លាបឡេ បកស្បែកជាវិធីលឿនរហ័សធ្វើឱ្យស្បែករបស់យើងឆាប់ស ប៉ុន្តែកាលណាតែយើងបកស្បែកឬព្យាយាមលាបឡេដែលមានជាតិកាត់ច្រើនហួសកំណត់ពេក យូរៗទៅវាអាចបណ្តាលឱ្យកោសិកាស្បែករបស់យើងងាប់បាន ហើយបើចំពោះអ្នកដែកមានប្រភេទស្បែកស្តើងងាយប្រតិកម្មវានឹងអាចបណ្តាលឱ្យកើតមហារីកស្បែកថែមទៀតផង។ ក្នុងន័យនេះដែរ មិនមែនមានន័យថាឱ្យបងប្អូនឈប់ប្រើប្រាស់ឡេនោះទេ ប៉ុន្តែយើងត្រូវប្រើប្រាស់នៅក្នុងបរិមាណមួយដែលសមស្រប ហើយត្រូវច្បាស់ថាឡេនោះមិនមានជាតិកាត់ឬជាតិបកដែលធ្វើឱ្យស្បែករបស់យើងខូច។
ជាការពិតណាស់ វិធីធ្វើឱ្យស្បែកស ស្បែកស្អាតមានច្រើនណាស់ដូចជាការ steam ឬខ្មែរយើងហៅថា ស្ពង់ស្បែក ដែលវិធីនេះត្រូវបានគេរកឃើញថាវាល្អសម្រាប់សុខភាពស្បែករបស់យើង ជួយថែរក្សាស្បែកកុំឱ្យមានភាពជ្រីវជ្រួញ និងមិនធ្វើឱ្យប៉ហពាល់ទៅដល់សុខភាពខាងក្នុងឡើយ។
លើសពីនេះទៀត ការស្ពង់ស្បែកជាប្រចាំគឺវាផ្តល់អត្ថប្រយោជន៍ល្អ៧យ៉ាងដែលយើងគួរដឹង៖
១. បំបាត់មុនក្បាលខ្មៅ
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេណែនាំឱ្យយកទឹកក្ដៅឧណ្ហៗ មកលាបលើមុខរបស់អ្នក? នោះដោយសារតែសំណើមក្តៅវាជួយឱ្យបើករន្ធរោម ហើយកម្ចាត់ជាតិប្រេង និងភាពកខ្វក់ ចេញបានកាន់តែងាយស្រួល។ បន្ថែមលើនេះទៀត នៅពេលអ្នកស្ពង់ម្តងៗ ញើសរបស់អ្នកហូរសព្វមកតាមគ្រប់រន្ធរោម ជួយលាងសម្អាតជាតិកខ្វក់ ជាពិសេសមុនក្បាលខ្មៅចេញពីស្បែករបស់អ្នក។
២. ការពារការបែកញើស
អត្ថប្រយោជន៍ស្បែកសំខាន់មួយទៀត៖ សម្រាប់មនុស្សមួយចំនួន ការអង្គុយក្នុងបន្ទប់ចំហាយទឹកអាចជម្រះស្បែកដែលមានបញ្ហា ស្ទះ ឬកកជាតិកខ្វក់ ដែលអាចការពារមិនឲ្យកើតមុនតូចៗ ។ វេជ្ជបណ្ឌិត Jaliman ប្រាប់យើងថា “បន្ទប់ស្ទីមគឺមិនល្អទេសម្រាប់អ្នកដែលមានស្បែកប្រភេទ rosacea” ពីព្រោះអ្នកកំពុងមានបញ្ហាស្បែកប្រភេទនេះនៅពេលបានចូលក្នុងបន្ទប់ស្ទីម នឹងធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើង។
៣. ធ្វើអោយចរន្តឈាមដំណើរការល្អ
កំដៅសំណើមអាចជួយធ្វើឱ្យឈាមរត់បានប្រសើរឡើងនោះ Justin Hakimian, MD, FACC, គ្រូពេទ្យបេះដូងនៅ ProHEALTH Care អះអាងថា ប៉ុន្តែចំពោះអ្នកមាន ជំងឺ បញ្ហាឈាមរត់គឺគេមិនណែនាំឱ្យចូលក្នុងបន្ទប់ស្ទីមទេ ពីព្រោះនៅពេលអ្នកចូលបន្ទប់ស្ទីម និងសូណាអាចបណ្តាលឱ្យមានអត្រាបេះដូងកើនឡើង ដួលសន្លប់ និងជំងឺដាច់សរសៃឈាមផងដែរ។ ជាទូទៅគេណែនាំឱ្យ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង ជៀសវាងចូលបន្ទប់ស្ទីម។
៤. កាត់បន្ថយភាពតានតឹង
យោងតាម Healthline ការចំណាយពេលវេលានៅក្នុងបន្ទប់ចំហាយទឹកក៏អាចកាត់បន្ថយការផលិតអរម៉ូន cortisol របស់រាងកាយអ្នក ដែលជាអរម៉ូនដែលគ្រប់គ្រងកម្រិតនៃភាពតានតឹងដែលអ្នកមានអារម្មណ៍។ ការថយចុះកម្រិត cortisol អាចជួយសម្រាកបានកាន់តែច្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់ផ្លូវចិត្តរបស់អ្នក ក៏ដូចជាសុខភាពរាងកាយរបស់អ្នក។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
កំដៅ និងទឹកក្តៅអាចបង្កើនប្រព័ន្ធការពាររបស់អ្នកដោយការជំរុញកោសិកាដែលប្រឆាំងនឹងការឆ្លងមេរោគ ដូច្នេះធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងពិបាកសម្រាប់រាងកាយរបស់អ្នកក្នុងការចាប់បានមួយនៅពេលដំបូង៕

