នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងព៍ត៌មាននៃប្រទេសកម្ពុជាបានចុះផ្សាយឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរីបានចាប់ផ្តើមគិតថ្លៃព្យាបាលពីអ្នកជំងឺកូវីដ-១៩ ដែលមិនបានចាក់វ៉ាក់ស៊ាំងហើយចាប់តាំងពីថ្ងៃទី៨ ខែធ្នូតទៅ ខណៈតម្លៃនៃការព្យាបាលអ្នកជំងឺកូវីដ១៩ម្នាក់ៗមានចំនួនប្រមាណក្បែរ២ម៉ឺនដុល្លារអាេមរិក។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្តល់ឱ្យកាសែត Wall Street Journal អ្នកនាំពាក្យក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា គោលនយោបាយថ្មីនេះឆ្លុះបញ្ចាំងពីកាតព្វកិច្ចពលរដ្ឋ និងសីលធម៌ដែលយើងម្នាក់ៗមានចំពោះខ្លួនយើង និងមនុស្សជុំវិញខ្លួន ក្នុងអំឡុងពេលពិសេស ដូចជាវិបត្តិជំងឺរាតត្បាតនេះជាដើម។ អ្នកនាំពាក្យរូបនេះបាននិយាយថា អ្នកដែលមិនបានទទួលការចាក់វ៉ាក់ស៊ាំងដែលធ្លាក់ខ្លួនឈឺនឹងនៅតែទទួលបានការគាំទ្រពីរដ្ឋាភិបាលសម្រាប់ការព្យាបាល បើទោះបីជារដ្ឋាភិបាលនឹងមិនរ៉ាប់រងថ្លៃព្យាបាលជំងឺកូវីដ-១៩ ពេញលេញរបស់ពួកគេដោយស្វ័យប្រវត្តិដូចកាលពីមុនក៏ដោយ។
យោងតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងថា វិក្កយបត្រមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលថែទាំអ្នកជំងឺដែលទទួលការព្យាបាលជំងឺកូវីដ-១៩ ជារឿយៗមានចំនួនដល់ទៅប្រមាណ ១៨ ០០០ដុល្លារអាម៉េរិក។ ប៉ុន្តែក្រសួងសុខាភិបាលបាននិយាយថា មធ្យោបាយដែលបានសាកល្បងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ការថែទាំសុខភាព និងកម្មវិធីធានារ៉ាប់រងសុខភាពជាតិរបស់ប្រទេសនេះ នឹងធ្វើឱ្យមានការចំណាយយ៉ាងច្រើន និងអាចកាត់បន្ថយវិក្កយបត្រចំណាយមកនៅត្រឹមប្រមាណពី ១ ៥០០ដុល្លារអាម៉េរិកទៅ ៣ ០០០ដុល្លារអាម៉េរិក។
យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ប្រទេសសិង្ហបុរីបានសម្រេចនូវអត្រាចាក់វ៉ាក់ស៊ាំងខ្ពស់បំផុតមួយរបស់ពិភពលោករួចហើយ ជាមួយនឹងចំនួន ៩៦ភាគរយនៃចំនួនប្រជាជនគោលដៅ ដោយមិនរាប់បញ្ចូលក្រុមកុមារតូចៗនោះទេ។ កាលពីដើមខែវិច្ឆិកា រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា ប្រហែល ៩៥ភាគរយនៃករណិស្លាប់ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ គឺជាក្រុមអ្នកជំងឺដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ហើយ ៧២ភាគរយនៃករណីស្លាប់បានកើតឡើងក្នុងចំណោមអ្នកដែលមិនបានទទួលការចាក់វ៉ាក់ស៊ាំងគ្រប់ដូស៕