ជំងឺ
ទម្លាប់៦យ៉ាង ស្រ្ដីគួរធ្វើរាល់ថ្ងៃកុំរំលងជួយរារាំងស្បូនកុំឲ្យដុះដុំសាច់
Ouk Sreynuch
August 18 2023
547 views

បច្ចុប្បន្ននេះយើងសង្កេតឃើញថាបងៗស្រ្ដីយើងមួយចំនួនធំមានការយល់ដឹងច្រើនពាក់ព័ន្ធនឹងអនាម័យ សុខភាពស្បូន ដែលជារឿងនេះមួយក្នុងការចៀសផុតពីជំងឺកាចផ្សេងពាក់ព័ន្ធនឹងស្បូន។ ប៉ុន្តែនៅក្នុងថ្ងៃនេះ Admin មានចំណេះដឹងថ្មីមួយទៀតយកមកចែកជូនបងៗស្រ្ដីពាក់ព័ន្ធនឹងគន្លឹះថែរក្សាស្បូនកុំឲ្យដុះដុំសាច់ ការពារជំងឺមហារីកមាត់ស្បូន ព្រមទាំងបង្កើនឪកាសក្នុងការមានផ្ទៃពោះ។

 ស្បូនគឺជាសរីរាង្គសំខាន់របស់ស្ត្រី។ កាលណាយើងមានស្បូនសុខភាពល្អ ​សុខភាពបន្តពូជរបស់យើងក៏ល្អដែរ។ លើសពីនេះទៅទៀតស្បូន​សុខ​ភាពល្អជួយការពារ​យើង​ពី​ការ​មក​រដូវមិនទៀងទាត់ កាត់បន្ថយការឈឺចាប់ពេលមករដូវ កាត់បន្ថយ​ការបង្ករោគក្នុងស្បូន ការពារ​កើត​ដុំសាច់ក្នុងស្បូន ឈឺស្បូន និង​ឈឺ​អាងត្រគាក។ ហើយដើម្បីទទួលបានស្បូនសុខភាពល្អយើងក៏ត្រូវមានទម្លាប់រស់នៅល្អដូចគ្នាដោយផ្អែកតាមប្រភពវែបសាយ Vinmec អ្នកស្រីវេជ្ជបណ្ឌិត Ashly បានចែករំលែកវិធីចំនួន៦ ក្នុងការថែទាំស្បូន ដែលវិធីទាំងនោះរួមមាន

 ទី១. ញ៉ាំអាហារមានតុល្យភាពជាងមុន៖ យោងតាមការសិក្សាដែលបានចេញផ្សាយនៅផ្នែកសម្ភព និងរោគស្ត្រីប្រទេសអាមេរិកបានអះអាងថា ការញ៉ាំសាច់ក្រហមអាចបង្កើនហានិភ័យនៃការវិវត្តទៅជាដុំសាច់ក្នុងស្បូនទ្វេដង ខណៈការញ៉ាំបន្លែច្រើនដែលមានដូចជា ប្រូខូលី ស្ពៃក្ដោប ខាត់ណា ពន្លកស្ពៃ គឺបានកាត់បន្ថយហានិភ័យដុះដុំសាច់ក្នុងស្បូនបានរហូតដល់៥០%។

 ទី២. កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន៖ ការទទួលទានជាតិកាហ្វេអ៊ីនក្នុង​បរិមាណ​ច្រើន​អាច​បង្កឲ្យមានករណីដុះដុំ​សាច់នៅក្នុង​ស្បូន​ព្រោះតែវាបានកាត់បន្ថយ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និងបង្កើនកម្រិតអ័រម៉ូនអឺស្ត្រូសែន។ យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង Fertility and Sterility ស្ត្រីដែលទទួលទានជាតិកាហ្វេអ៊ីន៥០០មីលីក្រាមជារៀងរាល់ថ្ងៃ (ស្មើនឹងកាហ្វេ៤ទៅ 5 ពែង) នឹងផលិតអ័រម៉ូនអឺស្ត្រូសែនច្រើនជាង៧០% ។

 ទី៣. ធ្វើលំហាត់ប្រាណ៖ ការសិក្សាមួយនៅក្នុង American Journal of Epidemiology បានរកឃើញថា សកម្មភាពរាងកាយអាចកាត់បន្ថយការវិវត្តនៃដុំសាច់ក្នុងស្បូន ជាពិសេសមនុស្សស្រីដែលហាត់ប្រាណរយៈពេល៤ម៉ោងក្នុង១សប្តាហ៍។ ការដើរ ការរត់ ការរត់ជិះកង់ ឬ​ការរាំ មិនត្រឹម​តែល្អចំពោះ​សុខភាព​យើង​ប៉ុណ្ណោះទេ ថែមទាំងបង្កើនចលនាឈាមរត់នៅតំបន់អាងត្រគាកទៀតផង។ ការធ្វើលំហាត់​ប្រាណពង្រឹងសាច់​ដុំអាងត្រគាកអាចជួយទប់ស្បូនមិនឱ្យធ្លាក់ចុះក្រោម។ អ្នកជំនាញបានលើក​ឡើង​ថា ការហែលទឹក ២ ម៉ោងក្នុងមួយសប្តាហ៍អាចកាត់បន្ថយការឈឺខ្នង បន្ថយការឈឺ​ចាប់​ពេល​មករដូវ និងជួយក្នុងការសម្រាលកូន។

 ទី៤. ស្នើដៃគូសម្អាតប្រដាប់ភេទមុនពេលរួមភេទ​៖ គ្រូពេទ្យជំនាញបានលើកឡើងថា នៅលើ​ប្រដាប់​ភេទបុរសគឺមានផ្ទុកទៅដោយបាក់តេរីជាច្រើន ដែលបណ្តាល​ឱ្យឆ្លងមេរោគចូលក្នុងអាងត្រគាកក្នុងពេលរួមភេទ ហើយក្នុងករណីដៃគូខ្វះអនាម័យរឿងសម្អាតប្រដាប់ភេទទៀតនោះ ភាគរយខ្ពស់ស្រ្ដីងាយឆ្លងមេរោគផ្សេងៗដែលនាំកើតជំងឺកាមរោគ។

 ទី៥. កុំទប់នោម៖ ការទប់នោមអាចបង្កឱ្យមាន​កាកសំណល់​ក្នុងប្លោក​នោម​ដែល​បណ្តាលឱ្យឆ្លង​មេរោគ​ក្នុងប្លោកនោម។ ការឆ្លងមេរោគក្នុង​ប្លោកនោម​អាចឆ្លងចូលដល់ស្បូន​បាន​ព្រោះសរីរាង្គទាំងពីរ​នេះ​នៅជិតគ្នា។ លើសពីនេះទៅទៀត​ការទប់នោមធ្វើឱ្យប្លោកនោម​រីកធំដែល​អាចបន្ថែម​សម្ពាធដល់ស្បូន។

 ទី៦៖ ពិភាក្សាជាមួយវេជ្ជបណ្ឌិតអំពីអាហារបំប៉ន៖ នៅក្នុងការសិក្សារបស់វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិកបានបង្ហាញថា បរិមាណវីតាមីន D សមស្របនៅក្នុងរាងកាយអាចកាត់បន្ថយការដុះដុំសាច់ក្នុងស្បូន។  ដូច្នេះហើយកង្វះសារធាតុចិញ្ចឹមមួយចំនួនអាចកាត់បន្ថយសុខភាពស្បូនទាំងមូលរបស់យើង។ ជាការល្អបងៗស្រ្ដីគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពី អាហារបំប៉នដែលសមស្របសុខភាពរបស់យើង ដោយមានការបន្ថែមពីលើវីតាមីន D និងអាស៊ីតហ្វូលិក អាចរួមបញ្ចូលអាស៊ីតខ្លាញ់អូមេហ្គា 3 វីតាមីន B12 វីតាមីន E វីតាមីន C ជាតិដែក និងស័ង្កសី។

ចូលមកដល់ចុងវីដេអូនេះវិញ Admin ចង់រំលឹកប្រាប់ដល់ស្រ្ដីគ្រប់រូបគួរតែមានទម្លាប់ល្អនៅក្នុងរស់នៅប្រចាំជាថ្ងៃ ជាពិសេសទៀតនោះគួរតែបង្កើនទម្លាប់អនាម័យឲ្យបានជាប្រចាំក្នុងការថែទាំសុខភាពស្បូន កាលណាស្បូនយើងល្អ ពិតណាស់ស្បូនគ្មានថ្ងៃដុះដុំសាច់ ហើយរឹតតែស្រួលក្នុងការមានផ្ទៃពោះ ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
20 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
23 views

#ជំងឺ

កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
Pheakdey Pao
October 16 2024
30 views

#ជំងឺ

បុរសត្រូវតែសង្កេត! ទាំងនេះ ជារោគសញ្ញានៃជំងឺប្រពេញប្រូស្តាតរីកធំ ទុកយូរអាចប៉ះពាល់ដល់ប្លោកនោម និងតម្រងនោម
Pheakdey Pao
October 11 2024
112 views

#ជំងឺ

ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
142 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
321 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
974 views

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
578 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
321 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
261 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
233 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
220 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 18 2024
ពិបាកគេង! ៧វិធីសាស្រ្តងាយៗ ឱ្យអារម្មណ៍អ្នកស្រស់ស្រាយឆាប់គេងលក់ស្រួល
#អាហារOctober 18 2024
ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
#ព័ត៌មានOctober 18 2024
ប្រយ័ត្នផង! ប្រទេសកម្ពុជាយើងនឹងរងឥទ្ធិពលពីខ្យល់មូសុងឦសាន និងសម្ពាធទាប ចាប់ពីថ្ងៃនេះ
#ចិត្តសាស្ត្រOctober 17 2024
បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
#អាហារOctober 17 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#ចិត្តសាស្ត្រOctober 17 2024
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia