ព័ត៌មាន
កូរ៉េខាងត្បូងផ្ទុះការឆ្លងរីករាលដាលCovid-19លើកទីពីររហូតខ្វះគ្រែសម្រាប់អ្នកជម្ងឺ
Phoak Mary
September 4 2020
528 views

ប្រទេសកូរ៉េខាងត្បូងបានកំពុងប្រញាប់ប្រញាល់ធ្វើសកម្មភាពដើម្បីទប់ស្កាត់រលកនៃការផ្ទុះឆ្លងរីករាលដាលរបស់វីរុសCovid-19​ជាលើកទីពីរ ដោយការបន្ថែមគ្រែសម្រាប់ទទួលអ្នកជម្ងឺCovid-19

ដើម្បីសម្រាកព្យាបាល ។ កិច្ចការនេះត្រូវបានធ្វើឡើងក្រោយពេល ស្ថានភាពអ្នកជម្ងឺCovid-19មានលក្ខណៈធ្ង​ន់ធ្ងរជាងមុន និងចំនួនអ្នកជម្ងឺដែលជាមនុស្សចាស់ក៏មានច្រើនជាងមុនផងដែរ ។

នៅផ្នែកសង្គ្រោះបន្ទាន់មានគ្រែមិនគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺសម្រាកព្យាបាលនោះទេនៅខណៈពេលក្រសួងសុខាភិបាលប្រទេសមួយនេះ គ្រោងចំណាយទឹកប្រាក់៨៤លានដុល្លារអាមេរិកដើម្បីទិញគ្រែចំនួន៥០០បន្ថែមទៀតសម្រាប់ទទួលអ្នកជម្ងឺកំរិតធ្ងន់ធ្ងរនៅទូទាំងប្រទេសឲ្យបានមុនពាក់កណ្ដាលឆ្នាំ២០២១។

គ្រែសម្រាប់អ្នកជម្ងឺកំរិតធ្ងន់នៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូ និងតំបន់ជុំវិញមានប្រហែល៥១១គ្រែប៉ុន្តែភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់អ្នកជម្ងឺកំរិតស្រាលនិងអ្នកជម្ងឺធ្ងន់ធ្ងរផ្សេងៗទៀតដែលមិនមែនជាអ្នកជម្ងឺCovid-19 ។គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ មានអ្នកជម្ងឺCovid-19ក្នុងកំរិតធ្ងន់ធ្ងររហូតដល់ ១៥៤នាក់នៅខណៈពេលកាលពីមួយថ្ងៃមុនមានត្រឹមតែ ១២៣នាក់ប៉ុណ្ណោះ ។ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកជម្ងឺCovid-19ដែលមានស្ថានភាពធ្ងន់ធ្ងរកាន់តែច្រើនឡើងដោយកាលពីដើមដំបូងមុនការផ្ទុះឆ្លងរីករាលដាលលើកទីពីរ មានត្រឹមតែ១២ករណី។

កូរ៉េខាងត្បូងត្រូវបានគេមើលឃើញថា​ មានការប្រហែសមិនបានត្រៀមរៀបចំទុកជាមុនដើម្បីឆ្លើយតបចំពោះការឆ្លងរីករាលដាលជាលើកទីពីរក្រោយពេលប្រទេសមួយនេះទទួលបានជោគជ័យសម្រាប់ការប្រយុទ្ធប្រឆាំងវីរុសCovid-19ក្នុងដំណាក់កាលដំបូង ។

ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីឆ្លងវីរុសCovid-19ប្រចាំថ្ងៃក្រោម២០០ករណីក្នុងរយៈពេលច្រើនជាងពីរសប្ដាហ៍កន្លងទៅមុនពេលករណីឆ្លងដែលមានស្ថានភាពធ្ងន់ធ្ងរបន្តកើនឡើងយ៉ាងឆាប់រហ័សនេះ។គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសកូរ៉ខាងត្បូងបានរកឃើញករណីឆ្លងសរុបចំនួន ២០,៦៦៤នាក់ស្របពេលអ្នកស្លាប់មាន ៣២៩នាក់ហើយ ៕

ប្រភព www.channelnewsasian

ប្រែលសម្រួលដោយ ហួ​ ភារ៉ា​

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.2 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
106 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
114 views

#ព័ត៌មាន

តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
Tror Sopheap
November 5 2024
115 views

#ព័ត៌មាន

សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%
Tror Sopheap
November 3 2024
107 views

#ព័ត៌មាន

សូមប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកង្រីបានវិវត្តទៅជាព្យុះសង្ឃរាថ្ងៃទី៣១
Tror Sopheap
October 31 2024
177 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia