ជំងឺ
ទម្លាប់៣នេះ បើកាន់តែធ្វើ ថ្លើមកាន់តែខ្សោយទៅៗ​ខូចលឿនខ្លាំងបំផុត
Thida Pet
July 29 2024
3.5 K views

បងប្អូនដឹងអត់ថាទម្លាប់មិនដឹងខ្លួនមួយចំនួនដែលបងប្អូនចូលចិត្តធ្វើរាល់ថ្ងៃនេះគឺប៉ះពាល់ដល់ថ្លមរបស់បងប្អូនខ្លាំងណាស់​បងប្អូនដឹងអត់ថា ថ្លើមគឺជាសរីរាង្គដែលមានសមត្ថភាពព្យាបាលខ្លួនឯងបាន ក៏ប៉ុន្ដែបើបងប្អូនមានទម្លាប់ធ្វើបែបហ្នឹងប្រចាំថ្ងៃចង់ឬមិនចង់បងប្អូនប្រាកដជាងាយប្រឈមគ្រោះថ្នាក់មិនខាន។​

ដូច្នេះហើយនៅក្នុងអត្ថបទ​នេះខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នា ពីទម្លាប់៥យ៉ាងបើបងប្អូនធ្វើកាន់តែខ្លាំងឡើងៗថ្លើមរបស់បងប្អូននិងកាន់តែចាប់ខូច ទ្រុឌទ្រោមជាក់ជាមិនខាន។

ទម្លាប់ទី១ផឹកឬក៏ញុំាអាហារបំប៉ន៖ ការញុំាឬក៏ផឹកអាហារបំប៉នមិនខុសនោះទេ តែបើអ្នកជ្រើសរើសប្រភេទអាហារបំប៉នដែលគ្មានប្រភពច្បាស់លាស់ មិនដឹងមានសារធាតុអ្វីខ្លះនៅខាងក្នុង ផឹកហើយអាចជាជំងែ១០០មុខផឹកហើយស្អាត ចេះតែតាមគ្នា បងប្អូនប្រយ័ត្នខូចថ្លើម ខូចក្រលៀនទាំងក្មេងដោយសារប្រភេទអាហារបំប៉នទាំងអស់នេះ។ ដូច្នេះបើបងប្អូនចង់ផឹក ចង់ញុំា​បងប្អូនត្រូវតែស្គាល់ និងសិក្សាពីប្រភព និងប្រភេទអាហារបំប៉នឱ្យបានត្រឹមត្រូវ។

ទម្លាប់ទី២ញុំាវីតាមីន៖ ការញុំាវីតាមីនមិនខុសនោះទេ ព្រោះរាងកាយរបស់យើងត្រូវការវីតាមីនជាចាំបាច់ ក៏ប៉ុន្ដែការញុំាវីតាមីនលើសកំណត់​ បងប្អូនចេះតែទិញញុំាតាមគ្នា វីតាមីននេះល្អ វីតាមីននោះល្អ។ ការញុំាបែបនេះគឺអាចគ្រោះថ្នាក់ព្រោះវីតាមីនខ្លះរាងកាយយ់ងមានគ្រប់ហើយ តែយើងញុំាបន្ថែម បែបហ្នឹងអាចគ្រោះថ្នាក់។ ដូច្នេះបើសិនបងប្អូនចង់ញុំាវីតាមីនណាមួយបងប្អូនគយរតែញុំាតាមការណែនាំរបស់អ្នកជំនាញឱ្យបានត្រឹមត្រូវ ព្រោះអ្នកជំនាញអាចដឹងថារាងកាយរបស់យើងត្រូវការវីតាមីនមួយណា ញុំាទៅនឹងត្រូវជាមួយយើងមិនប៉ះពាល់។

ទម្លាប់ទី៣ឡើងគីឡូខ្លាំង៖ ការទម្លាប់ញុំាអាហារមិនល្អមួយចំនួនអាចធ្វើឱ្យបងប្អូនប្រឈមឡើងគីឡូខ្លាំង កាលណាឡើងគីឡូខ្លាំងអាចធ្វើឱ្យបងប្អូនប្រឈមនឹងជំងឺខ្លាញ់រុំថ្លើម រលាកថ្លើមដោយគ្មានជាតិអាល់កុល មានន័យថាទោះបងប្អូនមិនផឹកស្រាក៏ដោយកថ្លើមរបស់បងប្អូនអាចខូច រលាកឡើងមកដែរ ដោយសាររបបអាហារដែលបងប្អូនញុំាប្រចាំថ្ងៃមិនល្អ។

សរបមកវិញទម្លាប់ទាំងនេះមិនបានធ្វើឱ្យសុខភាពថ្លើមរបស់បងប្អូនរឹងមាំនោះទេ ផ្ទុយទៅវិញគឺអាចធ្វើឱ្យថ្លើមកាន់តែខូច ថ្លើមកាន់តែមានបញ្ហាខ្លាំង។ ដូច្នេះទម្លាប់ទាំង៣នេះបងប្អូនកាន់បន្ថយទៅ៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia