អាហារ
បើយើងផឹកទឹកក្រូចច្របាច់១កែវរាល់ព្រឹក តើនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

បងប្អូនច្បាស់ជាបានដឹងរួមមកហើយថា នៅក្នុងទឹកក្រូចច្របាច់ ផ្ទុកទៅដោយសារជាតិវីតាមីន C ដ៏សម្បូរបែប ដែលមានតួនាទីសំខាន់មួយធំ ដើម្បីតួរសារជាតិប្រឆាំងអុកស៊ីតកម្ម មានឥទ្ធិពលខ្លាំងក្នុងការជួយពង្រឹងមុខងារប្រព័ន្ធភាពសុំារាងកាយ ទប់ការកើតបញ្ហារលាកកោសិកា និងជួយជម្រុញដល់ដំណើរការលូតលាស់ខូឡាជែនក្នុងស្រទាប់ស្បែកបានយ៉ាងល្អ។

ជាទូទៅទឹកក្រូចច្របាច់ ត្រូវបានគេណែនាំឱ្យទទួលទានក្នុងបរិមាណត្រឹមតែ១កែវក្នុង១ថ្ងៃដែលចំណុះ២៤០មីលីត្រ។ ចំពោះ ពេលវេលាសមស្របបំផុតក្នុងការផឹកទឹកក្រូចច្រកាច់ គឺចាប់ពី ១ទៅ២ ម៉ោងក្រោយអាហារពេលព្រឹក។

ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗបំផុតនៅពេលដែលបានផឹកទឹកក្រូចច្របាច់១កែវជាប្រចាំថ្ងៃ៖

1.បន្ថយការរលាក៖ សារប្រឆាំងអុកស៊ីតកម្មដែលមានក្នុងផ្លែក្រូច នឹងចូលទៅជួយពង្រឹងប្រព័ន្ធភាពសុំារាងកាយឱ្យកាន់តែរឹងមាំជួសជុលកោសិកាដែលកំពុងសឹករិចរឹល ការងារកុំឱ្យរាងកាយងាយឆ្លងនូវមេរោគបាក់តេរីផ្សេងដោយងាយ។ លក្ខណៈប្រឆាំងទៅនឹងការរលាកនេះផងដែរ គឺវាអាចទប់ស្កាត់បញ្ហានៃការវិវត្តទៅជាជំងឺមហារីក និងជំងឺរលាករុំារ៉ៃផ្សេងទៀតផង។

2.ថែរក្សាសុខភាពស្បែក៖ សុខភាពស្បែកត្រូវបានលូតលាស់យ៉ាងល្អ ដោយសារតែកម្រិតជម្រុញរបស់សារធាតុវីតាមីន C នឹងធ្វើឱ្យសារធាតុវីតាមីនE ដែលមាននៅក្នុងខ្លួនរបស់យើងដំណើរការកាន់តែប្រសើរ ពង្រឹងដល់ការលូតលាស់នូវកម្រិតខូឡាជែន។ ជាហេតុ ជួយថែសុខភាពស្បែកឱ្យចៀសបញ្ហារលាករោលផ្សេងៗ មិនងាយឡើងមុន ជួយជម្រុះកោសិកាងាប់ ជួយជុលកោសិកាកំពុងខូចខាត និងពន្លឿនកការលូតលាស់កោសិកាថ្មី ដើម្បីធ្វើឱ្យសុខភាពស្បែកកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

3.ការពារកុំកើតក្រួសក្នុងតម្រងនោម៖ ក្រួសក្នុងតម្រងនោម គឺជាកំណកសារធាតុរ៉ែតូចៗដែលកកកុញនៅក្នុងតម្រងនោម ដោយជារឿយៗបណ្តាលឱ្យមានរោគសញ្ញាដូចជា ការឈឺចាប់ធ្ងន់ធ្ងរ ចង្អោរ ឬមានឈាមនៅក្នុងទឹកនោម។ ដូច្នេះ ការទទួលទឹកក្រូចច្របាច់ អាចបង្កើន pH ទឹកនោម ធ្វើឱ្យកាន់តែមានអាល់កាឡាំង អាចជួយការពារគ្រួសក្នុងតម្រងនោម។ មានការសិក្សាមួយទៅលើមនុស្សជិត ២សែននាក់ ត្រូវបានគេរកឃើញថា អ្នកដែលទទួលទានទឹកក្រូចយ៉ាងហោចណាស់ម្តងក្នុង១ថ្ងៃមានហានិភ័យនៃការវិវត្តទៅជា ជំងឺគ្រួសក្នុងតម្រងនោមត្រឹមតៗ ១២%ប៉ុនណោះ បើធៀបទៅនឹងអ្នកដែលបានផឹកម្តងក្នុងសប្តាហ៍ និងអ្នកមិនផឹកសោះគឺមានហានិភ័យកើតជំងឺប្រភេទនេះខ្ពស់ជាង៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
7.3 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 26 2026
នេះជាកម្មវិធីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះសមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផ្តល់ជូនដូចជា៖
#កុមារMarch 26 2026
ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
#កុមារMarch 26 2026
ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
#ព័ត៌មានMarch 25 2026
ប្រេងសាំងឡើងតិច! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៦នេះ ពីក្រសួងពាណិជ្ជកម្ម
#អត្ថបទ PRMarch 25 2026
នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
#ជំងឺMarch 25 2026
ស្រ្តីមានជំងឺទឹកនោមផ្អែម ចង់បានកូន ចាំបាច់ត្រូវធ្វើរឿងទាំង ៦នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia