សម្រស់
ដឹងការពិត! តារាថៃមានទម្លាប់ថែស្បែក និងរូបរាងបែបនេះសោះ ទើបពួកគេមិនចាស់តាមអាយុ
Sitha Tek
October 17 2021
6.2 K views

ជាការពិតថៃ​ជនជាតិថៃភាគច្រើន គឺមានស្បែករលោងស្អាត និងក្មេងជាងវ័យ។ ហើយមានមនុស្សជាច្រើនណាស់ដែលចង់ដឹងថាតើ ជនជាតិថៃមានទម្លាប់រស់នៅបែបណាទើបអាចថែរក្សាសម្រស់ស្អាតយ៉ាងនេះ?

យោងតាមប្រភព Stylecraze បានចុះផ្សាយឱ្យដឹងថា សម្រាប់ជនជាតិថៃគឺត្រូវបានគេសង្កេតឃើញថា តែងតែធ្វើការម៉ាស្សាស្បែកមុខនិងស្បែកខ្លួនរបស់ពួកគេយ៉ាងយកចិត្តទុកដាក់។ ប្រភពដដែលបានឱ្យដឹងថា​ មូលហេតុដែលថៃធ្វើបែបនេះ​គឺ ដើម្បីឱ្យស្បែកមុខរបស់ពួកគេគឺមានភាពទន់ល្មើយ ទន់ម៉ដ្ឋរលោង។ គួរបញ្ជាក់ថាសម្រាប់ការម៉ាស្សាគឺពួកគេភាគច្រើនប្រើប្រេងដូង មកម៉ាស្សាក្រោមភ្នែក ឬតំបន់ដែលមានស្បែកស្ងួត។

ជាមួយគ្នានេះ ជនជាតិថៃភាគច្រើន គឺស្រឡាញ់រូបរាងនិងស្បែករបស់ពួកគេខ្លាំងណាស់។ ស្រ្តីជនជាតិថៃភាគច្រើនគឺ ចូលចិតុ្តការញ៉ាំបន្លែផ្លែឈើច្រើនជាជាងការញ៉ាំសាច់ក្រហម​ដែលអាចធ្វើឱ្យពួកគេងាយនឹងឡើងគីឡូ បន្ថែមពីនេះ ពួកគេចូលចិត្តញ៉ាំសាច់ត្រី ឬគ្រឿងសមុទ្រ ហើយលើសពីនេះ គឺពួកគេចូលចិត្តញ៉ាំបន្លែផ្លែឈើ ពួកគេក៏ចូលចិត្តហាត់ប្រាណដើម្បីឱ្យរាងស្រឡូន​ និងស្បែកស្រស់ថ្លាផងដែរ។

អ្វីដែលគេងដឹងទៀតនោះ ទម្លាប់ដ៏ល្អបំផុតរបស់ជនជាតិថៃ​គឺ ពួកគេញ៉ាំទឹកច្រើនហើយភាគច្រើនទឹករបស់ពួកគេគឺមានបង់ម្សៅកូឡាជែនចូលទៅក្នុងទឹកដើម្បីជួយឱ្យស្បែករបស់ពួកគេភ្លឺរលោង ស្អាត។ បន្ថែមពីនេះ​ ពួកគេក៏ចូលចិត្តញ៉ាំទឹកផ្លែឈើច្រើនផងដែរ ហើយការញ៉ាំទឹកផ្លែឈើស្រស់សឹងតែក្លាយជាទម្លាប់របស់ពួកគេទៅហើយ។ ស្របជាមួយគ្នានេះ ភាគច្រើនស្រ្តីជនជាតិថៃ គឺចូកចិត្តយករមៀតលាយជាមួយទឹក ទឹកឃ្មុំ ទឹកដោះគោ យកមកលាបស្រាលៗនៅលើស្បែក ធ្វើឱ្យស្បែកមើលទៅ​មានភាពភ្លឺរលោងពេញមួយថ្ងៃ ជាពិសេសគឺ ជួយបំបាត់ស្នាមថែមទៀតផង។

យ៉ាងណាមិញ លោក Atichart គឺជាតារាសិល្បៈសេរីចាស់មួយរូបដែលមានភាពល្បីល្បាញខ្លាំងនៃប្រទេសថៃ ហើយលោកគឺជាតារាដែលមានរូបរាងសង្ហា និងជាអ្នកនិយមការហាត់ប្រាណយកសាច់ដុំក្បាលពោះផងដែរ។ លើសពីនេះ លោកតែងតែធ្វើការបង្ហោះ ចែករំលែកវីដេអូហាត់ប្រាណជាច្រើននៅលើហ្វេសប៊ុកផ្លូវការរបស់លោក ជាមួយភរិយារបស់លោក ពីរបៀបហាត់ប្រាណ និងទិកនិកសម្រកគីឡូ ក៏ដូចជាក្បួនថែរក្សារូបរាង។

លោកAtichart ដែបានបន្ថែមថា ការផឹកទឹកក្ដៅជាមួយទឹកក្រូចឆ្មានៅពេលព្រឹកនឹងជួយឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ ការពារជំងឺជាច្រើនមុខនៃរាងកាយ។ លើសពីនេះ សារធាតុរបស់ក្រូចឆ្មានឹងទឹកក្ដៅ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដុតរំលាយជាតិខ្លាញ់អាក្រក់ត្រង់ក្បាលពោះ ជួយបណ្ដេញជាតិពុលពីរាងកាយ ជួយលាងសម្អាតជាតិកខ្វក់ក្នុងក្រពះ ជាពិសេសផឹកពេលព្រឹកពេលពោះទទេរ គឺល្អខ្លាំងបំផុតសម្រាប់រាងកាយ។ ម្យ៉ាងវិញទៀត ប្រសិនបើបងប្អូនចូលចិត្តទឹកឃ្មុំ ប​ងប្អូនអាចបន្ថែមទឹកឃ្មុំមួយស្លាបបាយក៏បាន ដើម្បីឱ្យរសជាតិរឹតតែឆ្ងាញ់ ហើយទឹកឃ្មុំក៏ល្អចំពោះសុខភាពផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រិយមិត្តអ្នកអានចង់មានស្បែកស្អាតដូចស្រ្តីជនជាតិថៃ​ ដូច្នេះត្រូវមានទម្លាប់ហាត់ប្រាណញ៉ាំអាហារដែលមានសុខភាពល្អ និងញ៉ាំទឹកឱ្យបានច្រើន ដើម្បីជួយឱ្យស្បែកមានសំណើមគ្រប់គ្រាន់។

អត្ថបទស្រាវជ្រាវដោយ៖ តឹក ស៊ីថា 

 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង
#ព័ត៌មានMarch 30 2026
សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia