ទម្លាប់អាក្រក់នរណាក៏មានដែរ តែបើបន្តទម្លាប់អាក្រក់ជាប់ខ្លាំងពេក អាចជះជាផលអាក្រក់ដល់សុខភាពរួមទាំងសម្រស់និងផ្លូវចិត្តផងដែរ។ ដូច្នេះទម្លាប់អាក្រក់មិនបានធ្វើឱ្យជីវិតអ្នកស្រស់បំព្រងនោះទេ។ ព្រោះគ្រាន់តែមុខមាត់របស់អ្នកក៏ស្វីតស្រពោនមិនស្រស់បស់ដូចគ្នា។
អាស្រ័យេហេតុនេះហើយ ក្រុមការងារចាបបៃតង សូមលើកយកទម្លាប់អាក្រក់៣យ៉ាងដែលធ្វើឱ្យសម្រស់របស់អ្នកបាក់ខ្លាំង បន្សាល់ មុខមុនស្នាម បន្សាល់ស្បែកស្រអាប់ ស្រ្តេសរុំារ៉ៃដល់អ្នក។ដូច្នេះប្រសិនណាអ្នកមិនចង់ធ្លាក់ខ្លួនទៅជាបែបនេះកុំទម្លាប់ធ្វើរឿងអាក្រក់នេះឱ្យសោះ។
ទី១មិនសូវផឹកទឹក៖ ចំណុចនេះស្ដាប់ទៅធម្មតា តែអ្នកខ្លះ គឺទម្លាប់ពេញ១ថ្ងៃរបស់គាត់មិនសូវជាផឹកទឹកប៉ុន្មាននោះទេ។ ចាំទាល់តែស្រេកខ្លាំងបានដាក់១កែវទៅអ្នកខ្លះទៀតស្រេកទឹកតែអត់ទៅផឹកទឹកទេ មានភេសជ្ជៈផ្អែមៗក្បែរដៃដឹងតែលែងនឹកនាផឹកទឹកហើយ។ តើបងប្អូនដឹងទេថាទម្លាប់បែបនេះគ្រោះថ្នាក់ដល់រាងកាយខ្លាំងណាស់ ព្រោះបើធ្វើតែ១ទៅ២ថ្ងៃមិនជាអ្វីទេ តេបើទម្លាប់តែបែបហ្នឹងច្បាស់ណាស់សុខភាពទ្រោមមិនខាន។ ជាក់ស្ដែងដូចករណីពិតមួយក្នុងប្រទេសយើង។ បុរសម្នាក់គាត់ជាតារាសម្ដែង មួយថ្ងៃៗគាត់រវល់ជាមួយនឹងការងារដែលគាត់ស្រឡាញ់ខ្លាំងណាស់ ជាពិសេសគឺរវល់សប្បាយជាមួយប្រាប់ចំណូលដែលរកបាន។ តែក្រោយពីគាត់មាមនទម្លាប់ស្រេកទឹកទៅផឹកតែគ្រឿងកំប៉ុងផ្អែមរយៈពេល១ឆ្នាំគាត់បានធ្លាក់ខ្លួនកើតជំងឺទឹកនោមផ្អែមលក្ខណៈធ្ងន់ធ្ងរស្ទើរតែបាត់បង់ជីវិត។ តែក្រោយពីបានធូរស្បើយគាត់ក៏បានណែនាំក្មេងៗជំនាន់ក្រោយកុំមានទម្លាប់ធ្វើបែបនេះ ព្រោះប្រយ័ត្នមានការស្ដាយក្រោយដូចគាត់។
ទី២ចូលចិត្តគេងយប់ជ្រៅ៖ មនុស្សច្រើនណាស់ដែលមានទម្លាប់ចូលគេងយប់ជ្រៅ តែចេះតែឆ្ងល់ខ្លួនឯងហេតុអ្វីចេះតែខ្សោយទៅៗ មុខស្លក់ ភ្នែកខ្មៅមុខឡើងមុនមិនបាត់ ស្បែកវិញស្រអាប់រកតែភ្លឺរលោងនឹងគេគ្មាន។ ចំណែកខួរក្បាលវិញចេះតែភ្លេចភ្លាំងខ្លាំងទៅៗ ក្បាលក៏ចេះតែឈឺជាពិសេសពេលភ្ញាក់គេង បើក្រពះវិញក៏ឈឺមិនងាយជាសោះ។ ការពិតការគេងមិនបានគ្រប់គ្រាន់គឺជាចំណែកមួយក្នុងចំណោមមូលហេតុដែលធ្វើឱ្យរាងកាយរបស់អ្នកក្លាយជាបែបនេះ។ ដូច្នេះប្រសិនណាគ្មានអ្វីត្រូវបំពេញចាំបាច់ គួរតែព្យាយាមគេងឱ្យបានទៀងទាត់។គេងឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពរបស់អ្នក ឈឺមិនស្រួលទេ ហើយសម្រស់បាក់ក៏មិនស្រួលចិត្តដូចគ្នា។
ទី៣អត់ញុំាអាហារពេលព្រឹក៖ អត់អាហារពេលព្រឹកមិនល្អសម្រាប់សុខភាពរបស់នោះទេ អត់អាហារពេលព្រឹកអាចធ្វើឱ្យអ្នកប្រឈមជាមួយជំងឺជាច្រើនប្រភេទ មានដូចជាជំងឺទឹកនោមផ្អែមប្រភេទទី២ជំងឺលើសឈាម រួមទាំងជំងឺបេះដូងជាដើម។ ដូច្នេះដើម្បីការពារសុខភាព ឱ្យាល្អក្រោយពីក្រពះអត់អាហារតាំងពីយប់មកនោះគួរតែញុំា តែញុំាប្រភេទអាហារស្រាលៗទើបល្អ៕
អត្ថបទដោយ៖ ធីតា