អាហារ
ជំងឺធ្ងន់ធ្ងរអ្វីខ្លះ នឹងកើតមាន​ឡើងចំពោះអ្នកចូលចិត្តញុំាមីញឹកញាប់?
Phoak Mary
August 3 2020
23.2 K views

មីគឺជាអាហារក្រៀមដែលត្រូវបានមនស្សជាតិទូទៅពេញនិយមក្នុងការបរិភោគដោយសារតម្លៃធូរថ្លៃ ងាយចម្អិនញុំា និងងាយរកទិញស្រាប់នៅតាមផ្លូវដែលគេលក់ហូរហែ។ទោះជាដឹងថាស្របពេលជាមួយនឹងភាពងាយស្រួលនេះ ក៏អាចមានផលប៉ះពាល់ខ្លាំងដល់សុខភាពនិងអាចឈានដល់អាយុជីវិតរបស់គេ។

តើនៅពីក្រោយប្រភេទមីដែលលាក់បង្កប់សារធាតុគីមីមិនល្អជាច្រើននេះ អាចបណ្ដាលឱ្យអ្នក ទទួលរង់ការកើតជំងឺអ្វីខ្លះនៅពេលអនាគតនិងបញ្ហាសុខភាពនាពេលបរិភោគហើយភ្លាមៗ​តែយើងមិនបានដឹងខ្លួន?

សារធាតុដែលចម្បងអាចបង្កជាជំងឺដល់យើងគឺអាចមានជាតិប្រៃ ជាតិខ្លាញ់ ប្រភេទថ្នាំគីមីមួយចំនួនដើម្បីរក្សាគុណភាពមីឲ្យនៅបានយូរ ការប្រើកម្ដៅខ្លាំង នៅក្នុងដំណើរការផលិតនិងសារធាតុពណ៌ជាដើម។

ក្នុងនោះគេកត់សម្គាល់ឃើញមានសារធាតុគីមីចម្បងមួយTBHQ (tertiary-butyl hydroquinone) ត្រូវបានគេរកឃើញនៅក្នុងមី នឹងអាហារក្រៀម ក្នុងទឹកអប់និងគ្រឿងសម្អាងមួយចំនួនផងដែរ។សារធាតុគីមីមួយនេះគឺបង្កហានិភ័យខ្ពស់ដល់សុខភាពហើយប្រសិនបើយើងលេប TBHQនេះ ក្នុងបរិមាណ ៥ ក្រាមមនុស្សគឺអាចស្លាប់បានយ៉ាងផុយស្រួយ នេះបើយោងតាមគេហទំព័រscienceblog។

ចំពោះសារធាតុដែលមាននៅក្នុងមីទាំងប៉ុន្មានខាងលើនេះ បើនិយាយចំពោះស្ត្រីពពោះវិញគឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ទារកនៅក្នុងផ្ទៃដូចជាការប៉ះពាល់ទៅលើ ការលូតលាស់ អាចធ្វើឲ្យស្ត្រីមានជំងឺលើសឈាមនាកំឡុងពេលមានគភ៌នេះ ។ អាចបណ្ដាលឱ្យ ក្អួតចង្អោ ភ្លេចភ្លាំង ប៉ះពាល់ផ្លូវចិត្តនិងអាចទៅជាការដួលសន្លប់ក៏មាន។

សម្រាប់មនុស្សទូទៅក៏កើតជំងឺមិនអន់ដែរដោយអាច ប៉ះពាល់ផ្នែករំលាយអាហារ សម្ពាធឈាមឡើងដែលបណ្ដាលអោយកើតជំងឺបេះដូង​ការដាច់សរសៃឈាមជាដើម បង្កឲ្យកើតជំងឺមហារីក ប៉ះពាល់ថ្លើមនិងតម្រង់នោម ជាដើម។

យោងតាមប្រសាសន៍របស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី កន្លងមកបានឲ្យដឹងថាការទទួលទានមីរាល់ថ្ងៃគ្រប់ពេលជួបជាប់គ្នារយៈពេល 1 ខែគឺអ្នកអាចស្លាប់បានព្រោះនៅក្នុងមីមានសារធាតុគីមីជាច្រើន។យោងតាមប្រសាសន៍របស់លោកចេញជ្ជបណ្ឌិតដដែល បានឱ្យដឹងថាគេ​រក​ឃើញ​៦​៨​% ​នៃ​អ្នកចូលចិត្ត​ទទួលទាន​មី​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ស​ប្ដាហ៍​ទទួលរង​ប៉ះទង្គិច​ចម្រុះ​ទៅលើ​សុខភាព​ ​ហើយ​វា​អាច​វិវដ្ដ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​បំផុត​។​ ​ក្នុង​នោះ​វា​បង្ក​ទៅជា​ជំងឺបេះដូង​ ​ជំងឺ​ ​Stroke​ ​ជំងឺ​ទឹកនោម​ផ្អែម​ ​ជំងឺលើសឈាម​ ជំងឺ​​ខ្លាញ់កក​ក្នុង​ឈាម​ ​និង​ជំងឺ​លើស​ជាតិ​ស្ក​។​ ​ការ​បង្ក​រោគ​ចម្រុះ​បែប​នេះ​ ​គឺ​ដោយសារតែ​សារធាតុ​គីមី​នៅ​ក្នុង​សរសៃ​មី​ ​ដើម្បី​រក្សា​មី​ទុក​បាន​យូរ​ ​និង​សារធាតុ​បន្ថែម​មួយ​ចំនួន​ទៀត​ដែល​មិនមែន​ជា​របស់​ធម្មជាតិ​នេះឯង​។

បន្ថែមពីលើនេះបើយោងតាម ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ណែនាំ​ថា​ ​បើ​ការ​ទទួលទាន​មី​ច្រើនហួស​ហេតុ​ធ្វើ​ឱ្យ​ប៉ះទង្គិច​ច្រើន​ដល់​សុខភាព​យ៉ាង​ដូច្នេះ​ ​លោក​ផ្ដល់យោ​ប​ល់ឱ្យ​ចៀសវាង​ការ​ទទួលទាន​មី​ជាប្រចាំ ​ជាពិសេស​ក្មេង​វ័យ​ជំទង់​ ​សិស្ស​ ​និស្សិត​ ​និង​អ្នក​ដែល​រវល់​នឹង​ការងារ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ច​ម្អិ​ន​អាហារ​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​ឪពុក​អ្នកម្ដាយ​ដែល​ស្រឡាញ់​កូន​គួរគប្បី​គិត​គូ​ពី​សុខភាព​ពួកគេ​ ​ដោយ​ចៀសវាង​កុំ​ឱ្យ​ពួកគាត់​ទទួលទាន​មី​ញឹកញាប់​ពេក​។​

តែបើទោះបីជាយ៉ាងណាក៏ដោយក្នុងជីវភាពរស់នៅរបស់យើងគឺមិនអាចជៀសផុតពីការបរិភោគមីឡើយ ហេតុនេះអ្នកអាចសាកល្បងតាមការពិសោធន៍និងស្រាវជ្រាវគេបានរកជើញវិធីសាស្រ្ត៣ យ៉ាងក្នុងការកត់សម្គាល់ឲ្យដឹងថាមីនោះមានកម្រិតសារធាតុគីមីដែលអាចផ្ដល់ផលប៉ះពាល់ហើយនិងសុខភាព៖

១.ការសង្កេតមើលទឹកឆុងមី:នៅពេលដែលអ្នកឆុងអ្នកអាចសាកល្បងដូចដាក់ទឹកនិងសាច់មីបញ្ចូលគ្នាដោយមិនចាំបាច់ដាក់គ្រឿងផ្សំចូល។បន្តិចក្រោយមកអ្នកអាចកត់សម្គាល់នូវទឹកមីប្រសិនបើមានពណ៌លឿងមានន័យថាគឺមានសារធាតុគីមីដែលអាចប៉ះពាល់ដល់សុខភាពអ្នក។

២.ការសង្កេតលេងសាច់មី:នៅពេលដែលអ្នកឆុងហើយទឹករាងយូរបន្តិចសត្វមីនឹងចាប់ផ្ដើមរីកធំនិងដាច់ៗចេញពីគ្នា ពោលគឺហាក់បីដូចជាវិលត្រឡប់ទៅសាច់ម្សៅវិញ។

៣.ការសង្កេតលើក្លិន: យោងតាមការពិសោធន៍ដែលបានបង្ហាញថាអ្នកអាចហិតក្លិនប្រសិនបើមានសារធាតុគីមីដែលបង្កហានិភ័យដល់សុខភាពអ្នកគឺវាហាក់មានក្លិនដូចជាថ្នាំតែបើមីមិត្តមានសារធាតុគីមីទឹកមិនបង្កគ្រោះថ្នាក់ធ្ងន់គឺមានក្លិនរបៀបជាម្សៅ។ នេះបើតាមការពិសោធន៍របស់ព្រឹទ្ធគ្រូបង្គោលអាស៊ានដែលធ្វើការពិសោធន៍នាពេលកន្លងមកនេះ។

សម្រាប់មីដែល មិនមានផលប៉ះពាល់ច្រើន គឺមានទឹកថ្លាល្អ មិនមានក្លិនថ្នាំ និងមិនរីកមឫដាច់ៗពីគញនាឡើយ ហើយវាអាចធ្វើមកពីវត្ថុធាតុដើមធម្មជាតិ។តែទោះបីជាយ៉ាងណាក៏នៅតែមានផលប៉ះពាល់ហេតុនេះអ្នកត្រូវជៀសវាងឫកាត់បន្ថយកាន់តែច្រើនគឺកាន់តែល្អ។

មិនថាមីឫប្រភេទអាហារផ្សេងៗមុននឹងទទួលទានអ្នកត្រូវដឹងព៌ត័មានឫប្រវត្តិវាឱ្យច្បាស់ ព្រោះអាយុជីវិតអ្នកគឺអាចនិយាយបានថាផ្ញើរលើ ការទទួលអាហារប្រចាំថ្ងៃនេះនេះឯង។ហើយបើអ្នកទទួលទានដោយមិនប្រុងប្រយ័ត្នមិនបានគិតទេ មិនយូរមិនឆាប់វានឹងឱ្យផលចេញមកជាមិនខាន។

អត្ថបទបន្ថែម៖

១.វិធីកាពារសុខភាពកុំឱ្យកើតមានជំងឺនារដូវវស្សា

២.ទទួលទានភេសជ្ជៈផ្អែមមិនលុះថ្ងៃ អាចបង្កឱ្យកើតជំងឺធ្ងន់អ្វីខ្លះទៅថ្ងៃមុខ?

អត្ថបទ៖ ភោគ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia