើងចុះខ្លាំង ជាហេតុបណ្តាលឱ្យស្បែកមុខស្រ្តីងាយនឹងផលិតជាតិមេឡានីនលើសកម្រិត ហើយបង្កទៅជាការកកស្ទះកើតទៅជាំផ្ទាំងៗនៅលើស្បែក។

ជាការពិតណាស់ យោងតាមការចុះផ្សាយលើគេហទំព័រ indiatimes បានបញ្ជាក់ថា ស្នាមជាំមានច្រើនប្រភេទជាំដោយសារកម្តៅថ្ងៃ ជាំកមណើតកូន ឬជាំដោយសារលាបផលិតផលខុស ហើយស្នាមជាំទាំងនេះវាអាចជះឥទកធិពលខ្លាំងមិនពីរបបអាហារប្រចាំថ្ងៃរបស់អ្នក។ មួយវិញទៀត ប្រសិនជាអ្នកចង់ឱ្យស្នាមជាំទាំងនោះបាត់ពីមុខរបស់អ្នកឆាប់អ្នកត្រូវតែផ្លាស់ប្តូររបបអាហារ ហើយបង្កើតទម្លាប់ថ្មីមកញ៉ាំអាហារទាំង ៨ មុខខាងក្រោមឱ្យបានច្រើនវិញ៖

១. ក្រូចឆ្មាទឹកឃ្មុំ

ការទទួលទានទឹកក្រូចឆ្មារមួយកែវតូចជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃ គឺវាជួយបណ្តេញជាតិពុលចេញពីរាងកាយ មិនតែប៉ុណ្ណោះជួយ ប្រឆាំងអុកស៊ីតកម្ម និងផ្តល់វីតាមីន C ផលិតខូឡាជែនដល់ស្បែក។ ជាពិសេសទៅទៀតនោះ សារធាតុសម្បូរបែបក្នុងទឹកឃ្មុំ និងអាស៊ីតក្នុងក្រូចឆ្មា ដើរតួជាភ្នាក់ងារ bleaching ជួយក្នុងការលុបបំបាត់ស្នាមខ្មៅលើស្បែក ជាពិសេសលើមុខបានយ៉ាងមានប្រសិទ្ធភាព។

២. ទឹកប្រទាលកន្ទុយក្រពើ

ទឹក Aloe Vera ឬប្រទាលកន្ទុយក្រពើសម្បូរទៅដោយវីតាមីន A, B, C និង E ល្អសម្រាប់ស្បែក និងសុខភាព។ លើសពីនេះ aloe vera មានផ្ទុកអាស៊ីតអាមីណូធម្មជាតិ ៩០% សម្បូរទៅដោយសារធាតុចិញ្ចឹមស្បែក។ ការប្រើប្រាស់ aloe vera ប្រចាំថ្ងៃតាមរយៈការផឹក លាប ឬធ្វើជាម៉ាស គឺជួយក្នុងការបាត់ស្នាមអុចខ្មៅ និងជួយកាត់បន្ថយសារធាតុពណ៌នៅលើស្បែកផងដែរ។

៣. ផ្លែល្ហុង

ល្ហុងទុំ សម្បូរទៅដោយសារអាតុ អង់ស៊ីម និងសារធាតុរ៉ែ ការទទួលទានផ្លែល្ហុងទុំរាល់ថ្ងៃ ជួយធ្វើឱ្យបំបាត់ស្នាមខ្មៅលើស្បែក ជួយ​ឱ្យ​ស្បែក​ភ្លឺ​រលោង​តាម​បែប​ធម្មជាតិ​ផង​ដែរ​។ យកផ្លែល្ហុង មកលាយជាមួយទឹកឃ្មុំ រួចលាបលើមុខ ទុកចោល ២០នាទី រួចលាងទឹកចេញ លាបបែបនេះជារៀងរាល់ថ្ងៃ ដើម្បីទទួលបានភាពភ្លឺថ្លា ម៉ត់រលោង។

៤. ដំឡូងបារាំងស្រស់

ទឹកដំឡូងបារាំងស្រស់ ត្រូវបានគេដឹងថា វាមានសារធាតុកម្ចាត់​ស្នាម​អុច​ខ្មៅ គេណែនាំឱ្យច្របាច់ដំឡូងឆៅមួយចំណិត លាយជាមួយទឹកក្រូចឆ្មា ឬទឹកដោះគោជូរ លាបលើមុនដើម្បីផ្តលើ វីតាមីន C ប៉ូតាស្យូម ជួយក្នុងការបំបាត់ស្នាមអុចខ្មៅ និងការធ្វើឱ្យស្បែកស។

៥. តែបៃតង

ពិសា​តែ​ក្តៅ​មួយ​ពែង អ្នក​អាច​ផ្តល់​ឱ្យ​ស្បែក​អ្នក​ភ្លឺ​ថ្លា ពីព្រោះតែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា catechins។ គេណែនាំឱ្យយកតែបៃតងលាយជាមួយទឹកឃ្មុំ និងស្ករ លាបជាម៉ាស ឬស្ក្រាប់មុខ នឹងទទួលបានស្បែកភ្លឺថ្លាបែបធម្មជាតិ និង​ផ្តល់​សំណើម​ដល់​ស្បែក​ផងដែរ​។

៦. ទឹកដោះគោ

ការទទួលទានទឹកដោះគោជូរអាចជួយកម្ចាត់កោសិកាដែលងាប់នៅលើស្បែក ​អាស៊ីត​ឡាក់ទិកដែលមាន​ក្នុង​ទឹកដោះគោ​ជូរ ជួយ​កម្ចាត់​ស្បែក​ងាប់ និង​កម្ចាត់ស្នាមខ្មៅនៅលើមុខ។

៧. ប៉េងប៉ោះ

ប៉េងប៉ោះប្រភេទបន្លែនិងផ្លែឈើដែលជួយសម្រស់ទ្វេដង ការទទួលទានប៉េងប៉ោះជួយផ្តល់វីតាមីន C ដល់ស្បែក និងព្យាបាលស្នាមខ្មៅនៅលើស្បែកផងដែរ។ ចំពោះអ្នកដែលកំពុងមានមុខស្នាមអុចខ្មៅ ឬជាំ អាចចិតផ្លែប៉េងប៉ោះជាចំណិតស្តើងៗរួចយកទៅបិទនៅត្រង់ស្នាមខ្មៅទាំងនោះទុកចោល ១៥នាទី រួចលាងទឹកចេញអាចជួយឱ្យស្នាមអុចខ្មៅទាំងនោះបាត់បន្តិចម្តងៗ។

បញ្ជាក់អាហារទាំងអស់នេះ មិនមែនអ្នកញ៉ាំភ្លាមបាត់ជាំភ្លាមនោះទេ ហើយក៏មិនមែនមានន័យថាអ្នកមានបញ្ហាជាំញ៉ាំអាហារទាំងអស់នេះហើយបាត់ជាំ១០០%នោះដែរ។ គឺត្រូវព្យាយាមញ៉ាំឱ្យបានរាល់ថ្ងៃ បូកផ្សំជាមួយការថែទាំស្បែកផ្សេងៗទៀត ឈប់លាបផលិតផលដែលមានជាតិកាត់ លាបឡេការពារកម្តៅថ្ងៃកុំខាន ញ៉ាំទឹកឱ្យច្រើន ព្យាយាមនៅកន្លែងត្រជាក់ ការពារមុខកុំឱ្យប៉ះជាមួយកម្តៅថ្ងៃ៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia