ជំងឺ
ទម្លាប់អាក្រក់៤ បើធ្វើរាល់ថ្ងៃ ដូចបំផ្លាញមុខងារ ក្រពះ តម្រងនោមឱ្យខូច
Mourn Kunthea
August 7 2024
6.7 K views

មនុស្សមួយចំនួនកំពុងមានជំងឺឈឺក្រពះខ្សោយតម្រងនោម ទាំងវ័យក្មេង គឺដោយសារទម្លាប់រស់នៅមិនល្អ និងញ៉ាំអាហារមិនបានត្រឹមត្រូវផងដែរ។ ដូច្នេះដើម្បីចៀសវាងកុំឱ្យអ្នកកើតជំងឺក្រពះ និងខ្សោយតម្រងនោមទាំងវ័យក្មេងសូមអានការណែនាំខាងក្រោម។

១. បញ្ឈប់ទម្លាប់ញ៉ាំអាហារហើយភ្លាមគេងភ្លាម៖ បញ្ហានៃការកើតនូវជំងឺរលាកក្រពះ ឬឈឺក្រពះ គឺបណ្ដាលមកពីការញ៉ាំអាហារហើយដេក ទម្លាប់បែបនេះគឺធ្វើឱ្យក្រពះមិនអាចកិនម្ហូបបានទេ វាធ្វើឱ្យម្ហូបនៅថេរ យូរៗទៅវានឹងផ្អូម បង្កឱ្យជាតិអាស៊ីតក្នុងក្រពះកើនឡើង ធ្វើឱ្យកកិតនឹងជញ្ជាំងក្រពះ ដែលជាហេតុនាំធ្វើឱ្យជាតិរំអិលនៅជញ្ជាំងក្រពះត្រូវបាត់បង់ ឬសឹក ហើយនៅពេលដែលសារធាតុរំអិលត្រូវសឹកយូរៗវានឹងត្រូវរបក រហូតកើតចេញជាដំបៅក្រពះតែម្តង។ ហេតុនេះហើយទើបបាន អ្នកដែលមានបញ្ហាក្រពះ ញ៉ាំអាហារចាប់ផ្តើមក្រហាយចុក។

២. បញ្ឈប់ទម្លាប់ញ៉ាំអាហារបែបបង្ខំ៖ ការញ៉ាំអាហារបែបបង្ខំ ឬញ៉ាំអាហារបែបលឿនៗ ដោយមិនបានយកចិត្តទុកដាក់ក្នុងការទំពាឱ្យហ្មត់ គឺធ្វើឱ្យអាហារដែលអ្នកលេបចូលទៅនោះនៅជាប់គាំងក្នុងក្រពះ ពីព្រោះក្រពះរបស់យើងម្នាក់ៗមិនមានសមត្ថភាពរំលាយអាហារបរិមាណច្រើនក្នុងពេលតែមួយបានទេ។ ដូច្នេះពេលញ៉ាំអាហារ ឬបាយអ្នកត្រូវញ៉ាំតាមសម្រួលទំពាឱ្យហ្មត់ កុំញ៉ាំបង្ខំ។

៣. បញ្ឈប់ទម្លាប់ញ៉ាំអាហារប្រៃ៖ អាហារដែលមានរសជាតិប្រៃ និងអាហារកែច្នៃ ជាប្រភេទអាហារដែលប៉ះពាល់ដល់សម្ពាធឈាម អាចបណ្តាលឱ្យកើតជំងឺបេះដូង សួតផងដែរ។ ជាពិសេសគឺក្រលៀនឬភាសាពេទ្យហៅថាតម្រងនោម ការបន្តញ៉ាំអាហារប្រៃយូរៗទៅវាធ្វើឱ្យកម្រិតប៉ូតាស្យូមក្នុងរាងកាយកើនឡើង នាំឱ្យសម្ពាធឈាមឡើងខ្ពស់ បណ្តាលឱ្យបាត់បង់សមត្ថភាពរបស់ក្រលៀន និងបណ្តាលឱ្យខូចក្រលៀនផងដែរ។

​ ​៤. បញ្ឈប់ទម្លាប់ផឹកកាហ្វច្រើនក្នុង១ថ្ងៃ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ healthline បានបញ្ជាក់ថា ការញ៉ាំកាហ្វេច្រើនលើសកម្រិតជារៀងរាល់ថ្ងៃ ជាតិកាហ្វេអ៊ីនលើសអាចធ្វើឱ្យក្រពះរបស់អ្នកប្រឈមនឹងការរលាក។ តាមការណែនាំ ជាតិកាហ្វេអ៊ីន ៤០០ mg គឺសមល្មមសម្រាប់មនុស្សពេញវ័យ ដូច្នេះក្នុងមួយថ្ងៃអ្នកមិនត្រូវញ៉ាំការហ្វេឱ្យលើសពី ៤ពែងឡើយ។

៤ចំណុចខាងលើសុទ្ធតែជាទម្លាប់តូចៗប្រចាំថ្ងៃដែលមនុស្សជាច្រើនតែងតែធ្វើ។ ប៉ុន្តែយើងកុំភ្លេចថាទម្លាប់តូចទាំងនេះបើយើងនៅតែបន្តធ្វើពីមួយថ្ងៃទៅមួយថ្ងៃ វានឹងបង្កជាបញ្ហា និងបន្សល់ទុកជាជំងឺឱ្យយើងនៅថ្ងៃខាងមុខមិនខាន៕

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.5 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.9 K views
អត្ថបទថ្មីៗ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម
#អាហារMarch 18 2026
តមអាហារពេលល្ងាច! ញ៉ាំផ្លែឈើ ៣នេះ កុំឱ្យឃ្លាន ឆាប់ដុតខ្លាញ់ស្រកគីឡូ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia