សម្រស់
ជម្រុញការផលិតខូឡាជែនល្អបំផុត ផឹក១ថ្ងៃ១កែវតាមក្បួននេះ ជំនួយស្បែក ពន្យាភាពចាស់
Mourn Kunthea
August 23 2023
3.2 K views

រមៀតគឺជាគ្រឿងទេសដ៏សំខាន់ ដែលមានផ្ទុកទៅដោយសារធាតុ Curcumin មានតួនាទីប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក បង្កើនការចងចាំ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជួយការពារជំងឺមហារីក។ ពិសេសទៅទៀតនោះ រមៀតត្រូវបានគេយកទៅប្រើប្រាស់ជាគ្រឿងថែរក្សាសម្រស់ ជួយស្បែក និងកាត់បន្ថយភាពចាស់បានយ៉ាងល្អផងដែរ។

ជាការពិតណាស់ ដោយមើលឃើញពីអត្ថប្រយោជន៍ជាច្រើនរបស់ម្សៅក្បាលរមៀត ក្រុមការងារចាបបៃតងក៏បានសម្ភាសន៍ផ្ទាល់ជាមួយ បងស្រី កញ្ចនា founder សិប្បកម្មម្សៅក្បាលរមៀតខ្មែរ (CC Skin) បងស្រីបានបញ្ជាក់ប្រាប់មកថា ម្សៅក្បាលរមៀតឬម្សៅរមៀតពិតជាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព និងសម្រស់។ ម្សៅក្បាលរមៀតមានផ្ទុក វីតាមីន E ,កាល់ស្យូម ,ជាតិដែក ជួយបំពេញគ្រប់ឈាមក្រហម សម្រួលឱ្យរដូវទៀងទាត់ ជំនួយឆ្អឹង ជួយផ្សះផ្សាមុខរបួសបានល្អ ធ្វើអោយស្បែកមានសំណើម ផលិត collagen បានល្អ ជួយបំបាត់ស្នាមជ្រាវជ្រួញ និងពន្យាភាពចាស់ផងដែរ។ អាចញ៉ាំបានចាប់ពីពេលពេញវ័យរបស់ដល់មនុស្សចាស់ទាំងស្រីទាំងប្រុស។

ចំពោះរបៀបនៅក្នុងការឆុងផឹក បងស្រី កញ្ចនា បញ្ជាក់ប្រាប់លម្អិតដូចខាងក្រោម៖

·  ឆុងញ៉ាំរាល់ថ្ងៃ ១ថ្ងៃ ១ដង ញ៉ាំមុនអាហារព្រឹក ៣០នាទី ឬបើបងប្អូនចង់ញ៉ាំពេលយប់ គឺញ៉ាំមុនចូលគេង៣០នាទី។ របៀបឆុង៖ ដាក់ម្សៅ ១ស្លាបព្រាកាហ្វេ លាយជាមួយទឹកដោះគោឆៅ ឬ ទឹកដោះគោស្រស់១កែវ(អាចបន្ថែមទឹកឃ្មុំ នឹង ក្រូចពោធិ៍សាត់) ក៏បានបើមាន។

បន្ថែមពីលើនេះទៀត ម្សៅក្បាលរមៀតគឺមិនធ្វើឱ្យប៉ះពាល់ទៅដល់ក្រពះឬពោះវៀននោះទេ ប៉ុន្តែវាអាចមានភាគរយតិចបំផុតចំពោះអ្នកដែលប្រតិកម្មជាមួយនិងរមៀត ឬអ្នកដែលគាត់កំពុងតែលេបថ្នាំលើសឈាមជាប្រចាំ គាត់គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឱ្យបានសិន ព្រោះពេលខ្លះសារធាតុដែលមានផ្ទុកនៅក្នុងរមៀតគឺវាមានប្រតិកម្មជាមួយថ្នាំលើសឈាម ដែលធ្វើឱ្យអ្នកជំងឺពេលញ៉ាំចូលទៅអាចហើមពោះ។ ប៉ុន្តែចំពោះអ្នកដែលមានសុខភាពធម្មតា មិនលើសឈាម ឬមិនមានញ៉ាំថ្នាំប្រចាំថ្ងៃទេនោះ ជាពិសេសអ្នកដែលគាត់កំពុងខ្វះគ្រាប់ឈាមក្រហម គាត់អាចញ៉ាំម្សៅរមៀតទៅតាមរបៀបណែនាំខាងលើបាន។ នេះបើផ្អែកតាម clevelandclinic

គូសបញ្ជាក់ផងដែរថា បើទោះជាម្សៅក្បាលរមៀតល្អចំពោះសុខភាពនិងសម្រស់ក៏ពិតមែន ប៉ុន្តែក្នុង១ថ្ងៃអ្នកមិនគួរផឹកវាឱ្យលើសពី៥០០ml ឬលើសពី២ដងឡើយ។ មួយវិញទៀតប្រសិនជាបងប្អូនចង់ទិញជាមួយម្សៅក្បាលរមៀតធម្មជាតិនេះ បងប្អូនអាចទំនាក់ទំនងទៅកាន់ផេក CC Skin បាន៕


Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
316 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
482 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
411 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
381 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
460 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia