អាហារ
បុរសមិនចង់ឱ្យមេជីវិតឈ្មោលទាន់ខ្សោយទេ នេះជារបបអាហារប៉ូវមេ.ជីវិត

យោងតាមវេជ្ជបណ្ឌិត Dang Tuan Anh ជាអ្នកជំនាញបន្តពូជបានលើកឡើងថា មេជីវិតឈ្មោលជាការបន្តពូជរបស់បុរសជាកត្តាសំខាន់មួយក្នុងដំណើរការបង្កើតកូនដោយតាមធម្មជាតិ។ កង្វះសារធាតុចិញ្ចឹមក្នុងរបបអាហារនាំឱ្យប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោលចំពោះបុរសណាស់ហើយអត្រាមេជីវិតឈ្មោលកាន់តែថយចុះ។ ខាង​ក្រោម​នេះ​ជា​អាហារ​ជួយ​បង្កើន​គុណភាព​មេ​ជីវិត​ឈ្មោលបានល្អបំផុតស។

១. បុរសហូបអាហារមានជាតិស័ង្កសីបានគ្រប់គ្រាន់ជាកត្តាសំខាន់មួយក្នុងការបង្កើតមេជីវិតឈ្មោលឱ្យបុរសឆាប់មានកូន។ ប៉ុន្តែបើបុរសកង្វះសារធាតុស័ង្កសី ឬកម្រិតស័ង្កសីទាបក្នុងអាហារត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះនៃអ័រម៉ូនតេស្តូស្តេរ៉ូនធ្វើឱ្យគុណភាពមេជីវិតឈ្មោលមិនល្អធ្វើឱ្យបុរសគ្មានកូនដែរ។ អាហារសម្បូរសារធាតុស័ង្កសីរួមមាន៖ អយស្ទ័រ សាច់ក្រហម ស៊ុត ក្តាមសមុទ្រ បង្កង និងសណ្តែក ហើយមានទឹកដោះគោ...ជាដើម។ អាហារទាំងនេះជួយបង្កើនគុណភាពមេជីវិតឈ្មោលល្អបំផុតសម្រាប់បុរស។

២. វីតាមីនB12 ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពមេជីវិតឈ្មោលសម្រាប់បុរស។ វាធ្វើឱ្យប្រសើរឡើងនូវចលនារបស់មេជីវិតឈ្មោលនិងបង្កើនចំនួនមេជីវិតឈ្មោល ហើយកាត់បន្ថយការខូចខាត DNA របស់មេជីវិតឈ្មោល។ អាហារមានជាតិវីតាមីន B12 មានដូចជា៖ ត្រី អាហារសមុទ្រ ក្តាម; សាច់គោ ថ្លើមសត្វ និងស៊ុត...។

៣. វីតាមីនE ជួយកែលម្អគុណភាពមេជីវិតឈ្មោលរបស់បុរសជួយប្រឆាំងអុកស៊ីតកម្មការពារមេជីវិតឈ្មោលពីការខូចខាត។ អាហារសម្បូរទៅដោយវីតាមីនE មានដូចជា៖ ប្រេងពោត ផ្កាឈូករ័ត្ន និងប្រេងសណ្តែកសៀង។ បន្លែបៃតងដូចជា ប្រូខូលី និងស្ពៃខៀវ។ ហូបផ្លែឈើមានប៉ោម និងផ្លែប័រន្ថែមនោះ វាមានជាតិវីតាមីន E. ពង្រឹងមេជីវិត។

៤. ការបន្ថែមវីតាមីនD ក្នុងអាហារធ្វើឱ្យប្រសើរឡើងនូវចលនារបស់មេជីវិតឈ្មោល និងបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនបុរសបានរឹងមាំ។ អាហារសម្បូរវីតាមីនD រួមមានៈ ត្រីមានជាតិខ្លាញ់ដូចជា ត្រីសាម៉ុង ត្រីធូណា។ មានថ្លើមសាច់គោ មានឈីស មានស៊ុត ទឹកដោះគោជូរ និងផ្សិត...ជាដើម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2693

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia