ជំងឺ
បើមានសញ្ញាសំខាន់ៗទាំងនេះមានន័យថាលោកអ្នកកំពុងឡើងសម្ពាធឈាមខ្ពស់ហើយ
Phoak Mary
December 23 2022
251 views

ជំងឺលើសសម្ពាធឈាម ត្រូវបានចាត់ទុកជាប្រភេទជំងឺដ៏គ្រោះថ្នាក់ ព្រោះវាអាចកើតឡើង ដោយមិនចេញសញ្ញានោះទេ រហូតមានសភាពធ្ងន់ធ្ងរទៅហើយ ទើបអ្នកជំងឺចាប់អារម្មណ៍ ។ ម៉្យាងវិញទៀត នៅពេលសម្ពាធឈាមឡើងដល់កម្រិតមួយ វាអាចធ្វើឲ្យដាច់សរសៃឈាមនៅក្នុងខួរក្បាល បង្កឲ្យអ្នកជំងឺស្លាប់ និងបង្កផលវិបាកធ្ងន់ធ្ងរមួយចំនួនទៀត ។

មធ្យោបាយដ៏ល្អបំផុត ដើម្បីដឹងថាលោកអ្នក កំពុងកើតជំងឺលើសសម្ពាធឈាមឬទេ គឺការវាស់សម្ពាធឈាមជាប្រចាំ ជាពិសេសប្រសិនបើ លោកអ្នកមានឪពុកម្ដាយ ឬបងប្អូនកំពុងកើតមានជំងឺលើសសម្ពាធឈាម។ យោងតាមគេហទំព័រ webmd.com មានរោគសញ្ញាសំខាន់ៗមួយចំនួន ដែលអាចបញ្ជាក់ថា លោកអ្នកកំពុងមានសម្ពាធឈាមខ្ពស់ហើយ។

រោគសញ្ញាសំខាន់ៗរួមមាន៖ អ្នកជំងឺអាការឈឺក្បាលខ្លាំង ស្រវាំងភ្នែក ចុករោយត្រង់កញ្ចឹងក មានអារម្មណ៍ថប់ៗ ពិបាកដកដង្ហើម ចង្វាក់បេះដូងញាប់ជាងធម្មតា ចុកទ្រូង វិលមុខធេងធោង និងអាចចេញឈាមតាមច្រមុះជាដើម ។

ករណីមានរោគសញ្ញាគួរឲ្យសង្ស័យ សូមលោកអ្នកដេកសម្រាកនៅឲ្យស្ងៀម ដោយរក្សាស្ថានភាពក្បាលឲ្យខ្ពស់ជាងដងខ្លួន គ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ចៀសវាងកុំឲ្យមានអារម្មណ៍ភ័យខ្លាំងពេក បើអាចត្រូវធ្វើការវាស់សម្ពាធឈាម ដើម្បីដឹងពីកម្រិតសម្ពាធឈាម ហើយករណីចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យភ្លាមៗ ។

ត្រូវចាំថាជំងឺលើសសម្ពាធឈាម កម្រចេញសញ្ញា និងរោគសញ្ញាច្បាស់លាស់ណាស់ មានន័យថា លោកអ្នកអាចកើតជំងឺនេះទាំងមិនដឹងខ្លួនបាន។ ជំងឺលើសសម្ពាធឈាម ដែលមិនបានព្យាបាលត្រឹមត្រូវ នឹងបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដូចជា៖ ការដាច់សរសៃឈាម នៅក្នុងខួរក្បាល កើតជំងឺបេះដូង កើតជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ និងបញ្ហាដល់ភ្នែក -ល-។

អ្នកងាយប្រឈមកើតជំងឺលើសសម្ពាធឈាម ច្រើនកើតលើអ្នកដែលមានទម្លាប់ញ៉ាំអាហារដែលមានរសជាតិប្រៃខ្លាំង អ្នកធាត់លើសទម្ងន់ មានដុះខ្លាញ់ក្បាលពោះ អ្នកមានលើសជាតិខ្លាញ់នៅក្នុងសរសៃឈាម និងអ្នកកង្វះសកម្មភាពរាងកាយជាដើម ៕

អត្ថបទដោយ៖ ហួ ភារ៉ា

 

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត
#កុមារFebruary 27 2026
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
#ជំងឺFebruary 27 2026
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
#ព័ត៌មានFebruary 26 2026
មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
#ជំងឺFebruary 26 2026
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង
#អត្ថបទ PRFebruary 26 2026
អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia