កីឡា
អ្នកបញ្ហាស្រ្តេស គេងអត់លក់ និងលើសឈាម ធ្វើរឿង ១នេះ ជួយអ្នកបានល្អបំផុត

ពេលអ្នកបញ្ហាសុខភាពរាងកាយ សូម្បីតែផ្លូវចិត្តរបស់អ្នកក៏បានបញ្ហាដូចគ្នាដែរ។ ការថែសុខភាពរាងកាយបានល្អនោះ កុំឱ្យអ្នកមានជំងឺធ្លាក់ទឹកចិត្ត ជំងឺមហារីក និងការស្លាប់មុនអាយុ ។ តាមគេហទំព័រ Theconversation បានធ្វើការពិនិត្យឡើងវិញនាពេលថ្មីៗ នេះ បានណែនាំថា ការធ្វើលំហាត់ប្រាណ ជាគន្លឹះក្នុងការធ្វើឱ្យប្រសើរឡើងទាំងកម្រិតស្ត្រេស និងការគេង។

ខ្ញុំចង់បញ្ជាក់ថា ការធ្វើលំហាត់ប្រាណមានប្រសិទ្ធភាពក្នុងការកាត់បន្ថយស្ត្រេសដើម្បីការពារជំងឺផ្សេងៗ ឯទៀត។ ហើយមានការសិក្សាជាច្រើនបានបញ្ជាក់ថា ការធ្វើលំហាត់ប្រាណ ជួយកាត់បន្ថយអារម្មណ៍តានតឹង ជួយឱ្យគេងលក់ស្រួល និងកាត់បន្ថយជំងឺមហារីកសុដន់ឱ្យគ្រាន់ជាងមុន ឬជំងឺមហារីកផ្សេងៗ ទៀត។ ព្រោះអរម៉ូន Cortisol ជាអរម៉ូនសំខាន់នៅក្នុងរាងកាយដែលអាចឆ្លើយបតបញ្ហាស្រ្តេស និងដំណើរការខួរក្បាលបានល្អ។

តាមគេហទំព័រ Clevelandclinic បានបញ្ជាក់ថា អរម៉ូន Cortisol ជាអរម៉ូនដ៏សំខាន់ដែលប៉ះពាល់ដល់សរីរាង្គ និងជាលិកាស្ទើរតែទាំងអស់នៅក្នុងខ្លួន។ វាដើរតួនាទីសំខាន់ៗ ជាច្រើនមានដូចជា៖

១. គ្រប់គ្រងការឆ្លើយតបស្ត្រេសនៃរាងកាយរបស់អ្នក

២. ជួយគ្រប់គ្រងការប្រើប្រាស់ខ្លាញ់ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតក្នុងរាងកាយរបស់អ្នក ឬការរំលាយអាហារ

៣. ជួយគ្រប់គ្រងសម្ពាធឈាម និងគ្រប់គ្រងជាតិស្ករក្នុងឈាម

៤. ជួយគ្រប់គ្រងវដ្តនៃការគេង និងការភ្ញាក់ផងដែរ។

ការធ្វើលំហាត់ប្រាណ ជួយបង្កើតសុខភាពទ្វេដង។ គ្រាន់តែហាត់ប្រាណត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង ហើយជួយឱ្យគេងលក់ស្រួល បន្ទាប់មកជួយការពារជំងឺមហារីកផងដែរ។ និយាយទៅការធ្វើលំហាត់ប្រាណដែលល្អបំផុត នៅកន្លែងតំបន់ធម្មជាតិ នាពេលព្រឹកនៅម៉ោង ៦ និងម៉ោង៥ទៅ៦ នៅពេលល្ងាច។ ព្រោះពេលរាងកាយយើងរឹងមាំ ជួយឱ្យគេងលក់ ហើយវាជួយប្រឆាំងជំងឺផ្សេងៗ កាន់តែល្អផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia