ព័ត៌មាន
រលកថ្មី​ត្រឹម៥ខែសិង្ហបុរីសិក្សាឃើញ អ្នកឆ្លងកូវីដជិត៩ពាន់នាក់បានឆ្លងម្តងទៀត ឯករណីខ្លះបានស្លាប់
MC LyHouy
April 7 2022
258 views

រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរី លោក Ong Ye Kung បានឱ្យដឹងកាលថ្ងៃទី០៥ ខែមេសា កន្លងមកថា តាមទិន្នន័យនៃការសិក្សាកន្លងមកប្រទេសរបស់លោកក្នុងរយៈពេល៥ខែ មានអ្នកជំងឺដែលបានឆ្លងកូវីដម្ដងហើយបានឆ្លងឡើងវិញម្ដងទៀតជាង ៨,៨០០ករណី ខណៈករណីខ្លះត្រូវស្លាប់បាត់បង់ជីវិត។

លោកបានបន្ថែមទៀតថា អ្នកដែលឆ្លងឡើងវិញម្ដងទៀតភាគច្រើនជា អ្នកជំងឺដែលមានអាយុក្រោម ៦០ឆ្នាំ ហើយមិនមានអាការៈធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែមានអ្នកជំងឺម្នាក់ឆ្លងបានរងប៉ះពាល់ធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅអង្គភាពមើលថែយ៉ាងម៉ត់ចត់ ព្រមទាំងមនុស្ស២នាក់ផ្សេងទៀតបានស្លាប់បន្ទាប់ពីបានឆ្លងកូវីដជាលើកទី២។

ទន្ទឹមនឹងនេះ សារព័ត៌មានអន្តរជាតិ Cna បានឱ្យដឹងថា រាប់ចាប់ពីថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២១ មកដល់ ថ្ងៃទី២៥ ខែមីនា ឆ្នា២០២២ ប្រទេសសិង្ហបុរី មានចំនួនអ្នកឆ្លងកូវីដជាលើកទី២ ចំនួន​ ៨,៨៨៤ករណី។ ព្រមទាំងមានចំនួនឆ្លងសរុបជាង ១,១២៣,០០០ ករណី និងស្លាប់សរុប ១,២៨៧ករណី។

គួរបញ្ជាក់ផងដែរថា ត្បិតតែប្រទេសកម្ពុជាមានសភាពចម្លងថយចុះ ដោយសារប្រជាជនភាគច្រើនបានទទួលវ៉ាក់ស៊ាំងពេញលេញ ប៉ុន្តែកូវីដនៅមិនទាន់បាត់ពីពិភពលោកទេ សូមបងប្អូនបន្តការពារខ្លួនឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដោយ៖ Senghong

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.2 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
106 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
114 views

#ព័ត៌មាន

តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
Tror Sopheap
November 5 2024
115 views

#ព័ត៌មាន

សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%
Tror Sopheap
November 3 2024
107 views

#ព័ត៌មាន

សូមប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកង្រីបានវិវត្តទៅជាព្យុះសង្ឃរាថ្ងៃទី៣១
Tror Sopheap
October 31 2024
177 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia