អាហារ
ចង់ស្បែកក្មេងជាងវ័យមែនទេ! ចៀសវាងកុំធ្វើរឿង ៣នេះ ជួយបង្កើតគុណភាពស្បែករបស់អ្នកមិនងាយចាស់ទេ
Tror Sopheap
August 4 2024
1.3 K views

អ្នកស្រ្តេសយូរចាស់អត់ខ្លួនទេព្រោះគរបាត់បង់កោសិកាចិញ្ចឹមស្បែករបស់គេពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលអ្នកស្រ្តេស អ្នកតែងតែមានអារម្មណ៍ឃ្លានចង់ហូបអាហារណាឆ្ងាញ់ៗ ដូចជានំខេក ទឹកក្រឡុកការ៉េម ភីហ្សា ប៊ឺហ្គឺ មាន់បំពង ឈីស និងភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូច ឬទឹកសូដា ជាដើម។ ពេលអ្នកមានទម្លាប់ហូបបែបនេះងាយឡើងគីឡូវាធ្វើឱ្យឆាប់ចាស់ណាស់។ ចូរអ្នកចៀសវាងកុំធ្វើរឿង ៣នេះ ស្បែកអ្នកកម្រចាស់។

១. ធ្វើលំហាត់ប្រាណបែប Cardio៖ អ្នកដែលគ្មានទម្លាប់ហាត់ប្រាណបញ្ចេញញើសទេ ងាយធ្វើឱ្យស្បែកឆាប់ចាស់ ព្រោះតែគេងាយធាត់ មើលទៅឆាប់ចាស់ជាងវ័យ។ ដូចនេះហើយ លំហាត់ប្រាណ Cardio ជាលំហាត់ប្រាណប្រភេទស្រាលដូចយូហ្គា ដើរ រត់... វាជួយប្រយុទ្ធប្រឆាំងនឹងជាតិខ្លាញ់ ធ្វើឱ្យបេះដូងផលិតឈាមទៅកាន់រាងកាយនិងដុតបញ្ឆេះកាឡូរី សម្រកជាតិខ្លាញ់។ តាមការសិក្សាបានរកឃើញថា ការហាត់ប្រាណតាមបែប Cardio ត្រឹមតែរយៈពេល ១៥០ទៅ២០០នាទីក្នុងមួយសប្តាហ៍ជួយឱ្យចរន្តឈាមដំណើរការបានល្អ និងជួយស្បែកឱ្យមានសភាពភ្លឺថ្លាពីខាងក្នុង។ ការធ្វើលំហាត់ប្រាណ Cardio ពិតជាមានឥទ្ធិពលដល់ស្បែកឱ្យក្មេងជាងវ័យពិតប្រាកដ។

២ កាត់បន្ថយជាតិស្ករ បច្ចុប្បន្ននេះ គឺកំពុងពេញនិយមណាស់ ភេសជ្ជៈផ្អែម តែគុជ តែទឹកដោះគោ ក្រែមឈីស ផ្អែម និងអាហារសម្បូរជាតិស្ករជាច្រើនផ្សេងទៀត ដែលអ្នកទាំងអស់គ្នាគួរតែកាត់បន្ថយ។ ព្រោះការសិក្សាគេរកឃើញថា ពេលដែលយើងញ៉ាំជាតិស្ករ ច្រើនជាតិស្ករដែលលើសវាភ្ជាប់ទៅនឹងប្រូតេអ៊ីននៅក្នុងចរន្តឈាម ហើយបង្កើតម៉ូលេគុលដែលបង្កគ្រោះថ្នាក់ហៅថា "AGEs" ម៉ូលេគុលទាំងនោះ វានឹងទៅបំផ្លាញ collagen និង elastin នៅក្នុងស្បែករបស់អ្នក បំផ្លាញកាន់តែច្រើន ស្នាមជ្រួញកាន់តែកើត ស្បែកយារធ្លាក់កាន់តែខ្លាំង។ កាត់បន្ថយជាតិស្ករ ហើយគួរទទួលទានទឹកឱ្យបានច្រើន ទើបស្បែករបស់អ្នកស្អាត់ក្មេងជាងវ័យ។

៣. គ្រឿង​ស្រវឹងជាកត្តាដឹកនាំស្បែករបស់អ្នកសម្បូរជាពុល ហើយ ​ធ្វើ​ឲ្យ​កម្រិត​វីតាមីន​ចាំ​បាច់​នៅ​ក្នុង​រាងកាយ​ថយ​ចុះ​ដូច​ជា វីតាមីនA។ ការ​ថយ​ចុះ​វីតាមីន A អាច​កាត់​បន្ថយ​ផលិតភាព​កូឡាជែន ដែល​អាច​បណ្ដាល​ឲ្យ​ឆាប់​ចេញ​ស្នាម​ជ្រួញ។ ព្រោះជាតិ​អាល់កុលក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក ជា​ហេតុ​ចូលរួម​ចំណែកដល់​ការ​វិវត្ត​ន៍នៃ​ស្នាម​ជ្រីវជ្រួញ​លើ​មុខ និង​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជា​ប្រចាំ អាច​ធ្វើ​ឲ្យ​មុខ​ឡើង​ក្រហម ឬ​ឡើង​ហើម និង​បណ្ដាល​ឲ្យ​ឡើង​អុជ​ៗ​ក្រហម​លើ​មុខ​រហូត​ក៏​ថា​បានដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2997

អត្ថបទទាក់ទង

#អាហារ

អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
Pov Saru
December 15 2025
216 views

#អាហារ

អាហារទាំង ៥នេះសម្បូរអូមេហ្គា៣ ជួយអ្នកឱ្យគេងលក់ស្រួល
Tror Sopheap
December 14 2025
332 views

#អាហារ

ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
Tror Sopheap
December 12 2025
2 K views

#អាហារ

ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
Tror Sopheap
December 12 2025
3.7 K views

#អាហារ

ភេសជ្ជៈ ៣ មុខនេះផឹកជាប្រចាំល្អខ្លាំង រស់ជាតិឆ្ញាញ់ តម្លៃសមរម្យ ជួយបំពេញជាតិទឹក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ
Pov Saru
December 12 2025
240 views

#អាហារ

ស៊ុតមានជីវជាតិច្រើន តែមនុស្ស ៤ ក្រុមនេះមិនគួរញុំាទេ បើមិនចង់ស្ដាយក្រោយ
Pov Saru
December 8 2025
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
10.2 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.4 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.1 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
4.9 K views

#ជំងឺ

គេងបើកភ្លើងពេលយប់ អ្នកកំពុងនាំជំងឺទាំង ៤នេះដាក់ខ្លួនហើយ
Tror Sopheap
December 12 2025
4.2 K views
អត្ថបទថ្មីៗ
#ជំងឺDecember 15 2025
បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
#អាហារDecember 15 2025
អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
#កុមារDecember 15 2025
គ្រួសារដែលមានគុណសម្បត្តិ 3នេះ កូនៗនឹងធំឡើងក្លាយជាមនុស្សជោគជ័យ ជាសសរទ្រូងប្រទេសជាតិ
#ព័ត៌មានDecember 15 2025
ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
#កុមារDecember 14 2025
កូនឆ្លាត! ៥ទម្លាប់ពេលព្រឹកនេះ ល្អសម្រាប់ខួរក្បាលកុមារ រៀនឆាប់ចូល ឆាប់ចេះណាស់
#អាហារDecember 14 2025
អាហារទាំង ៥នេះសម្បូរអូមេហ្គា៣ ជួយអ្នកឱ្យគេងលក់ស្រួល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia