បើយោងតាមគេហៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDCកម្ពុជា បានចុះផ្សាយថា បុគ្គលដែលមានអារម្មណ៍មិនស្រួលខ្លួនរួមជាមួយសីតុណ្ហភាពខ្ពស់ក្នុងអំឡុងពឹលអាកាសធាតុក្ដៅ បុគ្គលនោះអាចនឹងមានជំងឺនឿយហត់ដោយកំដៅ ឬជំងឺដាច់សរសៃឈាមខួរក្បាល ហើយរោគសញ្ញានៃការហត់នឿយក្នុងកំដៅរួមមាន៖
-អស់កម្លាំង
-វិលមុខ
-ឈឺក្បាល
-មានអារម្មណ៍មិនស្រួលខ្លួន
-បែកញើសច្រើន ហើយស្បែកប្រែជាស្លេក និងស្អិត ឬឡើងកន្ទួលកំដៅក្រហម
-រមួលក្រពើនៅដៃ ជើង និងក្រពះ
-ដកដង្ហើមញាប់ ឬចង្វាក់បេះដូងញាប់
-ខ្លួនប្រាណមានកំដៅខ្ពស់លើសពី ៣៨.៥
-ស្រេកទឹកខ្លាំងណាស់
-ទន់ខ្សោយ អស់កំលាំងល្ហិតល្ហី។
នៅក្នុងដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDCកម្ពុជា បានរៀបរាប់បន្ថែមថា អ្នកត្រូវចេះនូវវិធីព្យាបាល និងសង្គ្រោះបឋមអំឡុងពេលក្ដៅខ្លាំងរួមមាន៖
-ផ្លាស់ទីអ្នកជំងឺទៅកន្លែងត្រជាក់
-ដោះសម្លៀកបំពាក់ដែលមិនចាំបាច់ទាំងអស់ ដូចជាស្រោមជើង អាវក្រាសៗ
-ផ្តល់ភេសជ្ជៈជាតិទឹក ឬទឹកត្រជាក់
-ធ្វើឱ្យស្បែកករត្រជាក់ បាញ់ ឬអេប៉ុលត្រជាក់ និងបក់ខ្យល់ឱ្យរុំក្រណាត់ត្រជាក់ដាក់ក្រោមក្លៀកគល់ភ្លៅជាដើម
-សង្គ្រោះអ្នកជំងឺរហូតដល់មានភាពប្រសើរ អ្នកជំងឺនឹងចាប់ផ្ដើមត្រជាក់ និងមានអារម្មណ៍ធូរស្រាលក្នុងរយៈពេល៣០នាទី
-បញ្ជូនទៅពេទ្យបើចាំបាច់ ឬទាក់ទងលេខ ១១៥។
ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬសង្ស័យថាមានជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោម៖ ០១២-៤៨៨-៩៨១ និង ០១២-៨៣៦-៨៦៨ និង ១១៥។