ព័ត៌មាន
ឯកឧត្តម ស សុខា ផ្ដល់អាហារូបករណ៍ ចំនួន៤០០កន្លែងលើមុខជំនាញទាំងនេះដល់និស្សិតទូទាំងប្រទេស
Thida Pet
October 25 2023
839 views

នាថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៣នេះ យោងតាមរយៈការផ្សព្វផ្សាយនៅលើផេកផ្លូវការ អាហារូបករណ៍ អភិសន្ដិបណ្ឌិត ស សុខា ស្តីពីការផ្ដល់ជូនអាហារូបករណ៏អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សិក្សានៅ វិទ្យាសា្ថនខ្មែរជំនាន់ថ្មី ចំនួន ៤០០កន្លែង មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ចំនួន ៣០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១០០កន្លង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ចំពោះអាហារូបករណ៍នេះត្រូវបានផ្ដល់ជូន ដល់សិស្ស-និស្សិតទូទាំង ប្រទេសជាពិសេសសិស្ស-និស្សិត មកពី ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ឱ្យបានជ្រាបថា ក្រុមការងារ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ អ៊ឹក សួនសុភី បានសហការជាមួយ វិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៤០០កន្លែង មានថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ ចំនួន ៣០០កន្លែង និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១០០កន្លែង

លក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំដើម្បីទទួលបានអាហារូបករណ៍មានដូចខាងក្រោម

- ផ្តល់ជូនសិស្ស-និស្សិតទូទាំងប្រទេស

- សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ(ទទួលបានអាទិភាព)

-សិស្ស-និស្សិតធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬ មានជីវភាពខ្វះខាត(ទទួលបានអាទិភាព) (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ប៉ាបានចូលរួមសកម្មភាពការងារសង្គម ឬ លិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ)

-សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកបត្រឯកត្តជន (មានគំរូ)

-សិស្ស-និស្សិតត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។

លក្ខខណ្ឌជ្រើសរើសកម្រិតសិក្សា

-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ

-ថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល

-ថ្នាក់បរិញ្ញាបត្ររង ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងធ្លាប់មធ្យមសិក្សាទុតិយភូមិ។

អាស្រ័យហេតុនេះហើយ​សិស្សនិស្សិតនៅទូទាំងប្រទេសកម្ពុជា បើមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យសុំអាហារូបករណ៍ អាចធ្វើការស្នើសុំ តាមរយៈលក្ខខណ្ឌដូចបានរៀបរាប់ខាងលើ៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទទាក់ទង

#ព័ត៌មាន

រកលុ.យពី TikTok សម្រាប់អ្នកផលិតមាតិកាល្អៗ តាមលក្ខខណ្ឌទាំងនេះ
Tror Sopheap
March 19 2025
263 views

#ព័ត៌មាន

ព្រះអង្គ ជួន កក្កដា បួសជាង ២៧ព្រះវស្សា សម្រេចលាចាកសិក្ខាបទ ក្រោមហេតុផល ១នេះ
Tror Sopheap
March 19 2025
10.8 K views

#ព័ត៌មាន

មន្ទីរពេទ្យ រ៉ូយ៉ាល់ អង្គរ ពង្រីកសាខាថ្មី នៅក្រុងប៉ោយប៉ែត ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ
Vuthea Morn
March 18 2025
432 views

#ព័ត៌មាន

គយបើកឱ្យមានការនាំចូល “គ្រឿងក្នុងសត្វ និងបំណែកសាច់សត្វបង្កក” ឡើងវិញហើយ
Tror Sopheap
March 13 2025
139 views

#ព័ត៌មាន

ដំណឹងល្អ! ពេទ្យហោះមកពីសង្ហបុរីផ្តល់ជូនការព្យាបាល និងវះកាត់លើបញ្ហាឆ្អឹងទាំង ៣ប្រភេទនេះ
Tror Sopheap
March 12 2025
122 views

#ព័ត៌មាន

ចំណាំទុកផង! សេវានិងការព្យាបាលទាំង១៤ នេះ មិនរាប់បញ្ចូលក្នុង ប.ស.ស ទេ
Tror Sopheap
March 6 2025
1.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
13.3 K views

#ព័ត៌មាន

ព្រះអង្គ ជួន កក្កដា បួសជាង ២៧ព្រះវស្សា សម្រេចលាចាកសិក្ខាបទ ក្រោមហេតុផល ១នេះ
Tror Sopheap
March 19 2025
10.8 K views

#ជំងឺ

តិចនិក ៤យ៉ាងពេលព្រឹកជួយលាងជាតិពុលចេញពីថ្លើម ពង្រឹងតម្រងនោមកុំឱ្យខូច
Tror Sopheap
March 12 2025
6.8 K views

#ជំងឺ

វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
Tror Sopheap
March 18 2025
6.4 K views

#ជំងឺ

បុរសៗ តិចគ្មានកូនប្រើ! នេះជាឃាត.ករសម្ងាត់ធ្វើឱ្យបុរសមិនអាចក្លាយជាឪពុក
Tror Sopheap
March 15 2025
6.3 K views

#ព័ត៌មាន

អ្នកមាន ប.ស.ស មានឆ្កែខាំកុំទុកយូរ ឆាប់ទៅចាក់វ៉ាក់សាំងឥតថ្លៃ នៅទីតាំង ១នេះ
Tror Sopheap
March 2 2025
5.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia