ជំងឺ
គួរឱ្យភ្ញាក់ផ្អើល ពេទ្យរកឃើញដង្កូវ១១ក្បាលក្នុងភ្នែកក្មេងប្រុសម្នាក់ បន្ទាប់ពីគាត់មានអាការៈធ្វើទុក្ខបែបនេះ
Senghong Kong
July 11 2023
2.3 K views

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសទួរគី ក្មេងប្រុស អាយុ ១០ឆ្នាំម្នាក់ ត្រូវបានគេរកឃើញថាមាន សត្វដង្កូវរស់មិនតិចជាង ១១ក្បាល នៅក្រោមត្របកភ្នែក ខងឆ្វេងរបស់គាត់ ផ្អែកតាមការឱ្យដឹងពីប្រភព thethaiger។ ប្រភពដដែលបានឱ្យដឹងថា ករណីនេះបានកើតឡើងបន្ទាប់ពីក្មេងប្រុសនេះដឹងថាខ្លួនឯង មានការរមាស់ និងរមាស់ក្នុងភ្នែករបស់គាត់។

នៅថ្ងៃទី 5 ខែកក្កដា ឪពុកម្តាយរបស់ក្មេងប្រុសខាងលើ បាននាំកូនទៅជួបក្រុមគ្រូពេទ្យ បន្ទាប់ពីកូនប្រុសរបស់ពួកគេបានត្អូញត្អែរពីភាពមិនស្រួលនៅក្នុងភ្នែក។ ក្រុម​គ្រួសារ​រន្ធត់​ចិត្ត​ពេល​ដឹង​មូលហេតុ​ពិត​នៅ​ពី​ក្រោយ​បញ្ហា​របស់​ក្មេង​ប្រុស​គឺ​ការ​ឆ្លង​មេរោគ​ដង្កូវ​​រស់ក្នុងភ្នែក។ អ្នកជំនាញផ្នែកភ្នែក លោកវេជ្ជបណ្ឌិត Halil Ibrahim Ateşoğlu បាននិយាយថា ក្នុងការពិនិត្យដំបូង បានរកឃើញដង្កូវពងរុយចំនួន៨ នៅក្រោមត្របកភ្នែកខាងឆ្វេងរបស់ក្មេងប្រុស ហើយ ៣ទៀតត្រូវបានរកឃើញនៅថ្ងៃបន្ទាប់។

គាត់បានបន្តថា “យើងបានសង្កេតឃើញដង្កូវទាំងនេះផ្លាស់ទីនៅក្រោមភ្នែករបស់អ្នកជំងឺ យើង​ត្រូវ​សម្អាត និង​ប្រើ​មីក្រូទស្សន៍​ដើម្បី​យក​ដង្កូវ​ចេញ​ពី​ភ្នែក​របស់​គាត់”។ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ដង្កូវនេះគឺកើតចេញពីសត្វរុយពេញវ័យ ការឆ្លងមេរោគពីដង្កូវរុយនៅក្នុងភ្នែកមនុស្ស ត្រូវបានហៅថា ជាប្រភេទជំងឺ Ophthalmomyiasis ហើយវាមិនមែនជារឿងចម្លែកនោះទេ។ ករណីទាំងនេះត្រូវបានគេឃើញជាទូទៅក្នុងចំណោមបុគ្គលដែលរស់នៅក្បែរកសិដ្ឋាន ក្បែរទន្លេ ឬនៅតំបន់ជនបទ...។ អ្នកជំនាញបានណែនាំថា ប្រសិនបើ​អ្នក​មាន​ការ​រមាស់​ខុស​ប្រក្រតី ឬ​ឡើង​ក្រហម​ភ្នែក​បន្ទាប់​ពី​បាន​ប៉ះ​នឹង​សត្វល្អិត​ទាំងនេះ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល ។

ជាមួយគ្នានេះផងដែរ បើផ្អែកតាមការពន្យល់ពីវេជ្ជបណ្ឌិត អ៊ុក សុលាភី ឯកទេសភ្នែកទារក-កុមារនិងភ្នែកស្រលៀង មកពីគ្លីនិកឯកទេសភ្នែកកុមារមេត្តា បានប្រាប់ក្រុមការងារចាបបៃតងឱ្យដឹងថា ករណីប្រភេទជំងឺខាងលើនេះ អាចនិយាយថាជាប្រភេទដង្កូវដែលវាទៅផ្ញើខ្លួនប្រាណក្នុងភ្នែកមនុស្ស ដែលអាចកើតឡើងតាមរយៈពីសត្វរុយ និងការកង្វះអនាម័យផ្ទាល់ខ្លួន៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia