អាហារ
ចែកគ្នាដឹង! ពេទ្យជំនាញផ្ដាំថា បើមិនចង់ឱ្យខ្លាញ់រុំថ្លើម ផ្អាកញុំាអាហារធំៗ៤នេះភ្លាម

រសជាតិនៃការញុំារបស់មនុស្សម្នាក់សុទ្ធតែមានលក្ខណៈខុសៗគ្នា អ្នកខ្លះចូលចិត្តញុំាប្រៃ អ្នកខ្លះទៀតចូលចិត្តញុំាផ្អែម អ្នកខ្លះទៀតក៏ចូលចិត្តញុំាសាច់ច្រើនជាបន្លែ។ ការញុំារបស់អ្នកគ្រប់គ្នាច្រើនបំពេញចិត្តមាត់ក្រពះ តែមិនបំពេញចិត្តសុខភាព។ ជាការពិតណាស់ បើយោងតាមប្រភព VNexpress បានឱ្យដឹងថា ការញុំាអាហារផ្អែម អាហារដែលមានអំបិលច្រើន និងសាច់ក្រហម សុទ្ធសឹងតែជាអាហារដែលនាំឱ្យខ្លាញ់រុំថ្លើម។ បើអាហារទាំងនេះធ្វើឱ្យខ្លាញ់រុំថ្លើម តើអ្នកគួរចៀសវាងញុំាដែរឬទេ?

ពិតមែនហើយ ខ្លាញ់រុំថ្លើមកើតឡើងនៅពេលដែលរាងកាយផលិតជាតិខ្លាញ់លើសកម្រិត ឬមិនអាចរំលាយជាតិខ្លាញ់បានទាន់ពេលវេលា ដែលធ្វើឱ្យខ្លាញ់លើស ឬខ្លាញ់កកកុញនៅក្នុងកោសិកាថ្លើម។ នៅក្នុងនោះដែរលោកវេជ្ជបណ្ឌិត Vu Truong Khanh ប្រធាននាយកដ្ឋានជំងឺក្រពះពោះវៀន មកពីមន្ទីរពេទ្យទូទៅ Tam Anh បានបញ្ជាក់ថា ជំងឺរុំថ្លើមកើតឡើងដោយសារតែការផឹកស្រាច្រើន ការឆ្លងមេរោគរលាកថ្លើម ឬបញ្ហាមេតាបូលីសចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ប្រសិនបើទុកចោលមិនព្យាបាលទេ ជំងឺនេះអាចនាំឱ្យកើតជំងឺរលាកថ្លើម ក្រិនថ្លើម និងមហារីកថ្លើម។

នៅដំណាក់កាលដំបូង ស្ថានភាពខ្លាញ់មិនប៉ះពាល់ដល់មុខងារថ្លើមច្រើនប៉ុន្មាននោះទេ បើវាស្ថិតក្នុងដំណាក់កាលដំបូងជំងឺនេះត្រូវបានចាត់ទុកថាជំងឺស្លូត។ ប្រសិនបើអ្នកធ្វើតាមរបបព្យាបាលរបស់វេជ្ជបណ្ឌិត ហើយផ្សំវាជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អ ការខូចខាតថ្លើមអាចគ្រប់គ្រងបាន។

បើតាមលោកវេជ្ជបណ្ឌិត Vu Truong Khanh បានបញ្ជាក់បន្ថែមថា អាហាររូបត្ថម្ភ គឺជាកត្តាសំខាន់ក្នុងការជួយព្យាបាលជំងឺ និងការពារផលវិបាកផ្សេងៗ។ ខាងក្រោម​នេះ​ជា​អាហារ​មួយ​ចំនួន​ដែល​បង្កឱ្យអ្នក​មាន​ខ្លាញ់​រុំ​ថ្លើម​គួរចៀសវាង ​ដើម្បី​ការពារ​កុំ​ឱ្យ​ជំងឺ​រីក​រាលដាល​ធ្ងន់ធ្ងរ។

១.អាហារមានជាតិស្ករខ្ពស់៖

ការទទួលទានអាហារដែលមានជាតិស្ករខ្ពស់នាំឱ្យលើសទម្ងន់ ធាត់ និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ នេះគឺជាមូលហេតុដោយប្រយោលនៃផលវិបាកដ៏គ្រោះថ្នាក់ចំពោះអ្នកដែលមានជំងឺខ្លាញ់រុំថ្លើមដោយការបង្កើនបរិមាណខ្លាញ់ក្នុងថ្លើម។ លោកវេជ្ជបណ្ឌិត Khanh បាននិយាយថា ចំពោះមនុស្សលើសទម្ងន់ និងធាត់ កាឡូរីដែលមិនត្រូវបានបំប្លែងទៅជាថាមពលនឹងត្រូវបានរក្សាទុកក្នុងទម្រង់ជា triglycerides។ ទ្រីគ្លីសេរីតលើសដែលមិនត្រូវបានស្រូបយកពេញលេញនឹងកកកុញនៅក្នុងថ្លើមដែលបណ្តាលឱ្យមានជាតិខ្លាញ់ក្នុងថ្លើម។

ដូច្នេះហើយ អ្នកដែលមានជាតិស្ករក្នុងឈាមខ្ពស់ គួរតែចៀសវាងការទទួលទានអាហារដែលមានជាតិស្ករច្រើនដូចជា បង្អែម ការ៉េម តែបៃតងផ្អែម ហើយត្រូវកំណត់ការទទួលទានផ្លែឈើដែលមានជាតិ fructose ខ្ពស់ដូចជា លីឈី ផ្លែប៉ោម ចេក ទំពាំងបាយជូជាដើម។

២.អាហារចៀន ឬអាហារមានកូលេស្តេរ៉ុលខ្ពស់៖

អាហារចៀន ឬអាហារមានកូលេស្តេរ៉ុលខ្ពស់ដូចជា ចៀនសាច់ សាច់ក្រក សាច់ក្រហម ស៊ុត ពងមាន់ ប៊ឺ ឈីស និងសាច់កែច្នៃផ្សេងៗទៀត គឺមិនល្អសម្រាប់អ្នកដែលមានជំងឺខ្លាញ់រុំថ្លើមនោះទេ។ បើ​អ្នក​ញ៉ាំ​ច្រើន វា​ងាយ​នឹង​ធ្វើ​ឱ្យ​លើស​ទម្ងន់ និង​ធាត់ បង្កើន​អត្រាtriglyceridesក្នុង​ឈាម បង្កើន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ​ដែល​អាចបំផ្លាញ​ថ្លើមបាន។ អ្នកជំងឺគួរតែប្រើប្រាស់ប្រេងបន្លែ និងបង្កើនការទទួលទានបន្លែបៃតង និងត្រីដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣ ដើម្បីបង្កើនកម្រិតជាតិខ្លាញ់ក្នុងថ្លើម ដូចជាត្រីសាម៉ុង ត្រីម៉ាកែល ត្រីសាឌីន ត្រីធូណាជាដើម។

៣.អាហារកំប៉ុង ឬអំបិលខ្ពស់៖

ការញុំាអាហារដែលមានជាតិប្រៃខ្ពស់ដូចជា សាច់ប្រៃ ត្រសក់ជ្រក់ អាហាររហ័ស និងអាហារកំប៉ុង ដែលងាយបង្កើតទម្លាប់ទទួលទានប្រៃ ដែលជាតិប្រៃអាចបង្កើនបរិមាណនៃជាតិខ្លាញ់ដែលប្រមូលផ្តុំនៅក្នុងថ្លើម។ ការសិក្សាលើសត្វកណ្តុរបានបង្ហាញថា ការទទួលទានអំបិលខ្ពស់បានបង្កើនភាពប្រែប្រួលអាំងស៊ុយលីននៅក្នុងកោសិកាខ្លាញ់ ធ្វើឱ្យប្រសើរឡើងនូវការស្រូបយកជាតិស្ករ និងការបំប្លែងជាតិគ្លុយកូសដែលបណ្ដាលមកពីអាំងស៊ុយលីន និងបង្កើតកោសិកាខ្លាញ់។ របបអាហារដែលមានជាតិអំបិលខ្ពស់ធ្វើឱ្យកម្រិត leptin កើនឡើង; ហើមរាងកាយ; ជាតិខ្លាញ់ក្នុងខ្លួនឡើងខ្ពស់ ដែលនាំឱ្យធាត់នាំឱ្យថ្លើមមានជាតិខ្លាញ់។ បើយោងតាមលោកវេជ្ជបណ្ឌិត Vu Truong Khanh បានឱ្យដឹងថា គ្រួសារគួរកាត់បន្ថយការប្រើប្រាស់បរិមាណអំបិល នៅក្នុងមួយថ្ងៃមិនគួរលើសពី ៦ ក្រាម។

៤.អាហារសម្បូរជាតិកាបូអ៊ីដ្រាត៖

ការទទួលទានអាហារសម្បូរជាតិកាបូអ៊ីដ្រាតច្រើនដូចជា អង្ករស ដំឡូងបារាំង នំប៉័ង មីកញ្ចប់ នំខេក ធ្វើឱ្យរាងកាយបំប្លែងកាបូអ៊ីដ្រាតលើសទៅជាខ្លាញ់។ ប្រសិនបើ​ខ្លាញ់​ត្រូវ​បាន​ដាក់​ក្នុង​ថ្លើម​ក្នុង​រយៈពេល​យូរ វា​នឹង​ធ្វើ​ឱ្យ​ថ្លើម​មាន​ខ្លាញ់។ អ្នកគួរតែជំនួសវាដោយអង្ករសំរូប និងគ្រាប់ធញ្ញជាតិ។ អាហារទាំងនេះបង្កើនជាតិសរសៃ កាត់បន្ថយជាតិខ្លាញ់ និងសមាសធាតុរលាកដែលមាននៅក្នុងកាបូអ៊ីដ្រាតចម្រាញ់ជាច្រើន៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារFebruary 8 2025
ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
#ព័ត៌មានFebruary 7 2025
នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
#ចិត្តសាស្ត្រFebruary 7 2025
ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
#ព័ត៌មានFebruary 7 2025
ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
#ចិត្តសាស្ត្រFebruary 7 2025
ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
#ព័ត៌មានFebruary 7 2025
ការពារប្រសើរជាងព្យាបាល! ខេត្តទាំង ៣នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូចហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia