ចូលនៅខែភ្លៀងរាងកាយរបស់យើងមិនអាចសុំាបានភ្លាមៗនោះទេ បូករួមទាំងការញុំាអាហារមិនបានគ្រប់គ្រាន់ សម្រាកមិនគ្រប់ ស្តេ្រសច្រើនទៀត អាចធ្វើឱ្យបងប្អូនងាយនឹងឈឺឡើងមកបាន។ ដូច្នេះហើយដើម្បីការពារសុខភាពកុំឱ្យឈឺ បងប្អូនត្រូវរស់នៅស្អាត ញុំាអាហារឱ្យមានជីវជាតិគ្រប់គ្រាន់ សម្រាកគ្រប់ ឈប់ស្រ្តេសច្រើនផងដែរ។
ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមធ្វើការលើកយក របបអាហារ៥មុខដែលល្អបំផុតជួយពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយប្រឆាំងជំងឺមកយារយីបាន ។
-បន្លែផ្លែឈើស្លឹកបៃតង៖ ក្រៅពីជួយសុខភាពរបស់បេះដូងនិងខួរក្បាល បន្លែស្លឹកបៃតង គឺមានប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយរបស់អ្នក។ ក៏ព្រោះតែបន្លែបៃតង សម្បូរដោយវីតាមីនបេ៦ បេ៩ វីតាមីនស៊ី វីតាមីនកា។ អ្នកញុំាបន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់អាចជួយពង្រឹងរាងកាយឱ្យរឹងមាំល្អមិនងាយឈឺច្រើនជាពិសេសខែភ្លៀង។
-ត្រី សាច់ ស៊ុត៖ ពពួកប្រភេទសាច់ ក្រហម មានដូចជាសាច់គោ សាច់ជ្រូក សាច់មាន់ សាច់ត្រីជាដើម គឺសម្បពូរដោយជាតិដែក វីតាមីន ប្រូតេអ៊ីន ល្អសម្រាប់ជួងបង្កើនការផលិតគ្រាប់ឈាមក្រហម ជួយការពារបងប្អូនកុំឱ្យស្លេកស្លាំងអស់កម្លាំង ឈឺក្បាលវិលមុខ ងាយនឹងឈឺច្រើន ដូចជាជំងឺផ្ដាសាយផងដែរ។ ដូច្នេះអាហារទាំងនេះបងប្អូនគួរញុំាកុំរំលង កុំញុំាតែបន្លែផ្លែឈើសុទ្ធអាចធ្វើឱ្យបងប្អូនខ្វះជីវជាតិ ងាយនឹងឈឺឡើងមកបាន។
-អាហារ Probiotic៖ លោកវេជ្ជបណ្ឌិត Deng នៅក្នុង១សប្ដាហ៍គួរតែញុំាអាហារដែលមានប្រូបាយអូទិកឱ្យបាន២ទៅ៣ដង។ ព្រោះប្រូបាយអូទិកឱ្យជួយពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយរបស់អ្នកឱ្យរឹងមាំសុខភាពល្អ និងបង្កើនប្រូតេអ៊ីនជាច្រើនជួយរំលាយអាហារផងដែរ។ ប្រភេទអាហារសម្បូរប្រូបាយអូទិចមានដូចជា ទឹកដោះគោ យ៉ាអួ…ជាដើម។
ជាចុងក្រោយ សម្រាប់អាហារទាំង៣ខាងលើនេះ បងប្អូនគួរញុំាឱ្យបានគ្រប់គ្រាន់។ ព្រោះអាចជួយពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយរបស់បងប្អូនឱ្យរឹងមាំមិនងាយឈឺច្រើនដូចជាជំងឺផ្ដសាយជាដើម៕