អាហារ
ប្រញាប់ទៅពេទ្យ! ឈឺចាប់ជើងជាប់គ្មានមូលហេតុ អាចជាអាការនៃជំងឺ៥មុខនេះ ពេទ្យជំនាញទើបពិនិត្យដឹង
Pheakdey Pao
November 2 2022
546 views

អាការឈឺចាប់តាមសន្លាក់រុំារ៉ៃ ឈឺសាច់ដុំ ជើងដៃ ជាពិសេសត្រង់បរិវេណកំភួនជើង បច្ចុប្បន្នអាចកើតមានទាំងក្មេង ចាស់ ប្រុស ស្រី ដោយសារកត្តាគួបផ្សំផ្សេងៗ បូកបញ្ជូលជាមួយនឹងជំងឺផងដែរ។

ផ្អែកទៅតាមប្រភពចេញផ្សាយ webmd បានលើកឡើងនូវជំងឺ៦ប្រភេទ ដែលបង្កឱ្យកើតចេញជាអាការឈឺចាប់នូវត្រង់បរិវេណជើងនេះឡើង ទាល់តែទៅពិនិត្យជាមួយនឹងពេទ្យជំនាញទើបអាចដឹងពីប្រភេទជំងឺទាំងនោះច្បាស់៖

១. ជំងឺសរសៃឈាមខាងចុង (PAD)៖ គឺការរួមតូច ឬស្ទះសរសៃឈាមពីបេះដូងទៅជើង បង្កជារោគសញ្ញាធ្វើឱ្យមានអារម្មណ៍ថា ជើងទន់ខ្សោយ ស្ពឹក ឬរមួលក្រពើនៅពេលដើរ។ ទន្ទឹមនឹងនេះ វាក៏អាចមានអារម្មណ៍ថា ត្រជាក់ ឬប្រែពណ៌ចម្លែកនៅត្រង់បរិវេណចុងជើងផងដែរ។

ចំពោះដំណោះស្រាយសម្រាប់បុគ្គលមួយចំនួន គ្រាន់តែផ្លាស់ប្តូរទម្លាប់ឈប់ជក់បារី។ ដោយឡែក ប្រសិនបើវាមិនបាត់ទេ គួរតែប្រញាប់ទៅរកគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលឱ្យបានត្រឹមត្រូវជាមួយនឹងប្រភេទថ្នាំ ឬអាចនឹងវះកាត់ក្នុងករណីធ្ងន់ធ្ងរ។

២. ជំងឺស្ទះសរសៃឈាមវ៉ែនជ្រៅ (DVT)៖ បញ្ហា​កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន ​នៅ​ភ្លៅ ឬ​ជើងភ្នែក​ខាងក្រោម​ វាមិនបង្កឱ្យមានរោគសញ្ញានោះទេ ប៉ុន្តែបើមានការឈឺចាប់ ហើមជើង ក្តៅ និងក្រហមជើង គួរតែហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតភ្លាមៗ ពីព្រោះក្នុងករណីធ្ងន់ធ្ងន់នៃជំងឺប្រភេទនេះ អាចនាំឱ្យកំណកឈាមកើនឡើងទៅដល់សួត។

ជាដំណោះស្រាយរបស់គ្រូពេទ្យ អាចផ្តល់ថ្នាំ ដើម្បីរក្សាកំណកឈាមមិនឱ្យបង្កើតការលូតលាស់ ឬរំលាយកំណកឈាមនោះចេញតាមវិធីវេជ្ជសាស្ត្រ។

៣. ជំងឺរលាកសន្លាក់៖ ជម្ងឺទូទៅដែលប៉ះពាល់ដល់សន្លាក់ អាចបណ្តាលឱ្យមានការឈឺចាប់ ហើម និងរឹងនៅត្រង់បរិវេណត្រគាក ជង្គង់ ឬកជើង បង្កឱ្យពិបាកក្នុងការដើរ ឬធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងទៀត។

ក្នុងករណីនេះ គ្រូពេទ្យជំនាញ នឹងណែនាំឱ្យធ្វើ​លំ​ហាត់ប្រាណ និង​រក្សា​ទម្ងន់​ឱ្យមានតុល្យភាពល្អ​។ ប្រើបន្ទះកំដៅ ឬថង់ទឹកកក ស្អំនៅលើសន្លាក់ដែលឈឺ ដើម្បីបន្ថយការឈឺចាប់ និងហើម ជាមួយនឹងការប្រើថ្នាំបំបាត់ការឈឺចាប់ដែលបានណែនាំចេញពីគ្រូពេទ្យផ្ទាល់។

៤. ស្ពឹក៖ បញ្ហានេះ កើតឡើងនៅពេលជាលិកាដែលភ្ជាប់ឆ្អឹងទៅនឹងឆ្អឹងមួយហៅថា ligament ត្រូវបានលាតសន្ធឹង ឬរហែក បង្កឱ្យតំបន់នោះរងរបួសហើម និងឈឺចាប់។

វិធីល្អបំផុតក្នុងការព្យាបាល វគឺសម្រាកស្អំទឹកកក (រុំដោយកន្សែងស្តើងប្រហែល ២០នាទី ២ ឬ៣ដងក្នុងមួយថ្ងៃ) ប្រសិនណាមិនបាត់ត្រូវទៅជួបគ្រូពេទ្យ ដើម្បីថតកាំរស្មីអ៊ិច និងពិនិត្យសន្លាក់ឆ្អឹងថា តើមានបញ្ហាមួយណាឱ្យប្រាកដ។

៥. សាច់ដុំទាញ៖ បញ្ហានេះ ភាគច្រើនកើតមានចំពោះអ្នកលេងកីឡា នៅពេលណាសាច់ដុំលាតសន្ធឹងឆ្ងាយពេក និងបង្កឱ្យមានការឈឺចាប់ខ្លាំង។

ការព្យាបាលល្អបំផុត គឺត្រូវស្អំទឹកកករយៈពេល ២០នាទីក្នុងមួយដង ច្រើនដងក្នុងមួយថ្ងៃ។ ក្រៅ​ពី​នោះ អាចបិទបន្ទះកម្តៅ ឬប្រើថ្នាំបំបាត់ការឈឺចាប់បាន។

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia