សម្រស់
បើមិនចង់ឱ្យស្បែកចាស់ហួស ជ្រួញកែលែងឡើង វ័យខ្ទង់២០ឆ្នាំគួរញ៉ាំវីតាមីន៣នេះឱ្យគ្រប់

វីតាមីន គឺជាសារធាតុចិញ្ចឹមដ៏សំខាន់និងចាំបាច់បំផុតសម្រាប់រាងកាយរបស់មនុស្សគ្រប់វ័យ។ ជាពិសេសមនុស្សដែលឈានដល់វ័យចាប់ពី១៨ឆ្នាំឡើង ជាវ័យមួយដែលស្បែកត្រូវការវីតាមីនបំផុត ដើម្បីទ្រទ្រង់ និងចិញ្ចឹមកោសិកាស្បែកពីខាងក្នុងការពារស្នាមជ្រួញ។

ជាការពិតណាស់ វេជ្ជបណ្ឌិត សន បូរល័ក្ខណ ឯកទេសផ្នែកសម្រស់នៅគ្លីនិក Ella Dermatology & Aesthetic បានណែនាំថា ថ្វីត្បិតតែនៅក្នុងបន្លែផ្លែឈើ ត្រីសាច់មួយចំនួនមានផ្ទុកទៅដោយជាតិវីតាមីនក៏ពិតមែន ក៏ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលញ៉ាំបន្លែផ្លែឈើ ត្រីសាច់ដែលមានផ្ទុកជាតិវីតាមីនបានរាល់ថ្ងៃ។ ពីព្រោះរបបអាហាររបស់មនុស្សយើងរាល់ថ្ងៃមិនដូចគ្នានោះទេ ដូច្នេះហើយការញ៉ាំវីតាមីនជំនួយបន្ថែមគឺជាជម្រើសដ៏ល្អបំផុត។

វីតាមីនដែលអ្នកគួរតែញ៉ាំរាល់ថ្ងៃដើម្បីបំពេញសារធាតុខ្វះខាតរបស់រាងកាយ និងជួយទៅដល់ស្បែក មាន៣ប្រភេទ៖

១.​ វីតាមីនE៖ វេជ្ជបណ្ឌិត បូរល័ក្ខណ បានប្រាប់ថា វីតាមីនE គឺជាប្រតេសវីតាមីនដែលស្បែកត្រូវការបំផុត វីតាមីន E មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មមានមុខងារចម្បងក្នុងការថែរក្សាស្បែកគឺការពារប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ។ មនុស្សពេញវ័យត្រូវការញ៉ាំវីតាមីន E ១ថ្ងៃ១គ្រាប់ព្រឹកឬល្ងាចក្រោយញ៉ាំអាហារ។

២. វីតាមីន D៖ វីតាមីន D វាមានតួនាទីជួយឱ្យឆ្អឹងរបស់យើងរឹងមាំ ជួយការពារស្បែកពីពន្លឺព្រះអាទិត្យ កាត់បន្ថយភាពជ្រីវជ្រួញនៅលើស្បែក និងកាត់បន្ថយភាពចាស់ផងដែរ។ របៀបនៃការញ៉ាំគឺញ៉ាំមួយថ្ងៃ១គ្រាប់ មុនឬក្រោយអាហារពេលព្រឹក ១ ទៅ ២ ម៉ោង។

៣. វីតាមីន C ៖  មនុស្សពេញវ័យនិងមនុស្សចាស់(គ្មានជំងឺ)គឺគេតម្រូវឱ្យញ៉ាំវីតាមីន C 500g មួយថ្ងៃ៣គ្រាប់ ពេលព្រឹក ថ្ងៃ និងល្ងាច ដើម្បីឱ្យជម្រុញប្រព័ន្ធការពារឱ្យខ្លាំង កាត់បន្ថយកុំឱ្យស្បែកជ្រីវជ្រួញ ជួយឱ្យស្បែកភ្លឺថ្លាជួយភ្នែកឱ្យភ្លឺថ្លា មិនងាយស្រវាំង។

ទន្ទឹមនឹងនេះដែរ វេជ្ជបណ្ឌិត បូរល័ក្ខណ បានបញ្ជាក់កាន់តែច្បាស់ថា ប្រជាជនខ្មែរយើងតែងមានទស្សនៈមួយគឺពួកគាត់ខ្លាចថាការញ៉ាំវីតាមីន(ថ្នាំគ្រាប់) គឺធ្វើឱ្យពួកគាត់ខូចសុខភាព ឬខូចតម្រងនោមជាដើម។ ជាក់ស្តែង ពពួកវីតាមីន គឺវាមិនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពឡើយប្រសិនជាអ្នកញ៉ាំត្រូវតាមបរិមាណដែលមានការណែនាំពីគ្រូពេទ្យ។ វីតាមីនគឺជាប្រភេទ Supplements ដែលចូលទៅបំពេញបន្លែមសារធាតុខ្វះខាតនៅក្នុងរាងកាយ និងជំនួយទៅដល់សុខភាពទាំងខាងក្នុងខាងក្រៅជាពិសេសគឺស្បែកតែម្តង។

ជម្រើសល្អបំផុត គ្រូពេទ្យណែនាំថា មុនពេលញ៉ាំវីតាមីនណាមួយ អ្នកត្រូវទៅពិគ្រោះយោបល់សួរគ្រូពេទ្យពីរបៀបប្រើប្រាស់ឱ្យបានច្បាស់ ទើបមានប្រសិទ្ធភាពកាន់ខ្ពស់៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia