អាហារ
អាហារគួរញុំា និងមិនគួរញុំា អ្នកទឹកនោមផ្អែមគួរកត់ចំណាំ ដើម្បីបង្ការកុំឱ្យជាតិស្ករក្នុងឈាមធ្វើទុក្ខ
Pheakdey Pao
November 21 2022
252 views

ទាក់ទិនទៅនឹងរបបអាហារ ប្រសិននិយាយចំពោះអ្នកមានបញ្ហាជំងឺទឹកនោមផ្អែមពិតជា ពិបាកខ្លាំងណាស់ក្នុងការជ្រើសយករបបអាហារដែលសមស្រប ដើម្បីគ្រប់គ្រងជាតិគ្លុយកូសក្នុងឈាម បំពេញថាមពល និងបំប៉នទៅដល់សរីរាង្គកាយទាំងមូល។

ដោយហេតុថា អ្នកជំងឺទឹកនោមផ្អែម ប្រសិនណាបើពុំញុំាអាហារបានគ្រប់គ្រាន់ទេ បញ្ហាទី១ដែលត្រូវប្រឈម គឺបាត់បង់ថាមពលក្នុងខ្លួន ជាតិស្ករក្នុងឈាមធ្លាក់ចុះ ឬមិនអតុល្យភាព ប៉ុន្តែប្រសិនបើញុំាខុសវិញនោះ អាចនឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង ធ្វើឱ្យជំងឺវិវត្តន៍កាន់តែងាយធ្ងន់។

អាស្រ័យហេតុនេះ ដើម្បីបង្ហាញនូវគន្លឹះក្នុងការបរិភោគអាហារដែលត្រឹមត្រូវ និងសមស្របទៅនឹងសុខភាពសរីរាង្គកាយ ប្រភព niddk.nih.gov បានលើកបង្ហាញថា ចំពោះអ្នកជំងឺទឹកនោមផ្អែម គួរតែយកចិត្តទុកដាក់ទៅលើការកែប្រែទម្លាប់ និងផ្លាស់ប្តូររបបអាហារមួយចំនួន ដោយងាកមកញុំានូវប្រភេទអាហារល្អវិញដូចជា៖

១. បន្លែ៖ ជាទូទៅក្រុមបន្លែសម្រាប់អ្នកទឹកនោមផ្អែមទទួលទានត្រូវបានគេបែងចែកចេញជា២ ដែលល្អសម្រាប់ទទួលទានជាប្រចាំថ្ងៃរួមមាន បន្លែគ្មានម្សៅ (ប្រូខូលី ការ៉ុត បៃតង ម្ទេស និងប៉េងប៉ោះ) និងបន្លែមានជាតិម្សៅ ( ដំឡូង ពោត និងសណ្តែកបៃតង...)។

២. ផ្លែឈើ៖ ផ្លែឈើជាប្រភពស្ករធម្មជាតិដែលអាចផ្តល់ជូននូវជាតិស្ករដ៏ល្អសម្រាប់បំពេញសរីរាង្គកាយរបស់អ្នកទទួលទាន ដោយឡែកក្នុងចំណោមផ្លែឈើទាំងអស់ត្រូវបានគេរកឃើញថា ផ្លែក្រូច ឪឡឹក ប៊ឺរី ប៉ោម ចេក និងប៊ឺរ គឺល្អជាងគេសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ក្នុងនោះក៏មានប្រភេទដែលមានរសជាតិផ្អែមខ្លាំងមួយចំនួនត្រូវបានគេណែនាំឱ្យអ្នកជំងឺទឹកនោមផ្អែមញុំានៅក្នុងកម្រិតមួយតិចតួចផងដែរដូចជា ផ្លែធុរេន មៀន...ជាដើម។

៣. គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ មានផ្ទុកទៅដោយសារជាតិសរសៃដ៏សម្បូរបែបដែលមានគុណប្រយោជន៍ចំពោះអ្នកជំងឺទឹកនោមផ្អែម និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារអ្នកជំងឺផងដែរ ដោយគ្រាប់ធញ្ញជាតិទាំងនោះរួមមានដូចជា៖ ស្រូវសាលី អង្ករសម្រូប គ្រាប់អាល់មុន គ្រាប់ជី....ជាដើម។

៤. សាច់គ្មានខ្លាញ់៖ ក្រុមសាច់គ្មានខ្លាញ់ អាចផ្តល់ប្រូតេអ៊ីនដល់ល្អសម្រាប់បំប៉នសរីរាង្គកាយអ្នកជំងឺទឹកនោមផ្អែមរួមមាន ត្រីសាលម៉ុន ធូណា សាច់ទ្រូងមាន់ សាច់មាន់ទួគី ស៊ុត ....។

៥. ផលិតផលទឹកដោះគោ៖ ទឹកដោះគោគ្មានជាតិខ្លាញ់ ឬខ្លាញ់ទាប ទឹកដោះគោជូរ យ៉ាអួ និងប្រភេទទឹកដោះគោធ្វើចេញពីគ្រាប់ធញ្ញជាតិ មានប្រយោជន៍មួយផ្នែកទៀតថែរក្សាបន្ថែមដល់សរីរាង្គកាយ។

៦. ប្រេងរុក្ខជាតិ៖ ប្រេងអូលីវ ប្រេងផ្កាឈូករ័ត្ន ប្រេងផ្លែប៊ឺរ ត្រូវបានគេរកឃើញនូវសារជាតិល្អៗជំនួយដល់សរីរាង្គកាយអ្នកទទួលទាន ជាពិសេសអូមេហ្គា៣ និងសារជាតិវីតាមីន ដោយសារជាតិទាំងនេះ នឹងចូលទៅថែរក្សាសរីរាង្គកាយតាមផ្នែក និងជួយសម្រួលទៅដល់សុខភាពផ្លូវចិត្តបានថែមទៀត។

ដោយឡែក នៅក្នុងលក្ខខណ្ឌថែរក្សាសុខភាពបន្ថែមចំពោះអ្នកជំងឺទឹកនោមផ្អែម គួរយកចិត្តទុកដាក់កាត់បន្ថយទៅលើរបបអាហារដែលបង្កឱ្យជាតិស្ករក្នុងឈាមកើនឡើង ឬដំណើរការខុសប្រក្រតីផងដែររួមមាន៖

- អាហារចៀន និងអាហារផ្សេងទៀតដែលមានជាតិខ្លាញ់ឆ្អែត

- អាហារដែលមានជាតិអំបិលខ្ពស់ ត្រូវបានគេហៅថា សូដ្យូម

- បង្អែម រាប់បញ្ជូលទាំងនំដុត នំខេក ស្ករគ្រាប់ និងការ៉េម

- ភេសជ្ជៈដែលមានជាតិស្ករបន្ថែម ដូចជាទឹកផ្លែឈើ សូដា ភេសជ្ជៈអ្នកកីឡា ឬភេសជ្ជៈប៉ូវកម្លាំង...។

ក្រៅពីរបបអាហារគួរចិត្តទុកដាក់កាត់បន្ថយខាង អ្នកជំងឺទឹកនោមផ្អែមក៏ត្រូវព្យាយាមកាត់បន្ថយបន្ថែមនូវសារជាតិអាកុលដូចគ្នា។ ដោយអ្នកជំនាញណែនាំឱ្យអ្នកញៀនស្រា ចំពោះស្រ្តីផឹកក្នុងកម្រិតមធ្យម មិនលើសពីមួយកែវក្នុងមួយថ្ងៃ ប្រសិនបើជាបុរសអាចទទួលទានបានយ៉ាងច្រើនត្រឹមពីរកែវក្នុងមួយថ្ងៃ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#អាហារ

ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
3 views

#អាហារ

បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
Tror Sopheap
January 19 2026
1.6 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

#អាហារ

អស្ចារ្យមែន! ផឹកទឹកដូងពេលព្រឹកមានអត្ថប្រយោជន៍ដល់សុខភាព ១១យ៉ាងនេះ
Tror Sopheap
January 13 2026
1.4 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia