ជំងឺ
មកដឹងទម្លាប់ខុសៗដែលអ្នកធ្វើក្នុងរដូវត្រជាក់ ហើយបង្កបញ្ហាដល់សុខភាពរបស់អ្នក
Phoak Mary
December 21 2022
149 views

បងប្អូនដឹងហើយថារដូវធ្លាក់ខ្យល់ គឺសម្បូរអ្នកឈឺណាស់ ហើយឆ្លងគ្នាបន្តកន្ទុយពេញផ្ទះពេញភូមិស្រុក នេះគឺអាចមកពីប្រព័ន្ធរាងកាយចុះខ្សោយ ឬបងប្អូនខ្វះការការពារខ្លួនប្រាណ និងជួនកាលមានទម្លាប់ដែលខុសក្នុងរដូវធ្លាក់ខ្យល់នេះផងដែរ។

តាមការឱ្យដឹងពីគេហទំព័រkokilabenhospital បានបង្ហាញទម្លាប់ដែលបងប្អូនមានក្នុងរដូវរងារហើយបង្កជាបញ្ហាសុខភាពដូចជា៖

-មិនញុំាទឹកគ្រប់គ្រាន់ ព្រោះអំឡុងពេលធ្លាក់ខ្យល់ត្រជាក់គ្រប់គ្នាអាចនឹងមិនសូវមានអារម្មណ៍ស្រែកទឹកឡើយ ជាហេតុធ្វើឱ្យការញុំាទឹកមិនបានគ្រប់។ ហេតុនេះអ្នកគួរព្យាយាមញុំាទឹកឱ្យបានយ៉ាងតិចណាស់២លីត្រដើម្បីបំពេញជាតិទឹកក្នុងខ្លួនឱ្យបានល្អ និងការពារកុំឱ្យមានការខូចខាតសុខភាព។ហើយអ្នកក៏មិនគួរញុំាជាតិកាហ្វេអ៊ីនលើសដែរក្នុងរដូវត្រជាក់ព្រោះអាចប៉ះពាល់ដល់សុខភាពបាន។

-ងូតទឹកក្ដៅក្នុងរយៈពេលយូរ នៅពេលត្រជាក់ហើយបានងូតទឹកក្ដៅឧណ្ហៗអ្នកប្រហែលជាមានអារម្មណ៍ល្អ ហើយមិនចង់ឱ្យដំណក់ទឹកក្ដៅនោះឈប់ឡើយ នេះហើយជាហេតុធ្វើឱ្យស្បែកអ្នកស្ងួត រមាស់ និងអាចបែកស្រកា កើតបញ្ហាស្បែកផ្សេងៗបាន។ជាការល្អអ្នកគួរងូតទឹកដែលមិនក្ដៅពេក ហើយបន្ទាប់ពីងូតទឹកប្រើឡេផ្ដល់សំណើមឱ្យស្បែកដែលមានគុណភាពល្អ។

-មិនចង់ចេញពីផ្ទះ  អាកាសធាតុត្រជាក់ការគេងយូរ ការស្នាក់ក្នុងផ្ទះ ជាកន្លែងដែលអ្នកគិតថាមានក្ដីសុខ ហើយមិនចង់ចេញទៅក្រៅផ្ទះ នេះក៏ជាចំណុចតូចខ្វះខាតមួយដែលអ្នកត្រូវចាប់អារម្មណ៍ដែរ។ជាហេតុធ្វើឱ្យអ្នកមិនអាចទទួលបានគ្រប់គ្រាន់នូវវីតាមីនឌីពីបន្លឺព្រះអាទិត្យ ជួនកាលនាំឱ្យមានភាពតានតឹង ឃ្លាតពីសង្គម ដាច់ទំនាក់ទំនងផ្សេងៗ និងអាក់ខានធ្វើសកម្មភាពដែលខ្លួនធ្លាប់ចូលចិត្តពីមុនថែមទៀត ដែលអាចឱ្យផ្លូវចិត្តអ្នកធ្លាក់ចុះបាន។

-ផ្ដើមញុំាស្រា គិតថាដើម្បីកម្ដៅសាច់ក្នុងរដូចត្រជាក់ ការធ្វើនិងគិតបែបនេះជារឿងខុសមួយដែលអ្នកជំនាញមិនណែនាំឡើយ។ហើយការញុំាស្រាក្នុងរដូវត្រជាក់នេះក៏អាចធ្វើឱ្យសីតុណ្ហភាពរាងកាយចុះទាប ហើយសុខភាពមិនមាំមួនផងដែរ។ស្រា ក៏ជាគ្រឿងនាំឱ្យប្រព័ន្ធភាពសុំាងាយចុះខ្សោយផងដែរ ហេតុនេះសូមតមតាមដែលអាចធ្វើទៅបាន បើមិនចង់គេងឈឺ ខាតពេលរក លុយ ខាតពេលរៀន។

-គេងយូរៗពេក ពិតណាស់ថាការគេងគឺល្អសម្រាប់សុខភាព មានថាមពលស្មារតីពេញលេញ តែនៅពេលអ្នកគេងលើសម៉ោងពេកក៏មិនល្អដល់សុខភាពរាងកាយទូទៅផងដែរ។ហេតុនេះសូមព្យាយាមគេងត្រឹម៧ទៅ៨ម៉ោង ហើយព្យាយាមទាញខ្លួនឯងចេញពីកន្លែងគេងឱ្យបាននៅពេលដល់ម៉ោងត្រូវក្រោក។

ទម្លាប់ទាំងនេះបងប្អូនត្រូវចាប់អារម្មណ៍និងកែតម្រូវ ដូចដែលការណែនាំខាងលើមកវិញ ដើម្បីឱ្យរដូវត្រជាក់នេះ ក្លាយជាពេលវេលាដ៏មានន័យ និងរស់នៅដោយមិនបាច់ឈឺឬឈឺតិចតួច តាមរយៈការកត់បន្ថយទម្លាប់ខុសៗដែលបានរៀបរាប់ខាងលើនេះ។

“សូមឱ្យរដូវរងារនេះក្លាយជាវេលាដ៏សប្បាយរីករាយសម្រាប់បងប្អូនពលរដ្ឋខ្មែរយើងនៅគ្រប់ទិសទីទាំងអស់”

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត
#កុមារFebruary 27 2026
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
#ជំងឺFebruary 27 2026
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
#ព័ត៌មានFebruary 26 2026
មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
#ជំងឺFebruary 26 2026
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង
#អត្ថបទ PRFebruary 26 2026
អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia