ជំងឺ
ប្រយ័ត្នប្រយែង! រោគសញ្ញាបង្ហាញថាអ្នកអាចប្រឈមជំងឺដុំសាច់ក្នុងភ្នាស់ស្បូន
Thida Pet
July 11 2024
5 K views

ប្រយ័ត្នប្រយែង! រោគសញ្ញាបង្ហាញថាអ្នកអាចប្រឈមជំងឺដុំសាច់ក្នុងភ្នាស់ស្បូន

កើតជាមនុស្សស្រីមិនស្រួលនោះទេ បងប្អូនយើងធ្លាប់លឺជំងឺដុំដាច់ក្នុងស្បូនដែរទេ?ហើយដឹងអត់ជំងឺនេះកើតឡើងលើស្រ្តីនៅអាយុណាខ្លះ ហើយមានរោគសញ្ញាក៏ដូចជាគ្រោះថ្នាក់អ្វីខ្លះ? ដូច្នេះហើយនៅក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកការចែករំលែករបស់មន្ទីរពេទ្យកាល់ម៉ែត ទាក់ទងនឹងជំងឺដុំសាច់ក្នុងភ្នាស់ស្បូនរបស់មនុស្សស្រី។

នេះបើយោងតាមរយៈខាងមន្ទីរពេទ្យបានចែករំលែកឱ្យដឹងថា ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុងប្រហោងស្បូន ដែលចែកចេញជា៣កម្រិត៖

- ទី១(Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Endometrial fibroma pedunculated) មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ

- ទី២(Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Partial intramural endocavity angle of protrusion < 90o) ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន

- ទី៣(Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន (Predominantly intramural endocavity angle of protrusion > 90o) ដែលមានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំលើសពី៥សង់ទីម៉ែត្រ។

ចំពោះមូលហេតុបង្កជំងឺនេះបានដូចជា៖

   - ជំងឺនេះកើតមានតែលើស្រ្តីក្នុងវ័យបន្តពូជ

   - ជំងឺនេះកើតលើស្ត្រីដែលលើសជាតិអ័រមូនអ៊ឺស្រ្តូហ្សែន

   - ជំងឺនេះកើតលើស្ត្រីដែលមានវិបត្តិអ័រមូន

   - ជំងឺនេះកើតលើស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់

   - កត្តាចំណីអាហារ បរិយាកាស និងកត្តាសង្គម។ បញ្ជាក់ ជំងឺនេះមិនអាចកើតមានចំពោះស្រ្តីមិនទាន់ពេញវ័យ ហើយជំងឺនេះនឹងអាចបាត់ទៅវិញនៅពេលដែលស្រ្តីមានវ័យចំណាស់ (ស្ត្រីអត់រដូវ)។

ស្រ្តីដែលមានជំងឺនេះធ្វើឲ្យមានរោគសញ្ញាដូចតទៅ

   - ធ្លាក់ឈាមរដូវច្រើន

   - រយៈពេលមានរដូវអូសបន្លាយយូរខុសធម្មតា

   - ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ក្រៅពីពេលមានរដូវ

   - មានការឈឺចុកចាប់ពេលមានរដូវ

   - អាចបណ្តាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ

   - អាចបណ្តាលឲ្យរលូតកូននៅត្រីមាសដំបូង

   - បង្កឲ្យមានវិបត្តិអត់កូន

ចូលដល់ការព្យាបាលជំងឺដុំសាច់ក្នុងភ្នាស់ស្បូននេះវិញម្ដង មន្ទីរពេទ្យកាលម៉ែតបានបញ្ជាក់ថា ក្នុងករណីពុំមានបង្កឲ្យមានផលវិបាកធ្លាក់ឈាម ឬក៏មានវិបត្តិផ្សេងៗ គេពុំធ្វើការវះកាត់ទេ ដោយគ្រាន់តែធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីជាប្រចាំ។

ប៉ុន្តែក្នុងករណីមានធ្លាក់ឈាមច្រើនខុសធម្មតា និងបង្កឲ្យមានវិបត្តិអត់កូន យើងត្រូវធ្វើការវះកាត់ដុំសាច់នេះចេញ ដោយគ្រូពេទ្យឯកទេសរោគស្ត្រីតាមរយៈម៉ាស៊ីនឆ្លុះប្រហោងក្នុងនៃស្បូនបច្ចេកវិទ្យាចុងក្រោយ (Modern hysteroscopy of diagnosis and operative procedure) នៅមន្ទីរពេទ្យកាល់ម៉ែត។

ជាចុងក្រោយបើសិនបងប្អូនស្រីៗយើងបានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ហើយត្រូវជាមួយអាយុដែលកើតទៀត បងប្អូនអាចពិគ្រោះជាមួយវេជ្ជបណ្ឌិត​​នៅមន្ទីរពេទ្យម៉ែតបាន៕

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
7.3 K views
អត្ថបទថ្មីៗ
#កុមារMarch 27 2026
មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
#ព័ត៌មានMarch 27 2026
ដំណឹងល្អ! រដ្ឋាភិបាលជួយប្រាក់ជាសោហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ក្នុងចំនួននេះ
#ព័ត៌មានMarch 26 2026
នេះជាកម្មវិធីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះសមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផ្តល់ជូនដូចជា៖
#កុមារMarch 26 2026
ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
#កុមារMarch 26 2026
ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
#ព័ត៌មានMarch 25 2026
ប្រេងសាំងឡើងតិច! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៦នេះ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia