ជំងឺ
វិធីកាពារសុខភាពកុំឱ្យកើតមានជំងឺនារដូវវស្សា
Phoak Mary
August 3 2020
643 views

បញ្ហាបច្ចុប្បន្ននេះការរាតត្បាតនៃវិរុសកូវិដ១៩ នៅតែបន្តឥតស្រាកស្រាន្តក៏ដោយ តែនឹងធ្វើឱ្យមាន ហានិភ័យកាន់តែធ្ងន់ធ្ងរសម្រាប់ជុំវិញបញ្ហាសុខភាព ដែលអាចកើតមានឡើងនៅរដូវវស្សា។

ជារៀងរាល់ឆ្នាំក្នុងរដូវវស្សា មន្ទីសុខាភិបាលតែងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺដែលកើតមាន ឡើងដូចជាជំងឺរាគរូស ជំងឺអាសន្នរោគ ជំងឺផ្តាសាយ ជំងឺរលាកស្រោមខួរ និងជំងឺគ្រុនឈាមជាដើម។ អត្ថបទខាងក្រោមនេះគឺជាការចាំបាច់ណាស់សម្រាប់ការណែនាំខ្លះៗអំពីវិធីការពារខ្លួនអ្នក និងគ្រួសារជៀសផុតពីបញ្ហាសុខភាពនៅក្នុងរដូវវស្សា៖

- រក្សាឆ័ត្រជាប់ខ្លួនជានិច្ច៖ បើជាការចាំបាច់ក្នុងការចេញក្រៅផ្ទះ សូមកុំភ្លេចយកឆ័ត្រទៅជាមួយ គ្រប់ទីកន្លែងដើម្បីជៀសវាងការឈឺ ដោយាសារតែការសើមដោយទឹកភ្លៀង បណ្តាលឱ្យមាន ការផ្លាស់ប្តូរភ្លាមៗជាមួយនឹងសីតុណ្ហភាពរាងកាយធ្វើឱ្យក្តៅខ្លួន មានអាការៈក្អក និងផ្តាសាយ។

- បរិភោគអាហារមានសុខភាពល្អ៖ កត្តាជំងឺដែលកើតមានជាញឹកញាប់នៅរដូវវស្សាហើយ បណ្តាលមកពីការបរិភោគអាហារដែលខូច ឬកខ្វក់ មិនមានអនាម័យ គឺជំងឺរាគ ដូចនេះអ្នកត្រូវ តែហ្មត់ចត់ក្នុងការរក្សាអនាម័យ លាងបន្លែផ្លែឈើ ចម្អិនអាហារឱ្យឆ្អិនល្អដើម្បីសុវត្ថិភាព។ អាហារដែលផ្តល់នូវរស់ជាតិឆ្ងាញ់ និងមានសុខភាពល្អនៅរដូវវស្សាគឺការចម្អិនស៊ុបក្តៅ ដើម្បីធ្វើឱ្យរាងកាយមានភាពរឹងមាំ ឬបរិភោគអាហារសមូរទៅដោយវិតាមីនសេ ដើម្បីជួយបង្កើនប្រព័ន្ធភាពស៊ាំ និងជួយទប់ទល់នឹងជំងឺផ្តាសាយ ឬជំងឺឆ្លង។

- ការទទួលទានទឹកស្អាតជាប្រចាំ៖ ប្រភពទឹកកខ្វក់អាចនាំឱ្យមានជំងឺរាគរូស និងជំងឺអាសន្នរោគ។ សូមទទួលទានទឹកទឹកដែលមានការចម្រោះបានយ៉ាងត្រឹមត្រូវ ឬទឹកដែលដាំពុះ ដើម្បីឱ្យមាន សុវត្ថិភាព។

- ការទទួលទានតែរុក្ខជាតិ៖ ប្រភេទនៃតែរុក្ខជាតិមានលក្ខណៈសម្បត្តិព្យាបាលអាការៈក្អក ផ្តាសាយ ឈឺបំពង់ក និងជំងឺទូទៅក្នុងរដូវវស្សា។ ដើម្បីរក្សាសុខភាពរាងកាយឱ្យបានប្រសើរ សូមទទួលទាននូវតែរុក្ខជាតិក្តៅអ៊ុនៗរូមមាន តែខ្ញី តែជីអង្កាម ហើយថែមទាំងមានរស់ជាតិឆ្ងាញ់ផងដែរ។

- ការលាងសម្អាតដៃ៖ ការលាងដៃជាប្រចាំគឺជាវិធីល្អបំផុតដើម្បីការពារអ្នកពីការផ្តាសាយ ក្អក អាការៈគ្រុនក្តៅ និងបង្ការការរីករាលដាលនៃពពួកវីរុស ឬបាក់តេរី ដែលជាមូលហេតុបណ្តាល ឱ្យមានជំងឺនានា។ ការលាងដៃឱ្យបានត្រឹមត្រូវ ជាមួយនឹងសាប៊ូនៅតាមចន្លោះម្រាមដៃ ក្រចកដៃ និងគ្រប់ផ្នែកនៅលើប្រអប់ដៃក្នុងរយៈពេល២០វិនាទី រួច លាងជម្រះ និងស្ងួតដៃ យ៉ាងហ្មត់ចត់ ដើម្បីកម្ចាត់មេរោគ។

- ជៀសវាងការប៉ះពាល់មុខ៖ ពពួកនៃមេរោគវីរុស ជាទូទៅចូលក្នុងខ្លួនមនុស្សតាមរយៈ ភ្នែក ច្រមុះ និងមាត់។ ដូចនេះសូមប្រាកដថាដៃរបស់ស្អាត មុននឹងធ្វើការប៉ះពាល់ផ្ទាល់លើភ្នែក ច្រមុះ មាត់ ឬតំបន់ផ្សេងៗនៅលើផ្ទៃមុន ឬអាចជំនួសមកវិញដោយប្រើកន្សែងស្អាត និងក្រដាស រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ។

- ការរក្សានូវបរិស្ថានស្អាត៖ ជំងឺគ្រុនឈាម ឬគ្រុនឈិក ដែលជាជំងឺធ្ងន់ធ្ងរបណ្តាលមកពីមូស ហើយក៏ជាជំងឺដែលរាលដាលខ្លាំងបំផុតនៅរដូវវស្សា។ កុំរក្សាទុកនូវរត្ថុដែលដក់ទឹក ហើយបោះចោលសម្រាម ឬរបស់របរដែលអាចបង្ករជាជំរកនៃមូស ដែលបង្កើតឱ្យ មានមេរោគបាក់តេរី និងប៉ារ៉ាស៊ីត។ ដូចនេះសូមចូលរួមបោះចោលសម្រាប ឬកាកសំណល់ ដែលប្រើប្រាស់រួចឱ្យបានត្រឹមត្រូវ ហើយរក្សាបាននូវបរិស្ថានស្អានជុំវិញខ្លួនយើង ដើម្បីអាចរួមចំណែកនូវសុខភាពខ្លួនឯងផ្ទាល់ និងសង្គមជាតិផងដែរ៕

អត្ថបទសំខាន់បន្ថែម៖ មកអនុវត្តន៍លំហាត់ប្រាណភ្នែក២យ៉ាងឥឡូវនេះ បើមិនចង់ទៅណាមកណាពាក់វែនតាដូចមនុស្សចាស់

អត្ថបទ៖ Sem Sotheary

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia