អ្នកវិទ្យាសាស្ត្រ Sun Yen (孙燕) មានអាយុ 93 ឆ្នាំ ធ្វើការនៅមន្ទីរពេទ្យមហារីក ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន គឺជាអ្នកជំនាញដ៏ល្បីម្នាក់ក្នុងវិស័យជំងឺមហារីក។ អ្នកជំនាញមានការស្រាវជ្រាវជាង 60 ឆ្នាំលើដុំសាច់កាច់ បានជួយសង្គ្រោះអ្នកជំងឺមហារីកជាច្រើនពីការស្លាប់។ នេះបើយោងតាមប្រភព Kenh14។
លោកវេជ្ជបណ្ឌិត Sun Yen បាននិយាយថា ជំងឺមហារីកភាគច្រើនគឺ បង្កឡើងដោយសារមនុស្សខ្លួនឯង ប៉ុន្តែយើងអាចការពារវាបានតាមវិធីជាច្រើនផងដែរ។ លោកនិយាយថា ការពារប្រសើរជាងព្យាបាល ហើយការព្យាបាលឆាប់ជាងការព្យាបាលយឺត។
ទម្លាប់នៃការញ៉ាំមិនល្អ ការជក់បារី ការបំពុលបរិស្ថាន ឬការបង្ករោគដោយជីវសាស្ត្រ សុទ្ធតែអាចនាំឱ្យកើតជំងឺមហារីក ដូច្នេះកត្តាទាំងនេះគួរតែត្រូវបានជៀសវាងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ចាប់ពីថ្ងៃនេះទៅ អ្នកគួរតែបោះបង់ការជក់បារី។ គួរមានរបៀបរស់នៅហូបចុកស្រាល ហូបស្អាតដោយដឹងខ្លួន ជៀសវាងការឆ្លងមេរោគ។
លោកវេជ្ជបណ្ឌិត ស៊ុន យ៉េន បាននិយាយថា ប្រហែលពាក់កណ្តាលនៃអ្នកកើតមហារីក គឺទាក់ទងនឹងទម្លាប់រស់នៅមិនល្អ។ ជាពិសេស អ្នកជំងឺតែងតែញុំអាហារទាំង៤ខាងក្រោមនេះ ប្រសិនបើនរណាម្នាក់អាចកំណត់ការទទួលទានអាហារទាំងនេះបាន នោះសមត្ថភាពការពារជំងឺមហរីកល្អខ្លាំងណាស់។
1. អាហារសម្បូរជាតិខ្លាញ់
ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងតែទទួលទានអាហារដែលមានកាឡូរី និងខ្លាញ់ខ្ពស់ នោះអ្នកទំនងជាធាត់ - នេះគឺជាកត្តាដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជំងឺមហារីកជាច្រើនប្រភេទ។ ការសិក្សារបស់ប្រទេសអង់គ្លេសដែលបានចុះផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្រ្ដឈានមុខគេ "The Lancet" បានបង្ហាញថា មានការទាក់ទងគ្នារវាងសន្ទស្សន៍ម៉ាសរាងកាយ និងមហារីកចំនួន ១៧ ប្រភេទ។ សម្រាប់រាល់ការកើនឡើង 5kg/m2 នៃសន្ទស្សន៍ម៉ាសរាងកាយ ប្រូបាប៊ីលីតេនៃជំងឺមហារីកស្បូន មហារីកប្រមាត់ មហារីកតម្រងនោម មហារីកមាត់ស្បូន មហារីកក្រពេញទីរ៉ូអ៊ីត និងមហារីកកូនកណ្តុរនឹងកើនឡើងយ៉ាងខ្លាំង។ បើយោងតាមស្ថិតិ រាល់ការកើនឡើង 1kg/m2 នៃសន្ទស្សន៍ម៉ាសរាងកាយ នឹងមានអ្នកជំងឺមហារីកថ្មីចំនួន 3,790 នាក់នៅក្នុងចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំ។
នៅពេលដែលយើងកាន់តែចាស់ វាស្ទើរតែមិនអាចទៅរួចទេដែលយើងអាចគ្រប់គ្រងទម្ងន់របស់យើងបានប្រសើរជាងមុន ប្រសិនបើយើងមិនដឹងពីរបៀបនៃគ្រប់គ្រង។ បើប្រៀបធៀបទៅនឹងអាហារដែលមានកាឡូរីខ្ពស់ ខ្លាញ់ខ្ពស់ និងជាតិស្ករខ្ពស់ អហារដែលផ្ដល់នូវសុខភាពប្រសើរជាងគឺ ការទទួលទានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃច្រើន។
2. អាហារប្រៃ
ប្រសិនបើអ្នកទទួលទានអាហារដែលមានជាតិប្រៃ សាច់ប្រៃ គ្រឿងប្រៃ និងប្រហិតជាដើម នោះហានិភ័យនៃជំងឺមហារីកនឹងខ្ពស់ណាស់។ អាហារទាំងនេះសុទ្ធតែមានសមាសធាតុ nitrite ជាច្រើន ក្រោមសកម្មភាពនៃអាស៊ីតក្រពះ នីទ្រីតនឹងមានប្រតិកម្មជាមួយនឹងប្រូតេអ៊ីន ដើម្បីផលិត nitrosamines បង្កមហារីកបំពង់អាហារ មហារីកពោះវៀន និងមហារីកក្រពះ។
ប្រសិនបើអ្នកទទួលទានអាហារដែលមានជាតិប្រៃ សាច់ប្រៃ ប្រៃ ប្រហិត ជាដើម នោះហានិភ័យនៃជំងឺមហារីកនឹងខ្ពស់។
3. អាហាររហ័ស និងអាហារក្តៅពេក
អាហាររហ័ស ឬអាហារក្តៅខ្លាំងក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។ លោកវេជ្ជបណ្ឌិត ស៊ុន យ៉េន បាននិយាយថា អ្នកដែលចូលចិត្តញ៉ាំអាហារក្តៅ និងផឹកទឹកក្តៅ មានហានិភ័យខ្ពស់នៃជំងឺមហារីកបំពង់អាហារ។
4. សារធាតុរំញោច(គ្រឿងស្រវឹង)
ការសេពគ្រឿងស្រវឹង ការញៀនថ្នាំរំញោចក៏អាចជំរុញការលូតលាស់កោសិកាមហារីក បង្កើនហានិភ័យនៃជំងឺមហារីកថ្លើម ក្រពះ បំពង់អាហារ។
គួរជម្រាបថាបើតាមអ្នកជំនាញ Sun Yen វិធីដំបូងក្នុងការការពារមហារីកគឺ ត្រូវទៅជួបគ្រូពេទ្យរាល់ឆ្នាំ។ មហារីកភាគច្រើនអាចព្យាបាលបានយ៉ាងល្អនៅដំណាក់កាលដំបូងរបស់ពួកគេ ហើយប្រសិទ្ធភាពនៃការព្យាបាលជំងឺមហារីកមានច្រើនទាក់ទងនឹងពេលវេលាដែលវាត្រូវការដើម្បីរកឱ្យឃើញជំងឺនេះ។ ដូច្នេះហើយ អ្នកជំនាញណែនាំថា យកល្អគួរតែទៅពិនិត្យសុខភាពប្រចាំឆ្នាំ ជាពិសេសសម្រាប់មនុស្សវ័យកណ្តាល និងមនុស្សចាស់ ឬអ្នកដែលប្រឈមនឹងជំងឺមហារីកខ្ពស់។
មួយវិញទៀត កុំនៅយប់ជ្រៅ។ អ្នកជំនាញបានព្រមានថា ការចូលគេងយឺតជាបញ្ហាដែលងាយបង្កឱ្យកើតជំងឺមហារីកដ៏គ្រោះថ្នាក់ជាច្រើន។ បើយោងតាម Academician Ton បានឱ្យដឹងថា ការគេងមិនលក់ ឬការចូលគេងយឺតនឹងប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ បន្ទាប់មកប្រព័ន្ធរំលាយអាហារ និងផ្លូវចិត្ត បន្ទាប់មកមុខងារបេះដូង សរសៃឈាម ក្រពេញ endocrine ថ្លើម និងតម្រងនោម។ យកល្អគួរតែគេងឱ្យបានគ្រប់គ្រាន់ពី៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ ហើយកុំគេងយឺត។ ជាទូទៅ ប្រសិនបើគុណភាពនៃការគេងល្អ អ្នកនឹងកាត់បន្ថយអត្រាកើតជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល ហើយសំខាន់៖ មនុស្សម្នាក់ៗគួរតែរក្សាអារម្មណ៍សុខស្រួល ដឹងពីរបៀបកាត់បន្ថយសម្ពាធផ្ទាល់ខ្លួន និងរៀនរីករាយនឹងជីវិតដើម្បីការពារជំងឺមហារីកប្រកបដោយប្រសិទ្ធភាព៕