សុខភាពភ្នែក គឺជាផ្នែកមួយសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ប៉ុន្តែមានមនុស្សជាច្រើនតែងតែមាន ការធ្វេសប្រហែស ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបជាច្រើនដូចជាកុំព្យូទ័រ ទូរស័ព្ទ និងការមើលទូរទស្សន៍ អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពភ្នែក។ សាច់ដុំភ្នែក ក៏ដូចសាច់ដុំនៅ ផ្នែកផ្សេងៗទៀតនៃរាងកាយ នៅពេលដែលមានការប្រើប្រាស់ជ្រុលអាចបណ្តាលឱ្យ សាច់ដុំមាន សភាពខ្សោយ ដូចនេះត្រូវទាមទារការធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំ។ ប្រសិនបើអ្នកធ្វើ លំហាត់សាច់ដុំភ្នែកឱ្យបានទៀងទាត់អ្នកអាចធ្វើឱ្យភ្នែកមានភាពរឹងមាំ និងសុខភាពល្អ។ ខាងក្រោមនេះគឺជារបៀបនៃការធ្វើលំហាត់ភ្នែកដែលមានភាពងាយស្រួលក្នុងការអនុវត្តដោយខ្លួនឯង និងជួយផ្តល់អត្ថប្រយោជន៍ដល់ចក្ខុកាន់តែរឹងមាំ។
លំហាត់ភ្នែកទី១៖
- កាន់ខ្មៅដៃ ហើយប្រើភ្នែកផ្តោតមើលខ្មៅដៃ
- រំកិលខ្មៅដៃយឺតៗឆ្ពោះទៅច្រមុះ រួចរំកិលខ្មៅដៃចេញពីផ្ទៃមុខរហូតដល់អ្នកលែងផ្តោតទៅលើ ខ្មៅដៃ។ សូមអនុវត្តន៍វិធីនេះឱ្យបាន១០ដងក្នុងមួយថ្ងៃ។
កំហាត់ភ្នែកទី២៖
- ធ្វើការរង្វល់ភ្នែករបស់អ្នកដូចទ្រនិចនាឡិការក្នុងរយៈពេល ៣ ទៅ ៥វិនាទី
- បន្ទាប់មកធ្វើការបង្វល់ភ្នែកក្នុងទិសដៅបញ្ច្រាស់ទ្រនិចនាឡិកាក្នុងរយៈពេល ៣ ទៅ ៥វិនាទីម្តងទៀត។ សូមអនុវត្តវិធីនេះឱ្យបាន៥ដង ហើយត្រូវព្រិចភ្នែករាល់ចន្លោះជុំនិមួយៗ។
កែវភ្នែកជារបស់ដែលគ្រប់គ្នាត្រូវថែរក្សាឱ្យបានល្អ កុំប្រងើយកណ្ដោយពិសេសសម្រាប់អ្នកនៅមុខអេក្រង់នៃគ្រឿងអេឡិចត្រូនិច នៅពេលមានបញ្ហាភ្នែក វាពិតជាផ្ដល់ផលវិបាកច្រើន មិនថាការងារ ការប្រាស្រ័យទាក់ទង ជាដើម ហេតុនេះត្រូវចេះស្រលាញ់និងមើលថែឱ្យបានល្អរួមទាំងផ្នែកផ្សេងៗនៃរូបរាងកាយផងដែរ។
សូមអានអត្ថបទសំខាន់បន្ថែម៖ រោគសញ្ញាធំ ដែលកត់សម្គាល់ថាកូនអ្នកមានជំងឺផ្ដាសាយ
អត្ថបទដោយ៖ Sem Sotheary