ជំងឺទឹកនោមផ្អែមជាជំងឺឱ្យអ្នកចេះប្រុងប្រយ័ត្នក្នុងការរស់នៅ។ បើអ្នកមិនកើតជំងឺទឹកនោមផ្អែមនេះ អ្នកអាចនឹងកើតជំងឺបេះដូង ហើយប៉ះពាល់ដល់បញ្ហាតម្រងនោម និងត្រូវការលាងឈាមផងដែរ។ នេះជាសញ្ញាឱ្យជំងឺទឹកនោមផ្អែមឱ្យអ្នកចេះការពារខ្លួនពីជំងឺទឹកនោមផ្អែមកើតកម្រិតស្រាលៗ ផងដែរ។
រោគសញ្ញាជំងឺទឹកនោមផ្អែម តាមលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ជាគ្រូពេទ្យជំនាញទឹកនោមផ្អែមមានប្រសាសន៍ថា ជំងឺទឹកនោមផ្អែមប្រភេទទី១លើមនុស្សវ័យកណ្តាលមានទម្រង់មួយជាជំងឺទឹកនោមផ្អែមប្រភេទទី១ ជាទូទៅទម្រង់នេះខុសពីទម្រង់ទូទៅនៃជំងឺទឹកនោមផ្អែមប្រភេទទី១ (កើតលើអ្នកជំងឺវ័យក្មេង ៤-១៤ឆ្នាំ; ដែលមានរោគសញ្ញាច្បាស់តាំងតែពីដំបូងរួមមាន ស្រកទំងន់, ស្រេកទឹក, នោមច្រើនអស់កំលាំង រឺសន្លប់)។
១. ពេលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់តម្រងនោមព្យាយាមយកជាតិស្ករដែលលើសចេញដោយច្រោះវាចេញពីឈាម ខណៈច្រោះរួច វាមិនរក្សាទុកទេ វាបញ្ចេញសារធាតុទាំងនោះតាមរយៈទឹកនោម។ នេះអាចនាំឱ្យមនុស្សម្នាក់ត្រូវការបត់ជើងតូចញឹកញាប់ជាពិសេសនៅពេលយប់តែម្ដង។ វាជាសញ្ញាជំងឺទឹកនោមផ្អែមដែលអ្នកគួរតាមដាន។
២. អ្នកមានអារម្មណ៍ស្រេកទឹក ហើយផឹកទឹកច្រើនជាងធម្មតាជាច្រើមថ្ងៃផងដែរ។ ការនោមញឹកញាប់ដែលចាំបាច់ដើម្បីយកជាតិស្ករលើសពីក្នុងឈាមអាចបណ្តាលឱ្យរាងកាយទ្រុឌទ្រោមដោយសារបាត់បង់ជាតិទឹកច្រើន ។ បញ្ហានេះយូរ ៗ ទៅអាចបណ្តាលឱ្យខ្វះជាតិទឹកនិងនាំឱ្យមានអារម្មណ៍ស្រេកទឹកច្រើនជាងធម្មតា។
៣. ស្នាមរបួសជាសះស្បើយយឺត៖ កម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមអាចធ្វើឱ្យខូចខាតដល់សសៃប្រសាទនិងសសៃឈាមដែលធ្វើឱ្យប៉ះពាល់ដល់ចរន្តឈាម។ ជាលទ្ធផលការមុតនិងស្នាមរបួសតូចៗអាចត្រូវការពេលច្រើនសប្តាហ៍ឬច្រើនខែដើម្បីជាសះស្បើយ។ ការព្យាបាលមុខរបួសយឺតក៏បង្កើនហានិភ័យនៃការឆ្លងមេរោគផងដែរ។
៤. ការលើសគីឡូហើយខ្លួនចូលចិត្តហូបអាហារនិងភេសជ្ជៈផ្អែមៗ ជាប្រចាំថ្ងៃជាកត្តាហានិភ័យដ៏ខ្លាំងក្លានៃជំងឺទឹកនោមផ្អែមចំពោះមនុស្សគ្រប់វ័យទាំងវ័យកុមារ វ័យជន និងចាស់ផងដែរ។ ជាលិកាខ្លាញ់កាន់តែច្រើន ជាពិសេសនៅខាងក្នុងរវាងសាច់ដុំ និងស្បែកជុំវិញពោះកោសិការាងកាយរបស់ពួកគេប្រឆាំងនឹងអាំងស៊ុយលីននេះឯង។ អ្នកគួរផ្អាករាល់អាហារមានជាតិផ្អែម(លើកខ្លះជាតិស្ករធម្មជាតិបន្លែ ផ្លែឈើ និងត្រី) ហើយមកហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករចេញពីសរសៃឈាម ឱ្យអ្នកមានសុខភាពល្អឡើងវិញ៕ អត្ថបទដោយ៖ ទ្រ សុភាព