អាហារ
ទឹកដោះគោ២ប្រភេទ ផឹកយប់ឡើង ទៅរំលាយស្រ្តេស តានតឹង ជួយឱ្យគេងលក់លឿនមិនបាច់ប្រឹង
Thida Pet
May 18 2024
66 K views

ជាការពិតណាស់ សម្រាប់បងប្អូនដែល​មានបញ្ហាផ្លូវចិត្ត គិតច្រើន ស្មុគស្មាញ ពិបាកក្នុងខ្លួន ហើយក៏បណ្ដាលឱ្យ គេងមិនលក់ គេងមិនស្ងប់ តានតឹងច្រើន យប់ឡើងកុំភ្លេចរកទឹកដោះគោ២ប្រភេទនេះផឹក ផឹកហើយជួយកាត់បន្ថយអារម្មណ៍តានតឹង ស្រ្តេស ជួយឱ្យគេងលក់ស្រួល នេះបើយោងតាមរយៈគេហទំព័រ healthline។

ទឹកដោះគោ២មុខខាងក្រោមនេះមានដូចជា៖

១. ទឹកដោះគោស្រស់(គ្មានជាតិស្ករ)ក្តៅឧណ្ហៗ៖ ប្រភេទទឹកដោះគោស្រស់ក្តៅឧណ្ហៗ គឺជាប្រភេទភេសជ្ជៈល្អបំផុតសម្រាប់អ្នកដែលមិនចូលចិត្តញុំាអ្វីសុំាញុំាច្រើន ដោយគ្រាន់តែយកទឹកដោះគោស្រស់ទៅកម្តៅក្នុងសីតុណ្ហភាព ក្តៅល្មម គឺអាចទទួលទានបានហើយ។ ចំពោះមនុស្សពេញវ័យការទទួលទានទឹកដោះគោក្តៅឧណ្ហៗមុនចូលគេងគឺអាចជួយពន្លឿនការគេងបានលឿន រំលាយស្រ្តេស ការពារជំងឺថប់អារម្មណ៍ ថែរាងថែមទៀតផង។

២. ទឹកដោះគោល្មៀត៖ ទឹកដោះគោនេះ មានសមាសធាតុជម្រុញការគេងចំនួន កាល់ស្យូម វីតាមីនD និងមេឡាតូនីន ចំណែកឯម្សៅល្មៀត មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយដោះស្រាយបញ្ហារលាក និងវិបត្តិគេងមិនលក់។ ការទទួលទានទឹកដោះគោលល្មៀតក្តៅៗមួយពែង មុនពេលចូលគេងជាវិធីជួយបន្ធូរអារម្មណ៍ពេលនៅយប់ ខួរក្បាលបានស្កប់ បំប៉នសុខភាពស្បែកឱ្យភ្លឺថ្លា ធ្វើឱ្យដំណើរការនៃការគេងឆាប់លង់លក់។ របៀបញ៉ាំ អ្នកត្រូវយកទឹកដោះគោស្រស់ដែលគ្មានជាតិស្ករទៅកម្តៅឱ្យក្តៅឧណ្ហៗ រួចលាយជាមួយម្សៅរមៀតបន្តិច កូរវាឱ្យចូលគ្នា សឹមផឹក។

ក្រៅពីការផឹកទឹកដោះគោ២ប្រភេទនេះ អ្នកអាចសាកល្បងវិធីជួយឱ្យគេងលក់ខាងក្រោមនេះបាន៖

នេះបើយោងតាមរយៈព្រះគ្រួ គូ សុភាព ក៏បានមានសង្ឃដីកាថាការគេងមិនល្អ អាចបណ្ដាលមកពីបញ្ហាគិតច្រើន ស្មុគស្មាញច្រើន ហេតុនេះពេលរៀបចំខ្លួន ងូតទឹករួចស្រួលបួលហើយ គួរចេះរំលឹកគុណព្រះរតនៈត្រៃ(សូត្រធម៌) នឹកគុញមាតាបិតា ជូនបុណ្យដល់មនុស្ស សត្វទាំងឡាយទាំងអស់សូមឱ្យបានសុខ ឬរៀនធ្វើសមាធិខ្លីៗ ដកដង្ហើមចេញចូល ឱ្យបានច្រើនដងទៅ។ ទាំងនេះជាវិធីសាស្ត្រធ្វើឱ្យចិត្តមិនសូវរវើរវាយច្រើន។ ការស្ដាប់ធម៌ ក៏ជាវិធីសាស្ត្រមួយជួយឱ្យឆាប់គេងលក់បានផងដែរ ដើម្បីកុំឱ្យចិត្តរវើរវាយច្រើនអត់ប្រយោជន៍ និងជួយឱ្យចិត្តស្ងប់។​ ម្យ៉ាងវិញទៀតអាចបណ្ដាលមកពីការទទួលទាន តែ កាហ្វេ ច្រើនពេក មុនគេងគួរចៀសវាង ដោយសារសារធាតុកាហ្វេអ៊ីន ធ្វើឱ្យរំញោចខួរក្បាល គេងមិនលក់។ ចំណុចសំខាន់មួយទៀត កុំទម្លាប់គេង ចន្លោះម៉ោងមិនទៀងទាត់ ថ្ងៃខ្លះគេងម៉ោងនេះ ថ្ងៃខ្លះគេងម៉ោងនោះ យូរៗច្របូកច្របល់មិនដឹងគួរតែគេងម៉ោងណាឱ្យប្រាដក។ គូរតែកំណត់ម៉ោងឱ្យច្បាស់ ពេលសម្រាកគឺត្រូវសម្រាក មានការងារអ្វីចាំស្អែកចាំគិតបន្តទៀត ព្រោះវាអាចប៉ះពាល់ប្រព័ន្ធប្រសាទខួរក្បាលយើងបាន។

លោក Shawn Steveson ជាអ្នកស្រាវជ្រាវខាងការគេង និងជាអ្នកនិពន្ធបានលើកឡើងថា ការគេងបានល្អអ្នកគួរចូលគេងនៅម៉ោង១០ដល់ម៉ោង៥ព្រឹក វាជាម៉ោងជួយព្យាបាលរាងកាយនិងផ្លូវចិត្តបានល្អបំផុត។ ដើម្បីគេងលក់ស្រួលអ្នកត្រូវធ្វើរឿង ៣នេះសិន។ ទី១. ចូលអ្នកស្រូបពន្លឺព្រះអាទិត្យចាប់ពីម៉ោង ៧ដល់ម៉ោង៩។ ទី២. រៀបចំកន្លែងការគេងក្នុងបន្ទប់ឱ្យងងឹតស្លុង និងទី៣. ឈប់មើលអេក្រង់ទូរស័ព្ទមុន១ម៉ោង មុនចូលគេង៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia