ភ្នំពេញ៖ នាយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ យោងតាមប្រភពរបស់ក្រសួងព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា «វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ B-1617 ដែលបំប្លែងខ្លួនចរាចរនៅប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅប្រទេសកម្ពុជាតែមួយករណីប៉ុណ្ណោះ ដែលជាករណីនាំចូល និងត្រូវបានព្យាបាលជាសះស្បើយរួចមកហើយ ព្រមទាំងមិនមានការរីកសាយភាយនៅក្នុងប្រទេសកម្ពុជាយើងឡើយ»។
គួរបញ្ជាក់ផងដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏សូមអោយបងប្អូនប្រជាពលទាំងអស់មេត្តាមានការប្រុងប្រយ័ត្នអោយបានខ្ពស់មែនទែន ថ្វីត្បិតតែស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជារំពឹងថាថយចុះជាបន្ដបន្ទាប់ ក្រោយពីយុទ្ធនាការណ៍ ក៏ដូចជាវិធានការដាក់ចេញការបិទខ្ទប់ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។
ដូច្នេះជាចុងក្រោម សូមមេត្តាបងប្អូនបន្ដប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការរបស់សម្ដេចតេជោ “៣ការពារ និង ៣កុំ”ឱ្យបានខ្ជាប់ខ្ជួន ដើម្បីប្រទសជាតិ និងក្រុមគ្រួសារ។
អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍