នៅថ្ងៃខាងមុខយើងនឹងជួបរឿងល្អ ឬរឿងអាក្រក់ ហើយក៏គ្មាននរណាម្នាក់ចង់ឱ្យខ្លួនរងសម្ពាធផ្លូវចិត្តនោះទេ។ ពេលខ្លះមនុស្សយើងជួបបញ្ហាច្រើនពេកដូចជាបញ្ហាការងារ បញ្ហាក្រុមការងារ បញ្ហាដៃគូរស់នៅជាមួយគ្នាមិនចុះសម្រុង និងការបរាជ័យលើអាជីវកម្មជាដើម វាធ្វើឱ្យកើតស្រ្តេស ប្រែរូបក្លាយជាជំងឺបាក់ទឹកចិត្តខ្លាំងទៅ។ អ្នកអាចប្រើ ៣នេះដោះសម្ពាធផ្លូវចិត្ត។
១. ការទទួលយកការពិតនៃអារម្មណ៍របស់អ្នក៖ បើអ្នកមានបញ្ហាផ្លូវចិត្តដូចជា ស្រ្តេស ធ្លាក់ទឹកចិត្ត កំហឹង និងការភ័យខ្លាច... អ្នកកុំព្យាយាមគេចវេសពីវា អ្នកត្រូវតែទទួលស្គាល់អារម្មណ៍ទាំងនេះ ទោះបីអ្នកចង់ ឬមិនចង់ក៏ដោយ។ តាមលោកម៉ូរីតាបានប្រៀបធៀបអារម្មណ៍ទៅនឹងអាកាសធាតុថា អ្នកមិនអាចព្យាករណ៍ ឬគ្រប់គ្រងអារម្មណ៍ទាំងនេះបានទេ។ អ្វីដែលអ្នកអាចធ្វើបាន គ្រាន់តែសង្គេតពីអារម្មណ៍ទាំងនេះ តាមសតិដឹងតាមដានដំណើរអារម្មណ៍បានហើយ។
២.ដកខ្លួនចេញមួយរយៈ៖ បើយោងតាមការចុះផ្សាយរបស់ Time of India បានបង្ហាញថា មិនថា ខ្លួនអ្នកកំពុងជួបសម្ពាធផ្លូវចិត្តពាក់ព័ន្ធ បញ្ហាការងារ បញ្ហាស្នេហា បញ្ហាមិត្ត និងបញ្ហាគ្រួសារ ចូរអ្នកផ្ដល់ឪកាសឱ្យរាងកាយរបស់បានសម្រាកផង ពីព្រោះការដែលរាងកាយរបស់អ្នកសម្រាក ភាពតានតឹង និងសម្ពាធទាំងឡាយ បានរំសាយតាមសុបិន។ ក្រោយមកទៀត ចូរអ្នកគិតគំនិតវិជ្ជមាន លើកទឹកចិត្តខ្លួនឯង ដើម្បីផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង ដើម្បីដើរទៅមុខទៀត។
៣. ថ្នាំសុខផ្លូវចិត្តមួយទៀតគឺក្តីស្រឡាញ់៖ ពេលអ្នកចេះអភ័យទោសឱ្យនរណាម្នាក់ ក្តីស្រឡាញ់ក្នុងបេះដូងរបស់អ្នកនឹងកើនឡើង។ ព្រោះក្តីស្រឡាញ់ជួយរំដោះសម្ពាធផ្លូវចិត្តបានល្អ។ តាមលោកស្រី Louise Hay បាននិយាយថា ក្តីស្រឡាញ់ជាថ្នាំព្យាបាលបញ្ហាគ្រប់យ៉ាង។ ហើយមាគ៌ាទៅរកក្តីស្រឡាញ់ជាការផ្តល់ឱ្យនៅការអភ័យទោស។ ព្រោះការអភ័យទោសនេះហើយជួយរំសាយសេចក្តីអាក់អន់ចិត្តនិងសម្ពាធផ្លូវចិត្តទាំងឡាយរបស់មនុស្សយើង”។ សូម្បីមហាសេដ្ឋី លោក Charlie Munger មានវ័យ៩៩ឆ្នាំបានប្រាប់ថា “ជីវិតអ្នកត្រូវរក្សាភាពរីករាយ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវលះបង់អារម្មណ៍អវិជ្ជមានចេញ។ ហើយបើអ្នកចង់មានភាពរីករាយ តែក្នុងចិត្តរបស់អ្នកមានក្តីស្អប់ និងអន់ចិត្តច្រើន ពេលនោះហើយជីវិតរបស់អ្នកគ្មានក្តីសុខមិនខានឡឡើយ”៕ អត្ថបទដោយ៖ ទ្រ សុភាព
