កីឡា
កីឡាករខ្មែរ ដែលល្បីពេញស្រុកថៃ ធឿន ធារ៉ា ប្រវត្តិជីវិតតស៊ូមិនធម្មតា ទម្រាំដើរដល់ចំណុចនេះ
Senghong Kong
February 12 2023
297 views

កីឡាករប្រដាល់ ​ធឿន ធារ៉ា បានធ្វើឲ្យមជ្ឈដ្ឋានមហាជន សម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ក្រោយពីបានផ្ដួលកីឡាករលំដាប់ពិភពលោកមក​ពី​ប្រេស៊ីល Thiago Teixeira  គ្រងខ្សែក្រវាត់  IPCC​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Kun Khmer World Campions កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើទឹកដីខេត្តស្វាយរៀង យប់មិញនេះ។ ការប្រកួតដណ្តើមខ្សែក្រវាត់នេះ ពោលគឺអ្នកទាំងពីរចាប់ផ្តើមក្ដៅគគុកចាប់តាំងពីទឹកទី១ រហូតដល់ទឹក៤ ទើបធារ៉ា ប្រើកែងពិឃាដព្រះខ័នពុះសិលា ទៅលើ Thiago បែកធំពេកទើបលោកគ្រូពេទ្យ​បញ្ឈប់នៅទឹកទី៥។

យ៉ាងណាមិញមុននឹងក្លាយជាម្ចាស់ខ្សែក្រវាត់រួមទាំងពានរង្វាន់នៅក្នុងសង្វៀនលំដាប់កំពូលរបស់ថៃនេះ តើកីឡាករ ធឿន ធារ៉ា មានប្រវត្តិតស៊ូក្នុងជីវិតយ៉ាងណា…? ចាបបៃតងនឹងលើកយកប្រវត្តិខ្លះៗរបស់កីឡាករ ធឿន ធារ៉ា មកជូនប្រិយ៍មិត្ត៖ កីឡាករ ធឿន ធា​រ៉ា ជាអ្នកប្រដាល់គុនខ្មែរ កើតក្នុងគ្រួសារ​ក​សិ​ករ​ក្រីក្រ នៅភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរ ខេត្តព្រៃវែង។ បច្ចុប្បន្នគេមានវ័យ២៤ឆ្នាំ មានភរិយា និងមានកូន​ស្រីម្នាក់​នៅក្នុងបន្ទុក​។

ដោយសារកត្តាជីវភាព ធឿន ធារ៉ា ដែលជាកូនប្រុសតែម្នាក់ក្នុងគ្រួសារ និងមាន​បងប្អូនស្រី ៣នាក់ រូបគេ ​មិន​បាន​សិក្សា​រៀនសូត្រឱ្យបានជ្រៅជ្រះនោះ​ទេ ពោល​គឺ​ធំ​ដឹងក្តី​ឡើងនៅ​ប្រទេស​ថៃ​ ដោយផ្តើម​ធ្វើ​ការ​ជាកម្មករសំណង់​នៅ​ប្រទេស​ថៃ មុនឈានជើង​ចូល​​ហ្វឹកហាត់​ប្រដាល់នៅអាយុ​១៧ឆ្នាំ ដោយសារតែ​ចិត្តស្រឡាញ់ក្បាច់គុនដូនតា និងចង់ល្បីដូចអ្នកប្រដាល់រាមច្បងល្បីៗផងនោះ កីឡាករធឿន ធារ៉ា បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ ទោះបីជាមានការ​ហាម​ឃាត់ពី​ឪពុក​ម្ដាយក៏ដោយ។

កីឡាករ ធឿន ធារ៉ា បានចូលហ្វឹកហាត់តាមរយៈមិត្តភក្កិនៅក្លិបក្រសួងកសិកម្ម ដែលមានលោកគ្រូឆ្លាម-ស ជាគ្រូបង្វឹកនៅអំឡុង​ឆ្នាំ​២០១៦ ហើយ​ធ្លាប់ប្រកួតនៅ​សង្វៀនក្នុងស្រុក បានប្រហែលមួយឆ្នាំ និងឆ្លងកាត់ការប្រកួតបាន៩ប្រកួត ដោយរូបគេផ្តួលដៃគូ​៨ដងឱ្យសន្លប់ និងស្មើម្ដង មុន​លោកគ្រូបញ្ជូនបន្តទៅហ្វឹកហាត់នៅប្រទេសថៃ ព្រោះតែឃើញថ្វីដៃល្អ​។ ចំណែក ការទៅ​ហ្វឹក​ហាត់​នៅក្នុងក្លឹបមួយនាប្រទេសថៃ អ្នកប្រដាល់ដែលមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ ឆ្លងកាត់ការប្រកួតប្រហែល៥០ដង​ ធ្វើឱ្យ​អ្នកគាំ​ទ្រគុនខ្មែរ​មួយ​ចំនួនស្គាល់រូបគេតាមរយៈការឡើងវ៉ៃនៅសង្វៀនមេកមួយថៃ​(Max Mauy Thai)។

កីឡាករ ធឿន ធារ៉ា បានសម្រេចចូលរោងការនៅឆ្នាំ២០១៨ ដោយសារពិបាកឡើងចុះទៅថៃ ទើបរូបគេត្រលប់មកហ្វឹក​ហាត់​នៅស្រុកខ្មែរ ដោយចូលហ្វឹកហាត់នៅក្លឹបអេ ភូថង កីឡាវិញ​។ ​យ៉ាងណា កីឡាករ ធឿន ធារ៉ា មកហ្វឹកហាត់នៅខ្មែរបានជាង៤ឆ្នាំហើយ ប៉ុន្តែរូបគេពុំដែល​មាន​ឈ្មោះ​ប្រកួតដណ្តើមខ្សែក្រវាត់នៅក្នុងស្រុកឡើយ ព្រោះគីឡូធ្ងន់ដូចរូបគេនេះ ពិបាករកដៃគូធ្វើការប្រកួតប្រជែងណាស់។ យ៉ាងនេះក៏ដោយ កីឡាករ ធឿន ធារ៉ា ក៏ធ្លាប់ឈ្នះពានកណ្តាប់ដៃមាស ប្រកួតវ៉ៃ១ទល់នឹង៣នាក់ កាលពី​ថ្មីៗនេះដែរ មុនរូបគេឈ្នះខ្សែក្រវាត់ និងពានស្តេចថៃ​កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ និងយកឈ្នះអ្នកលេងកណ្ដាប់ដៃដែក Thiago កាលពីយប់ម្សិលមិញនេះ

គួរជម្រាបដែលថា ដោយយោងតាមការអះអាងរបស់ ប្រភពក្នុងស្រុកមួយ បានឲ្យដឹងថា រហូតមកទល់ពេលនេះគុនខ្មែរបានជួយអ្នកលេងផ្លែកែង ធឿន ធារ៉ា រកចំណូលបានជាង៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក​ហើយ ដែលថវិកាទាំងអស់នេះសុទ្ធសឹងតែរកបានមកពីការបូជាឈាមស្រស់របស់កីឡាករ ធឿន ធារ៉ា ក្នុងការឡើងយកឈ្នះដៃគូប្រកួតដែលសុទ្ធតែជាកីឡាករលំដាប់ៗ។

ជាចុងក្រោយនេះ ចាបបៃតងក៏សូមចូលរួមអបអរសាទរដល់កីឡាករ ធឿន ធារ៉ា ដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យលើសង្វៀនទាំងខ្នាតជាតិ និងអន្តរជាតិ ដែលបានលើកមុខមាត់កីឡាករគុនខ្មែរ ឱ្យកាន់តែល្បីរន្ទឺពាសពេញពិភពលោក៕

អត្ថបទដោយ៖ ស្រីណុច

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia