នៅប្រទេសខ្មែរពេលនេះ មានអាកាសធាតុក្តៅខ្លាំងអាចប៉ះពាល់ដល់ស្បែកហើយនាំអ្នកខ្វះជាតិទឹកក្នុងខ្លួនផងដែរ។ ចំណែកអ្នកមានជំងឺវិញបើប៉ះក្តៅខ្លាំងរបស់ព្រះអាទិត្យក៏មិនល្អដល់សុខភាពដែរ។ ពេលថ្ងៃក្តៅបែបនេះ អ្នកអាចធ្វើឱ្យរាងកាយខ្វះជាតិទឹក សោះកម្លាំង និងអារម្មណ៍អត់សប្បាយចិត្តនោះទេ។ អ្នកផឹកភេសជ្ជៈ ៥ទាំងមុខនាំឱ្យត្រជាក់ចិត្ត ការពារជំងឺពីកម្តៅថ្ងៃផងដែរ។
១. អ្នកផឹកភេសជ្ជៈប្រភេទទឹកដូងនៅខ្មែរយើងសម្បូរមានលក់គ្រប់កន្លែងដែរ ព្រោះទឹកដូងមានរសជាតិផ្អែមហើយជួយឱ្យអ្នកត្រជាក់ចិត្តរំសាយទុក្ខកង្វល់ចោល។ ទឹកដូងមានសារធាតុ electrolytes ជួយបំពេញរាងកាយកុំខ្វះជាតិទឹកពេលអ្នកធ្វើសកម្មភាពដូចជាការហាត់ប្រាណ ការលេងកីឡា ធ្វើការងារ និងនៅក្រោមពន្លឺថ្ងៃក្តៅ វាជួយកាត់បន្ថយភាពតានតឹង និងអស់កម្លាំង ល្អសម្រាប់សាច់ដុំ និងសុខភាពបេះដូងផងដែរ។
២. អ្នកអាចផឹកភេសជ្ជៈត្រសក់ស្រូវដែលលាយជាមួយផ្លែប័រ និងផ្លែប៉ោម វាជួយអ្នកឱ្យសម្រកគីឡូនិងឱ្យស្បែករបស់អ្នកមានសំណើមប្រឆាំងជាមួយពន្លឺកម្តៅថ្ងៃ។ ត្រសក់មានសារធាតុប្រឆាំងអុកស៊ីតកម្មការពារស្បែកកុំឱ្យខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរីពីពន្លឺថ្ងៃ ព្រោះវាសម្បូរទៅដោយវីតាមីន C, B5, K, និងបេតាការ៉ូទីន...។
៣. ចំពោះអ្នកផឹកភេសជ្ជៈផ្លែឪឡឹកមានជាតិទឹក ៩២% ជាសារធាតុអេឡិចត្រូលីតខ្ពស់និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម មានជាតិប៉ូតាស្យូម និងវីតាមីន A ទាំងអស់នេះជាភេសជ្ជៈជួយសង្គ្រោះសុខភាពរបស់អ្នកពេលថ្ងៃក្តៅខ្លាំង។ ផ្លែឪឡឹកមានសារធាតុ Lycopene ច្រើនជាងបន្លែដទៃទៀត ដែលវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការសិក្សាបង្ហាញថា អាចជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីក និងជំងឺទឹកនោមផ្អែម។
៤. ការផឹកទឹកឱ្យគ្រប់គ្រាន់ជាវិធីល្អបំផុតក្នុងថ្ងៃក្តៅនេះ។ ព្រោះទឹកសាបគ្មានជាតិស្ករ និងអំបិល ល្អសម្រាប់រាងកាយមនុស្ស។ តាមគ្លីនិក Mayo បញ្ជាក់ថា បុរសគួរផឹកទឹកជិត៤លីត្រក្នុងមួយថ្ងៃ។ សម្រាប់ស្រ្តី ៣ក្នុងមួយថ្ងៃ។ បើអ្នកធុញទឹកធម្មតានេះ អ្នកអាចដាក់បន្ថែមចំណិតក្រូចឆ្មា ចំណិតត្រសក់ ឬដុំទឹកកកខ្លះៗក្នុងកែវ។
៥. នៅខែក្ដៅនេះផឹកទឹកអំពៅ១កែវជួយរាងកាយបានច្រើនណាស់ គឺជួយបំពេញជាតិទឹកក្នុងខ្លួន ប៉ូវកម្លាំងបានភ្លាមៗជាពិសេសជួយអ្នកការពារការខ្វះជាតិទឹកនៅក្នុងខ្លួន ការពារការអស់កម្លាំង វិលមុខ ខ្យល់គជាដើម។
ដូចនេះ ភេសជ្ជៈទាំង ៥នេះ ល្អចំពោះសុខភាព ការពារប្រ័ន្ធរាងកាយកុំឱ្យឈឺច្រើន។ ជាពិសេសមេឃក្តៅខ្លាំងបែបនេះ មនុស្សឈឺច្រើន និងអារម្មណ៍អត់សប្បាយប៉ុន្មានទេ ប៉ុន្តែភេសជ្ជៈទាំង ៥នេះ ជួយឱ្យអ្នកត្រជាក់ចិត្តត្រជាក់កាយ ឱ្យរាងកាយរបស់អ្នកកាន់តែរឹងមាំថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព