ព័ត៌មាន
មេឃក្ដៅខ្លាំងបង្កគ្រោះថ្នាក់៤យ៉ាង ដែលអ្នកត្រូវដឹង និងចេះការពារ ពេលប្រឈមមុខនឹងពន្លឺព្រះអាទិត្យ

នៅពេលរដូវក្ដៅចាប់ផ្ដើមចូលមកដល់មហាជនភាគច្រើន ជាពិសេសជនបរទេសតែងទាញយកផលប្រយោជន៍ពីពន្លឺព្រះអាទិត្យ។ ប៉ុន្តែបច្ចប្បន្ននេះវិញ សីតុណ្ហភាពនៃពន្លឺព្រះអាទិត្យកើនឡើងកម្ដៅខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។

បើយោងតាមប្រភព Bon Secours បានរៀបរាប់ប្រាប់ថា គ្រោះថ្នាក់ទាំង០៤កើតឡើងអំឡុងពេលក្ដៅ ដែលគ្រប់គ្នាត្រូវតែដឹង និងចៀសវាងរួមមាន៖

១.ជំងឺទាក់ទងនឹងកម្ដៅ

ជំងឺទាក់ទងនឹងកម្ដៅដូចជា ភាពហត់នឿយ ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាបញ្ហាសុខភាពទូទៅនៅក្នុងរដូវក្ដៅ។ មិនតែប៉ុណ្ណោះទេ ភាពហត់នឿយដោយសារកម្ដៅខ្លាំងបង្កឱ្យមានរោគសញ្ញាមិនល្អជាច្រើនរួមមាន ជីពចរកើនឡើង វិលមុខ អស់កម្លាំង រមួលសាច់ដុំ ចង្អោរ និងឈឺក្បាល។ មួយវិញទៀត ភាពនឿយហត់ដោយសារកម្ដៅអាចនាំឱ្យកើតជំងឺដាច់សរសៃឈាមក្នុងស្ថានភាពអាកាសធាតុក្ដៅខ្លាំងដែលតម្រូវឱ្យអ្នកជំងឺឆាប់ព្យាបាល។ បើព្យាបាលមិនទាន់ពេលនោះទេ ជំងឺដាច់សរសៃឈាមខួរក្បាលអាចបណ្ដាលឱ្យខូចសរីរាង្គសំខាន់ៗ និងសាច់ដុំ ហើយអាចបណ្ដាលឱ្យអ្នកស្លាប់ទៀតផង។

ដំណោះស្រាយ៖ ប្រសិនបើអ្នកកត់សម្គាល់ថា ខ្លួនរបស់អ្នកមានរោគសញ្ញានៃការនឿយហត់ដោយសារកម្ដៅ ចូរអ្នកស្វែងរកទីជំរកត្រជាក់ ហើយសូមផ្អាកធ្វើសកម្មភាពរាងកាយ ពីព្រោះរាងកាយរបស់អ្នកត្រូវការសម្រាក និងត្រូវការជាតិទឹក។ អ្នកក៏គួរតែអនុវត្តប្រកបដោយការប្រុងប្រយ័ត្នអំឡុងរដូវក្ដៅចូលមក ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺរួមមាន៖

- ត្រូវដឹកពីកម្រិតហានិភ័យរបស់អ្នក កុមារ មនុស្សចាស់ និងមនុស្សដែលមិនសូវសុំាជាមួយសីតុណ្ហភាពក្ដៅ ងាយប្រឈមនឹងជំងឺទាក់ទងនឹងកម្ដៅ។

- ត្រូវចៀសវាងការធ្វើសកម្មភាពអំឡុងពេលអាំងតង់ស៊ីតេខ្ពស់ពេលថ្ងៃ ពីព្រោះថ្ងៃកម្ដៅថ្ងៃក្ដៅខ្លាំងណាស់ សូមធ្វើការប្រុងប្រយ័ត្ន។

- ស្លៀកសម្លៀកបំពាក់ស្រាលស្រទន់ និងត្រូវចៀសវាងស្លៀកសម្លៀកបំពាក់ការដែលក្រាសៗក្នុងអំឡុងពេលថ្ងៃក្ដៅ។

២.ជំងឺខ្វះជាតិទឹក

ប្រសិនបើអ្នកមិនរក្សាជាតិទឹកឱ្យបានល្អក្នុងរដូវក្ដៅនេះទេ អ្នកអាចនឹងកើតជំងឺខ្វះជាតិទឹក។ ចំពោះរោគសញ្ញានៃជំងឺខ្វះជាតិទឹកអាចខុសៗគ្នា វាអាស្រ័យលើអាយុរបស់អ្នក។ កុមារតូចដែលខ្វះជាតិទឹកអាចមិនស្រក់ទឹកភ្នែកនៅពេលយំ​ ឬស្ងួតមាត់។ មនុស្សពេញវ័យដែលខ្វះជាតិទឹកអាចមានអារម្មណ៍អស់កម្លាំង ស្រេកទឹកខ្លាំង និងវិលមុខ។ មួយវិញទៀត អ្នកអាចពិនិត្យទឹកនោមរបស់អ្នកបាន បើទឹកនោមពណ៌ខ្មៅ គឺជាសញ្ញាទូទៅដែលបង្ហាញថា អ្នកមិនបានទទួលទាន់ជាតិទឹកគ្រប់គ្រាន់នោះទេ។

ដំណោះស្រាយ៖ អ្នកត្រូវទុកទឹកមួយដបនៅក្បែរខ្លួន ហើយទទួលទានឱ្យបានញឹកញាប់។ ការធ្វើបែបនេះ គឺវាមានសារៈសំខាន់ខ្លាំងអំឡុងពេលអ្នកទទួលទានស្រា ឬមានសកម្មភាពហាត់ប្រាណជាដើម។ មួយវិញទៀត អ្នកក៏អាចញុំាអាហារដែលមានជាតិទឹកខ្ពស់ដូចជា ឪឡឹក ស្ដ្របឺរី ប៉េងប៉ោះ ត្រសក់ និងសាឡាត់ជាដើម។

៣.ការពុលអាហារ

មុននឹងអ្នកមានគម្រោងទោដើរលេងកម្សាន្តនៅឧទ្យាន​ ឬតំបន់ឆ្នេរសមុទ្រ សូមអ្នកចងចាំថាអាកាសធាតុក្ដៅអាចបង្កផលប៉ះពាល់ដល់អាហាររបស់អ្នក ដែលអ្នកយកទៅជាមួយ។ ប្រសិនបើអាហារទាំងនោះរួមមាន សាច់ ផលិតផលទឹកដោះគោ ដែលទុកចោលក្នុងទូរទឹកកកយូរពេក វាបង្កឱ្យមានការលូតលាស់នូវបាក់តេរី ដែលធ្វើឱ្យគ្មានសុវត្ថិភាពក្នុងការទទួលទាន់។

ដំណោះស្រាយ៖ ប្រើប្រាស់គន្លឹះខាងក្រោម ដើម្បីកម្ចាត់ជាតិពុលក្នុងអាហារ៖

-ខ្ចប់អាហារដែលងាយខូចដាក់ក្នុងទូទឹកកក។

-ប្រើប្រាស់ទែម៉ូម៉ែត្រ ដើម្បីវាស់ និងធានាថាសាច់អាំងរបស់អ្នកស្ថិតក្នុងសីតុណ្ហភាពសុវត្ថិភាព។

មួយវិញទៀត ប្រសិនបើអ្នកពុលអាហារ អ្នកអាចមានអាការវិលមុខ ចង្អោរ ក្អួត ឬរាគជាដើម។ ចូលផឹកទឹកស្អាត ដើម្បីចៀសវាងការខ្វះជាតិទឹក ហើយត្រូវចាប់ផ្ដើមញុំាអាហារស្រាលៗដូចជា នំបុ័ងអាំង នៅពេលអ្នកមានអារម្មណ៍ធូរស្រាល។

៤.Sunburn

Sunburn គឺជាហានិភ័យមួយក្នុងចំណោមហានិភ័យសុខភាពនៅក្នុងរដូវក្ដៅ ដែលអាចនាំមកនូវផលវិបាករយៈពេលវែង។ មិនតែប៉ុណ្ណោះទេ Sunburn ក៏អាចបង្កឱ្យអ្នកកើតជំងឺមហារីកស្បែកទៀតផង។

ដំណោះស្រាយ៖ ខាងក្រោមនេះជារបៀបដែលអ្នកអាចរក្សាស្បែករបស់អ្នកឱ្យមានសុខភាពល្អរួមមាន៖

-លាបឡេការពារកម្ដៅថ្ងៃ ដែលអាចទប់ស្កាត់នឹងកាំរស្មី UVB និង UVA ។ អ្នកនឹងត្រូវការលាបឡេការពារកម្ដៅថ្ងៃ បើទោះបីជាកម្ដៅថ្ងៃនោះមានពពកបិទបាំងក្ដី។

-ចៀសវាងការត្រូវនឹងពន្លឺព្រះអាទិត្យនៅពេលថ្ងៃត្រង់ អ្នកត្រូវរកទីជំរកដែលមានសុវត្ថិភាព ដើម្បីការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ។

-ត្រូវស្លៀកសម្លៀកបំពាក់ដូចជា មួក អាវដៃវែង នៅពេលអ្នកដើរក្រោមពន្លឺព្រះអាទិត្យ។

 


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ព័ត៌មាន

ចំណាំទុកផង! សេវានិងការព្យាបាលទាំង១៤ នេះ មិនរាប់បញ្ចូលក្នុង ប.ស.ស ទេ
Tror Sopheap
March 6 2025
1.8 K views

#ព័ត៌មាន

ត្រៀមអាវភ្លៀង ត្រៀមឆត្រផង! ខេត្តទាំងនេះមានភ្លៀងកក់ខែ ពីថ្ងៃទី៦ ដល់ទី ១០
Tror Sopheap
March 3 2025
868 views

#ព័ត៌មាន

អ្នកមាន ប.ស.ស មានឆ្កែខាំកុំទុកយូរ ឆាប់ទៅចាក់វ៉ាក់សាំងឥតថ្លៃ នៅទីតាំង ១នេះ
Tror Sopheap
March 2 2025
5.7 K views

#ព័ត៌មាន

អភិបាល ឃួង ស្រេង ដាក់យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាម
Tror Sopheap
February 27 2025
40 views

#ព័ត៌មាន

សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
Tror Sopheap
February 26 2025
654 views

#ព័ត៌មាន

សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
Tror Sopheap
February 25 2025
1.6 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កីឡាMarch 11 2025
អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
#ជំងឺMarch 10 2025
អត់ដឹងសោះថា ភេសជ្ជៈ ៣នេះការពារអ្នកចេញពីគ្រួសតម្រងនោមល្អបំផុត
#ចិត្តសាស្ត្រMarch 10 2025
ការសិក្សាបញ្ជាក់ថា រួមភេទ១ មុនចូលគេងជួយឱ្យអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
#ចិត្តសាស្ត្រMarch 10 2025
មហាសេដ្ឋីទី១ អាហ្រ្វិកបង្ហើបគន្លឹះគេងឱ្យចំណេញពេល គេងឱ្យស្ងប់ហើយចំណូលកើន
#អាហារMarch 7 2025
អ្នកលើសគីឡូ! ញ៉ាំផ្លែឈើ ២នេះបំបែកជាតិខ្លាញ់អាក្រក់ ឱ្យសម្រកគីឡូបានលឿន
#ចិត្តសាស្ត្រMarch 6 2025
ឈប់ពីការងារប្រាក់ខែច្រើន! មកបំពេញក្តីស្រមៃជាអ្នករើសអេតចាយ ត្រឹមតែ ២ឆ្នាំសល់លុយរាប់ម៉ឺនដុល្លារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia