អាហារ
បញ្ហាស្រ្តេស និងតានតឹង ញ៉ាំអាហារ ៧នេះ អ្នកនឹងមានអារម្មណ៍រីករាយក្នុងចិត្ត
Tror Sopheap
July 10 2023
2.5 K views

ស្ត្រេសជាផ្នែកមួយធម្មជាតិក្នុងជីវិតរបស់មនុស្ស ហើយអ្នកទាំងអស់នេះ ក៏មិនអាចគេចផុតពីវាបានដែរ។ បើអ្នកមិនអាចកាត់បន្ថយបញ្ហាតានតឹង ស្រ្តេស និងការខូចទេ វាឈានទៅប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តក៏ធ្ងន់ដែរ។ ថ្ងៃនេះ យើងមានអាហារចំនួន ៧ ដើម្បីជួយបង្កើនអរម៉ូនរីករាយក្នុងរាងកាយ។

១. សូកូឡាខ្មៅ៖ សូកូឡា​ខ្មៅ​មានសមាសធាតុដែលជម្រុញការបញ្ចេញអរម៉ូន Endorphins ធ្វើឱ្យចិត្តរីករាយ និង កាត់បន្ថយការឈឺចាប់ផ្នែករាយ។ សូកូឡាខ្មៅក៏មានផ្ទុកនូវម៉ាញេស្យូម ជាសារធាតុរ៉ែដែលអាចជួយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភបានល្អណាស់។

២. ផ្លែប័រ៖​ ផ្លែបឺរ មានផ្ទុកទៅដោយសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់សុខភាព រួមមានប៉ូតាស្យូម ជាតិសរសៃ និងខ្លាញ់ដែលមានសុខភាពល្អ ក៏ជាប្រភពដ៏ល្អនៃវីតាមីន B6 ដើម្បីធ្វើការផលិត ​Serotonin ជាសារធាតុបញ្ជូនសរសៃប្រសាទដែលជួយគ្រប់គ្រងអារម្មណ៍ កុំឱ្យស្រ្តេសបានល្អ។

៣. ត្រីសាម៉ុង៖ ត្រីសាម៉ុងសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ជួយកាត់បន្ថយការរលាក និងជួយគ្រប់គ្រងអារម្មណ៍ឈឺចាប់ និងស្រ្តេស។ ព្រោះវាជួយកាត់បន្ថយអរម៉ូន cortisolជាអរម៉ូនស្ត្រេសដែលអាចរួមចំណែកដល់ការថប់បារម្ភ និងផលប៉ះពាល់ដល់អារម្មណ៍អវិជ្ជមានផ្សេងៗ ទៀតព្រោះតែភាពតានតឹង។

៤. ទឹកដូង៖ តាមអ្នកជំនាញផ្នែកសុខភាពមានបទពិសោធន៍ ១៥ ជាងឆ្នាំ គឺលោកវេជ្ជបណ្ឌិត Chris Iliades បាននិយាយថា “ការផឹកទឹកដូងជាប្រចាំថ្ងៃ ជួយឱ្យអ្នកលើសឈាម មានចរន្តឈាមថយចុះ និងជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូងបានល្អផងដែរ។ សម្រាប់អ្នកហាត់ប្រាណ ទឹកដូងជួយសម្រកទម្ងន់ ពីព្រោះភេសជ្ជទឹកដូងនេះមានខ្លាញ់តិច តែផ្តល់ថាមពលច្រើន។” ពីព្រោះថា ទឹកដូងមានផ្ទុកសារធាតុរ៉ែ ដែលចាំបាច់សម្រាប់ខួរក្បាល និងចិត្រីករាយផង ព្រោះវាមានសូដ្យូម ប៉ូតាស្យូម សេលេញ៉ូម និងម៉ាញ៉េស្យូម ហើយជួយឱ្យអ្នករស់នៅបានយូរ។

៥. សណ្តែកសៀង៖ លោកស្រីវេជ្ជបណ្ឌិត Klodas បានប្រាប់ថា សណ្តែកសៀងជាអាហារដែលខ្ញុំចូលចិត្តបំផុតព្រោះវាមានផ្ទុកទៅដោយប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមានសារៈសំខាន់ជួយគ្រប់គ្រងសម្ពាធឈាម និងកាត់ជាតិខ្លាញ់ ហើយឱ្យអ្នកមានអារម្មណ៍ចេញពីស្រ្តេស និងអារម្មណ៍តានតឹង។

៦. កាហ្វេ១កែវ៖ អាហារពេលព្រឹករបស់អ្នកគឺការទទួលទានកាហ្វេ។ មានមនុស្សច្រើនណាស់ដែលរីករាយជាមួយការផឹកកាហ្វេនៅពេលព្រឹក គ្រាន់តែចូរញ៉ាំថា កុំផឹកកាហ្វេមុនអាហារពេលព្រឹក កុំយកកាហ្វេជាអាហារពេលព្រឹក និងកុំបន្ថែមជាតិស្ករចូលក្នុងកាហ្វេច្រើនពេក។ ការសិក្សាមួយចំនួនបានរកឃើញថាការទទួលទានកាហ្វេទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង និងជំងឺវង្វេង។ ប៉ុន្តែប្រសិនបើអ្នកមានជំងឺប្រចាំកាយ ចូលប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។

៧. ស៊ុត៖ ស៊ុតគឺសម្បូរដោយវីតាមីន ប៊ី៦ ប៊ី១២ អាស៊ីតហ្វូលិក ដែលមានសមត្ថភាពខ្លាំងប្រសិនណាញុំាពេលព្រឹក ស៊ុតធ្វើឱ្យសុខភាពខួរក្បាលគិតបានល្អ និងកុំឱ្យសមត្ថភាពយល់ដឹងរបស់ខួរក្បាលមិនថាមនុស្សចាស់ឬក៏ក្មេងនោះទេគឺអាចថយចុះដូចគ្នា។ ហើយស៊ុតក៏ជួយអារម្មណ៍រីករាយផងដែរ៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2362

អត្ថបទទាក់ទង

#អាហារ

បើមិនចង់ឱ្យជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ គួរទទួលទានរបបអាហារទាំងនេះ
Tror Sopheap
February 12 2025
237 views

#អាហារ

អស្ចារ្យកូនខ្មែរ! ផលិតប្រេងសណ្តែកដីជួយបំបាត់ការឈឺសន្លាក់ កាត់ខ្លាញ់អាក្រក់ពីបេះដូង
Tror Sopheap
February 12 2025
70 views

#អាហារ

បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
Tror Sopheap
February 11 2025
56 views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
139 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia