ចិត្តសាស្ត្រ
បុរសបន្តធ្វើរឿង ៤នេះប្រឈមគ្មានកូនប្រើអស់ ១ជីវិត
Tror Sopheap
July 17 2025
1.4 K views

សម្រាប់បុរសមានបញ្ហាធំមួយក្នុងជីវិតគឺគ្មានកូននេះឯង។ ការមានកូនមានកត្តាមួយធំជាកត្តាមានសុខភាពមេជីវិតឈ្មោលរឹងមាំ។ បុរសមានមេជីវិតឈ្មោលខ្លាំងនាំឱ្យមានលទ្ធភាពក្នុងការមានកូនខ្ពស់ ប៉ុន្តែបើបុរសមួយចំនួនហ៊ានធ្វើរឿង ៤នេះនាំឱ្យមេជីវិតឈ្មោលខ្សោយប្រឈមនឹងការគ្មានកូនដោយអត់ដឹងខ្លួនទេ។

១. -បុរសចូលចិត្តដាក់ទូរស័ព្ទក្នុងខោប៉ាវខោក៏ប៉ះពាល់ដល់មេជីវិតដែរ។ ការប្រើប្រាស់ទូរស័ព្ទដៃ ជាពិសេសដាក់ក្នុងហោប៉ាវ​គឺ តាមរយៈការសិក្សាឆ្នាំ ២០១៤ បានរកឃើញ ការប៉ះពាល់នឹងវិទ្យុសកម្មតាមទូរសព្ទដៃ ធ្វើឱ្យកម្រិត DNA-fragmentation និងការថយចុះនៃចលនាមេជីវិតឈ្មោលខ្លាំង។

២. រាល់ជាតិផ្អែមមានជាតិស្ករកែច្នៃនាំឱ្យមានបញ្ហាដល់មេជីវិតឈ្មោលដែរ។ ការសិក្សាមួយពីសាកលវិទ្យាល័យ Boston បានរកឃើញថា ស្រ្តីឬបុរសដែលញ៉ាំភេសជ្ជៈលើសជាតិស្ករ១កំប៉ុងក្នុង១ថ្ងៃ បានកាត់បន្ថយអត្រាគ្មានកូនមួយភាគបួន។ ពេលរាងកាយលើសជាតិស្ករធ្វើឱ្យរំខានដល់អ័រម៉ូនបន្តពូជ ខូចគុណភាពស៊ុត និងមេជីវិតឈ្មោល។

៣. គ្រឿងស្រវឹងយូរនាំខ្សោយមេជីវិតបុរសងាយណាស់។ តាមធម្មជាតិ អរម៉ូនអ៊ឹស្ត្រូសែនធ្វើឱ្យស្បូនឡើងក្រាស់អំឡុងពេលមានរដូវ។ ជាតិអាល់កុលមានផ្ទុក phytoestrogens ក្នុងគ្រឿងស្រវឹងដែលបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន ដែលបង្កភាពមិនប្រក្រតីនៃដំណើរការរបស់ស្បូន បង្កើនហានិភ័យនៃជំងឺ endometriosis

៤. ភាពតានតឹងជាប្រចាំថ្ងៃក៏ធ្វើឱ្យបុរសអស់អារម្មណផ្លូវភេទដែរ។ វេជ្ជបណ្ឌិត Tuan Anh បានលើកឡើងថា “ភាពតានតឹងខ្ពស់ធ្វើឱ្យមានហានិភ័យបំបែក DNA និងធ្វើឱ្យមេជីវិតឈ្មោលរបស់បុរសខូចទ្រង់ទ្រាយឬផ្លាស់ទីកាន់តែយឺតៗ។ ភាពតានតឹងយូរជាមូលហេតុចម្បងមួយនៃបញ្ហាអ័រម៉ូនបន្តពូជរបស់បុរសផងដែរ”៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2693

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia