ខួរក្បាលរបស់មនុស្សជាសរីរាង្គស្មុគស្មាញដែលមានរួមបញ្ចូលគ្នាដូចជា គំនិត អារម្មណ៍ សីតុណ្ហភាព ការឈឺចាប់ សុភមង្គល ការចងចាំ ភាពសោកសៅ ការស្រេកឃ្លាន ចំណង់ផ្លូវភេទ ការផ្តោតអារម្មណ៍ និងការដកដង្ហើម។ ខួរក្បាលក៏ត្រូវការអាហារទៅពង្រីកមុខកោសិកាប្រព័ន្ធសរសៃប្រសាទកណ្តាល។ នេះជាអាហារចំនួន ៥ ពង្រឹងខួរក្បាល និងជួយកាត់បន្ថយស្រ្តេសផងដែរ៖
១. ត្រីខ្លាញ់៖ ត្រីខ្លាញ់ជួយជម្រុញមុខងារខួរក្បាល ដែលមានអាស៊ីតខ្លាញ់អូមេហ្គា3 ជួយការពារស្ថានភាពផ្លូវចិត្ត និងការពារជំងឺភ្លេចភ្លាំងជាដើម។ ព្រោះអាស៊ីតខ្លាញ់ Onega-3 ជួយផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយឥទ្ធិពលនៃជំងឺធ្លាក់ទឹកចិត្ត និងការចុះខ្សោយមុខងាររបស់ខួរក្បាលមួយចំនួន។ ត្រីជាអាហារដ៏ល្អសម្រាប់មុខងារខួរក្បាលចងចាំ និងបន្ថយស្រ្តេសបានល្អបំផុត។
២. សូកូឡាខ្មៅ៖ សូកូឡាខ្មៅមានផ្ទុកសារជាតិ flavonoids មានសមត្ថភាពជួយកែលម្អមុខងារការយល់ដឹងរបស់ខួរក្បាល និងខួរក្បាលស្រ្តេសផងដែរ។ មនុស្សម្នាក់អាចហូបសូកូឡាខ្មៅ ៣០-៦០ក្រាមក្នុងមួយថ្ងៃ។ ព្រោះសូកូឡាខ្មៅមិនបន្ថែមកាឡូរីច្រើនទេ ហើយថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាព។ យោងតាមការចុះផ្សាយក្នុង NCBIបានផ្សាយថា សូកូឡាខ្មៅមានប្រហែល ៧0% អាចធ្វើខួរក្បាលអ្នកចងចាំបានល្អ និងអារម្មណ៍រីករាយជាងមុន។
៣. ផ្លែស្ត្របឺរី៖ ផ្លែស្ត្របឺរីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះបានដើរតួនាទីជាអ្នកការពារការប្រមូលផ្តុំបន្ទះនៅក្នុងសរសៃឈាម ដែលអនុញ្ញាតឱ្យមានលំហូរឈាមខ្លាំងទៅកាន់ខួរក្បាល ដើម្បីរំលាយស្រ្តេស និងអង្គចងចាំបានល្អជាងមុន។ ជាងនេះទៅទៀត ផ្លែស្ត្របឺរីក៏មានផ្ទុកសារធាតុ Anthocyanin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយបង្កើនការចងចាំយ៉ាងមានប្រសិទ្ធភាព។
៤. កាហ្វេ៖ កាហ្វេផឹកនៅពេលព្រឹកជួយឱ្យអ្នកស្វាងស្មារតី អារម្មណ៍ស្រស់ និងគ្រប់គ្រងមុខងារខួរក្បាលក្នុងការផ្តោតអារម្មណ៍ធ្វើការងារបានល្អ។ តាមរយៈគេហទំព័រ healthlineថា កាត់បន្ថយហានិភ័យនៃជំងឺវងេ្វង ឬជំងឺភ្លេចភ្លាំង រហូតដល់៧០ភាគរយ (ក្នុងវ័យ៧០ឆ្នាំ)។ គូសបញ្ជាក់ឱ្យដឹងផងដែរថា កាហ្វេល្អសម្រាប់សុខភាពតែកុំផឹកឱ្យលើសកំណត់ជាឧទាហរណ៍៤ទៅ៥កែវក្នុង១ថ្ងៃ មួយវីញទៀតសម្រាប់អ្នកមានជំងឺក្រពះពោះវៀនគួរតែព្យាយាមចៀសវាង ព្រោះអាចប៉ះពាល់ដល់សុខភាពបន្ទាប់ពីផឹកកាហ្វេ។
៥. ផ្លែពោត៖ បើយោងតាមប្រភព VNexpress បានឱ្យដឹងថា ពោតមានសារធាតុចិញ្ចឹមខ្ពស់ និងល្អខ្លាំងណាស់សម្រាប់សុខភាពបេះដូង ភ្នែក ស្បែក ការរំលាយអាហារ ជាពិសេសខួរក្បាលតែម្តង។ ជាការពិតណាស់ ពោតមានបរិមាណfolate(វីតាមីនB9) និងhiamin (វីតាមីន B1)ខ្ពស់។ វីតាមីន B1 នៅក្នុងពោតផ្តល់នូវសារធាតុ acetylcholine ដែលជាអ្នកនាំសារនៅក្នុងសរសៃប្រសាទ ដែលធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើង និងធ្វើអោយការចងចាំប្រសើរឡើង៕
អត្ថបទដោយ៖ ទ្រ សុភាព