ចិត្តសាស្ត្រ
គន្លឹះ៣ រក្សាចំណងស្នេហ៍ ភាពផ្អែមល្ហែមដល់ចាស់ដែលគូរស្នេហ៍គ្រប់ត្រូវមាន

ជាគូរស្នេហ៍ ជាស្វាមីភរិយាដែលនរណាៗក៏ច្រណែន ចង់បានជីវិតគូរដូចលោក Hyun bin និងអ្នកនាង​yejin ជាស្វាមីភរិយាពូកែរក្សាចំណងស្នេហ៍ រក្សាភាពផ្អែមល្ហែមនីដដែលទោះជារៀបការជាមួយគ្នាយូរ មានកូនហើយក៏ដោយដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីគូរស្នេហ៍ទាំង២នេះខ្លាំងមែន។ ហើយលោក Hyun bin គាត់បានចែករំលែកគន្លឹះចំនួន៣ រក្សាភាពផ្អែមល្ហែមក្នុងគ្រួសារមិនចេះសាបសូន្យនោះទេ។

លោក​ Hyun bin គាត់ធ្លាប់បានប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍កូរ៉េថា ជីវិតមនុស្សយើងនៅពេលដែលមានគ្រួសារ មានគូជីវិត ក្លាយជាស្វាមីរិយាហ្នឹង គ្នា គឺប្រៀបដូចជាយើងកំពុងសាងសង់ផ្លូវដើរទៅមុខជាមួយគ្នាអញ្ចឹង ផ្លូវដើររបស់យើងអាចដើរទៅមុខជាមួយគ្នាបានយូរឬឆាប់ ផ្លូវនោះពិបាកឬស្រណុក អាស្រ័យនៅលើយើងទាំង២នាក់។ ហើយចំណុចសំខាន់ចំនួន៣​ដែលធ្វើឱ្យជីវិតគូររបស់លោកដើរមកដល់រាល់ថ្ងៃនេះ នៅតែរក្សាចិត្តស្រឡាញ់ចំពោះគ្នា រក្សាភាពផ្អែមល្ហែមជាមួយជាបាន។

ទី១ គឺលោក Hyun bin និងភរិយារបស់គាត់ គឺជាមនុស្សដែលមានគោលដៅរួមគ្នាតែមួយ ហើយគឺជាមនុស្សដែលមានចំណុចដូចគ្នាច្រើន និងចំណង់ចំណុលចិត្តដូចគ្នា។ លោក​ Hyun bin គាត់បានប្រាប់ថា មិនថាជាសង្សា ជាស្វាមីភរិយា ទោះយើងស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើយើងជាមនុស្សដែលមានចិត្តគណិត២ផ្សេងគ្នាដាច់ស្រឡះ គ្មានចំណុចដូចគ្នា ចំណង់ចំណុលចិត្តមិនដូចជា ចំណងស្នេហ៍របស់យើងគ៏មិនអាចដលរមុខរួមគ្នាបានទេ មិនយូរមិនឆាប់គឺយើងប្រាកដជាបែកគ្នាមិនខាន។

ទី២ អ្វីដែលធ្វើឱ្យគូស្នេហ៍ Hyun bin និង yejin នៅតែរក្សាភាពផ្អែមល្ហែមជាមួយគ្នា ស្រឡាញ់យល់ចិត្តគ្នាដូចគ្រាដំបូង គឺអ្នកទាំង២ជាមនុស្សដែលផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ត្រង់ចំណុចនេះគឺពិតជាសំខាន់ខ្លាំងមែនទែន ជីវិតជាប្តីប្រពន្ធគឺយើងត្រូវចេះផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក គាំទ្រ នៅក្បែរ ចាំជួយគ្នា ជាទីប្រឹក្សាឱ្យគ្នា។ ជាជីវិតគូរដែលខ្វះគ្នាមិនបាន ជីវិតគួរបែបនេះទោះជារៀបការជាមួយគ្នាយូរយ៉ាងណាក៏ដោយ គឺនៅតែអាចរក្សាភាពផ្អែមល្ហែមជាមួយគ្នាដល់ចាស់។

ចំណុចទី៣សំខាន់ គឺភាពស្មោះត្រង់ លោក Hyun bin និងyejin គឺគាត់បានសន្យាជាមួយគ្នាតាំងពីថ្ងៃដែលគាត់រៀបការជាមួយគ្នា ជីវិតគូររបស់គាត់ហ្នឹងគ្មានពាក្យថាការលាក់បាំងជាមួយគ្នានោះទេ មិនថាមានរឿងអ្វីសុខឬទុក រឿងតូចឬធំ គឺតែងតែនិយាយប្រាប់គ្នា ហើយរក្សាភាពស្មោះត្រង់ជានិច្ច។ នេះហើយជាអ្វីដែលធ្វើឱ្យចំណងស្នេហ៍របស់អ្នកទាំង២ ជាចំណងស្នេហ៍ដែលមានភាពផ្អែមល្ហែម មានភាពស្និតស្នាល និងរក្សាក្តីស្រឡាញ់បានគង់វង្សតាំងពីថ្ងៃដំបូងរហូតមកដល់ពេលនេះ។

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
229 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
312 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
966 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
642 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
341 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
786 views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia