សម្រស់
កុំរំលង! អាហារពេលព្រឹក១០មុខផ្ទុកកាឡូរីទាប ញ៉ាំ១បានប្រយោជន៍២ សម្រស់ក៏ស្អាតស្រកគីឡូទៀត
Mourn Kunthea
September 6 2022
33.1 K views

អាហារពេលព្រឹក គឺជាអាហារដែលសំខាន់បំផុតសម្រាប់ជួយផ្ដល់ថាមពលដល់រាងកាយ។ ក៏ប៉ុន្តែប្រសិនបើអ្នកញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ ជាតិស្ករច្រើន ឬអាហារដែលផ្ទុកកាឡូរីច្រើននៅពេលព្រឹក ដូចជាបាយស គុយទាវ មី មីសួ គឺមិនល្អចំពោះសុខភាពនោះឡើយ។

ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ healthline បានឱ្យដឹងថា នៅពេលព្រឹកអ្នកគួរជ្រើសអាហារណាដែលជំនួយដល់សុខភាព និងផ្ទុកកាឡូរីទាបទើបល្អ។ ព្រោះអាហារពេលព្រឹកជាអាហារដំបូងគេ និងជាអាហារសំខាន់ជាងគេបំផុត។ ជាពិសេសសម្រាប់អ្នកដែលចង់រក្សាគីឡូកុំឱ្យឡើង និងចង់ថែសម្រស់ស្បែកឱ្យស្រស់ថ្លា អ្នកគួរបង្កើនទម្លាប់ញ៉ាំអាហារទាំង១០មុខខាងក្រោម៖

១.ផ្លែប័រ( Avocado)៖ លោក​ Jaramillo អ្នកជំនាញផ្នែកចំណីអាហារបាននិយាយថា ការញ៉ាំផ្លែប័រ ពេលព្រឹកគឺល្អខ្លាំងណាស់។ ផ្លែប័រមានផ្ទុកដោយសារធាតុខ្លាញ់ អូមេហ្កា៣ ដែលជួយផ្ដល់សំណើមដល់ស្បែក ជួយឱ្យកោសិកាស្បែកលូតលាស់បានល្អ។ ពិសេសជាងនេះ ផ្លែឈើមួយប្រភេទនេះ​ គឺជួយឱ្យអ្នកឆាប់ឆ្អែត ដូចនេះវាក៏អាចជួយទប់ស្កាត់ការឡើងគីឡូរបស់អ្នកផងដែរ។

២.ដំឡូងជ្វា( Sweet potato)៖ លោក Christensen ដែលជាអ្នក​ឯកទេសខាងចំណីអាហារបានឱ្យដឹងថា ដំឡូងជ្វាគឺ មានផ្ទុកសារធាតុ ខារ៉ូទីនច្រើនបំផុតដែលអាចជួយទប់ស្កាត់ និងប្រឆាំងភាពចាស់នៃស្បែករបស់អ្នកដោយសារតែ វាផ្ទុកវីតាមីនអា វីតាមីនសេ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារស្បែកកុំឱ្យចាស់។ លើសពីនេះ ដំឡូងជ្វាមានកាឡូរីទាបជាងបាយស ដូចនេះការបរិភោគដំឡូងជ្វានៅពេលព្រឹក គឺផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព។

៣.នំប៉័ងស្រូវសាឡី៖ នំប៉័ងស្រូវសាឡី គឺជាអាហារដែលមានប្រូតេអ៊ីន និងជាប្រភពជាតិកាកសរសៃច្រើនជាងស្រូវធម្មតា ដែលវាបានដើរតួនាទីជំរុញប្រព័ន្ធកិនរំលាយអាហារបានល្អ។ បន្ថែមពីនេះ វាមានកាឡូរីទាបជាងបាយស ប៉ុន្តែវាអាចធ្វើឱ្យអ្នកឆ្អែតបានយូរ និងមិនសូវឃ្លានអ្វីផ្សេងនោះទេ។ លើសពីនេះ វាក៏សម្បូរទៅដោយជាតិដែក ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។

៤. ស៊ុត៖ ស៊ុតជាអាហារដែលផ្ទុកការឡូរីទាប និងជាអាហារជំនួយសុខភាព សាកសមបំផុតសម្រាប់ធ្វើជាអាហារពេលព្រឹក។

៥.កាហ្វេក្ដៅៗ៖ យោងតាមការសិក្សាជ្រាវបានឱ្យដឹងថា ការផឹកកាហ្វេក្ដៅៗនៅពេលព្រឹក គឺជួយផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ជួយកាត់បន្ថយភាពនឿយហត់ និងជួយប្រឆាំងភាពនឹងជំងឺកាចសាហាវមួយចំនួនដូចជាជំងឺមហារីក។ លើសពីនេះ កាហ្វេជួយកាត់បន្ថយភាពតានតឹងស្ត្រេសតប់ប្រមល់ ជួយជំរុញថាមពលរាងកាយ ហើយចំណុចពិសេស គឺកាហ្វេជួយបង្កើតមេតាប៉ូលីសក្នុងរាងកាយ ក្នុងដុតរំលាយជាតិខ្លាញ់ ធ្វើឱ្យអ្នកស្រកគីឡូផងដែរ។

៦.តែបៃតងក្ដៅៗ៖ ការផឹកតែបៃតងក្ដៅៗនៅពេលព្រឹកមួយកែវ នឹងជួយប្រឆាំងជំងឺមហារីក ជួយពង្រឹងប្រព័ន្ធប្រសាទខួរក្បាល ជួយកាត់បន្ថយបញ្ហាផ្លូវដង្ហើមមិនល្អ និងជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមថែមទៀតផង។ បន្ថែមពីនេះ តែបៃតងបានដើរតួនាទីជួយសម្រកគីឡូថែរក្សារាងរបស់អ្នក ដោយសារតែសារធាតុរបស់តែបៃតងបានជួយដុតរំលាយជាតិកាឡូរីលើស និងទប់ស្កាត់ភាពធាត់(កាត់បន្ថយចំណង់អាហារ)។

៧.តែទឹកឃ្មុំក្រូចឆ្មារ៖ ការផឹកទឹកក្រូចឆ្មារទឹកឃ្មុំក្ដៅៗមួយកែវពេលព្រឹក គឺជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយឱ្យរឹងមាំ,ជួយលាងសម្អាតជាតិពុលក្នុងក្រពះ ជួយកម្ចាត់ជាតិពុល,ជួយផ្ដល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកមានភាពភ្លឺរលោង។ លើសពីនេះ តែទឹកឃ្មុំក្រូចឆ្មារ​ បានដើរតួនាទីក្នុងការទប់ស្កាត់ភាពឃ្លាន ជួយដុតរំលាយជាតិខ្លាញ់ក្បាលពោះ ធ្វើឱ្យអ្នកមានរាងស្លីមស្អាត។

៨.តែខ្ញី៖ អ្នកជំនាញផ្នែកអាហារនិយាយថា ការផឹកទឹកខ្ញីក្ដៅឧណ្ហៗជាមួយក្រូចឆ្មានៅពេលព្រឹកនឹងជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់អ្នកឱ្យមានភាពរឹងមាំ។ ជាមួយគ្នានេះ វាបានដើរតួនាទីទប់ស្កាត់និង រារាំងចំណង់អាហារបានល្អដែលធ្វើឱ្យអ្នកស្រកគីឡូទៀតផង។ បន្ថែមពីនេះ ខ្ញីនិង ទឹកក្ដៅនឹងជួយដុតរំលាយជាតិខ្លាញ់ក្បាលពោះ ជួយសម្រួលការបន្ទរបង់ បណ្ដេញជាតិពុលចេញពីរាងកាយ ធ្វើឱ្យអារម្មណ៍ស្រលះស្រស់ថ្លាពេញមួយថ្ងៃ។

៩.ផឹកគ្រាប់ជីពេលព្រឹក៖ គ្រាប់ជី គឺសម្បូរប្រូតេអ៊ីន អាស៊ីតអាមីណូ និងជាប្រភពកាល់ស្យូមដ៏ល្អបំផុត។ វេជ្ជបណ្ឌិតបន្ដថា ក្នុងមួយថ្ងៃអ្នកគួរតែញ៉ាំគ្រាប់ជីឱ្យបាន២ស្លាបព្រាជារៀងរាល់ថ្ងៃ ឬអាចដាក់គ្រាប់ជីចូលក្នុងរបបអាហារដូចជា សាឡាដ, ភេសជ្ជៈ,បង្អែម,ឬជាមួយសាន់វិចជាដើម គឺវាធ្វើឱ្យអ្នកឆាប់ឆ្អែត រក្សាលំនឹងចំណង់អាហារ និងជួយសម្រកគីឡូ។

១០.កិនទឹកផ្លែឈើស្រស់ៗ៖ ការកិនភេសជ្ជៈទឹកផ្លែឈើ ញ៉ាំមួយកែវនៅពេលព្រឹក វាផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា ជួយសម្រួលប្រព័ន្ធរំលាយអាហារបានល្អ ជួយលាងសម្អាតជាតិពុល ហើយជាពិសេសនៅក្នុងផ្លែឈើមានផ្ទុកវីតាមីននិងជាតិកាកសរសៃល្អជាច្រើន វានឹងដឹកនាំសារធាតុចិញ្ចឹម ជួយឱ្យស្បែករបស់អ្នកភ្លឺរលោង ស្រស់ថ្លា និងកាត់បន្ថយស្នាមជ្រួញ។

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#សម្រស់

សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
Pov Saru
October 27 2025
163 views

#សម្រស់

ឈប់ភ័យរឿងមុខចាស់ជាងអាយុ អនុវត្តតែ ៣ ចំណុចនេះឱ្យបានរាល់ព្រឹកស្អាតដោយមិនបាច់ប្រើរបស់ថ្លៃ
Pov Saru
October 23 2025
1.4 K views

#សម្រស់

មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
Pov Saru
October 22 2025
605 views

#សម្រស់

ចង់ស្អាតដូចនារីជប៉ុន មិនបាច់ប្រើផលិតផលថ្លៃ ញុំាតែអាហារ ៣ នេះស្បែកស្អាត និងមានអាយុវែង
Pov Saru
October 22 2025
1.4 K views

#សម្រស់

សម្រស់មើលទៅក្មេង ញ៉ាំអាហារ ២មុខនេះ គេចទម្លាប់ ២នេះ
Tror Sopheap
October 15 2025
1 K views

#សម្រស់

ចង់បានស្បែកស្អាតបែបធម្មជាតិ អស់លុយតិច សាកល្បងវិធី ៨ នេះ
Pov Saru
October 14 2025
242 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.4 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 27 2025
ក្រសួងការងារបញ្ជាក់ពីថ្ងៃឈប់សម្រាកពីប្រាក់ឈ្នួល ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ
#អាហារOctober 27 2025
ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
#សម្រស់October 27 2025
សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
#ជំងឺOctober 27 2025
មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
#អត្ថបទ PROctober 27 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
#កុមារOctober 26 2025
ចង់ឱ្យកូនខ្លាំង! នេះជាក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia