អាហារ
ភេសជ្ជៈក្រលៀនខ្លាចបំផុត កាន់តែផឹក ក្រលៀនកាន់តែឆាប់ខូចទាំងក្មេង
Thida Pet
July 31 2024
22.7 K views

 

ភេសជ្ជៈក្រលៀនខ្លាចបំផុត​ កាន់តែផឹក ក្រលៀនកាន់តែឆាប់ខូចទាំងក្មេង

ជារៀងរាល់ថ្ងៃបងប្អូនមានទម្លាប់ផឹកភេសជ្ជៈអ្វីខ្លះ? ហើយមានដឹងអត់ថាភេសជ្ជៈអ្វីដែលបងប្អូនគួរកាត់បន្ថយនឹងចៀសវាងឱ្យបានច្រើន។ ពីព្រោះក្រុមភេសជ្ជៈទាំងនេះគឺជាប់ជាភេសជ្ជៈដែលប៉ះពាល់ក្រលៀនខ្លាំងបំផុត កាន់តែផឹកក្រលៀនកាន់តែឆាប់ខូច កាន់តែផឹកក្រលៀនអ្នកនឹងឆាប់ក្រៀមស្វីតទាំងក្មេងជាក់ជាមិនខាន។

ខាងក្រោមនេះគឺជាភេសជ្ជៈក្រលៀនខ្លាចបំផុត កុំផឹកច្រើនពេកប្រយ័ត្នបានលាងឈាមទាំងក្មេង។

-ភេសជ្ជៈកំប៉ុង៖ ប្រភេទភេសជ្ជៈមានសារធាតុកាបូន មានបន្ថែមពណ៌ក្រុមភេសជ្ជៈប្រភេទនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ដល់ក្រលៀនរបស់អ្នក បើអ្នកនៅតែបន្ដផឹកទាំងព្រឹកទាំងថ្ងៃ ១ថ្ងៃ២ទៅ៣កំប៉ុង ហើយអ្នកជាមនុស្សដែលមិនសូវបញ្ចេញសកម្មភាពច្រើន មិនសូវហាត់ប្រាណបញ្ចេញញើសនោះកាន់តែប្រឈមគ្រោះថ្នាក់ខ្លាំងមែននទែនដល់គ្រឿងក្នុងរបស់អ្នកជាពិសេសគឺក្រលៀន។ បន្ថែមលើសពីនេះអ្នកអាចប្រឈមនឹងជំងឺផ្សេងៗផងដែរ ដូចជាជំងឺទឹកនោមផ្អែម លើសឈាម ជាដើម។

-ទឹកផ្លែឈើកំប៉ុនមានដាក់សារធាតុរក្សាទុក៖ ប្រភេទទឹកផ្លែឈើកំប៉ុងដែលមានដាក់សារធាតុរក្សាទុក ដាក់ក្លិនផ្លែឈើ ជាដើមមិនល្អសម្រាប់សុខភាពរបស់បងប្អូនទេ។ កាលណាបងប្អូនកាន់តែផឹក អាចធ្វើឱ្យគ្រឿងក្នុងរបស់បងប្អូនកាន់តែខ្សោយ ដូចជាក្រលៀនជាដើមគឺឆាប់ប៉ះពាល់ជាងគេ។ ដូច្នេះបើបងប្អូនចង់ផឹកទឹកផ្លែឈើ គួរតែជ្រើសរើសប្រភេទទឹកផ្លែឈើគៀបស្រស់ៗយកមកផឹកភ្លាមល្អជាង រសជាតិឆ្ងាញ់ហើយ ជួយសុខភាពរបស់បងប្អូនទៀត។

ជាចុងក្រោយគ្មានភេសជ្ជៈអ្វីដែល ល្អជាងទឹកធម្មតាទេបងប្អូនកាន់តែផឹកដូចជួយឱ្យតម្រងនោមរបស់បងប្អូនធ្វើការបានល្អបានលឿន ច្រោះយកជាតិពុល កាកសំណល់ចេញពីរាងកាយរបស់បងប្អូន៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia