ព័ត៌មាន
ឧកញ៉ាម៉ុង ឫទ្ធី មហាសេដ្ឋីស្រុកខ្មែរ ធ្លាក់ខ្លួនឈឺធ្ងន់សុខចិត្តព្យាបាលនៅពេទ្យខ្មែរ មិនព្រមទៅបរទេស
Vuthea Morn
October 3 2020
10.6 K views

អ្នកមានកម្រិតមធ្យម និងសេដ្ឋីច្រើនណាស់ ពេលចង់ពិនិត្យជំងឺ ឬត្រូវព្យាបាល​គេ​តែង​​ធ្វើដំណើរទៅព្យាបាលនៅបរទេសមានវៀតណាម ថៃ សិង្ហបុរី និងប្រទេស​ផ្សេងទៀត ដែលគេយល់ថា​ពេទ្យប្រទេសទាំងនោះខ្លាំងពូកែ និងមានឧបករណ៍ទំនើបៗអាចព្យាបាលជំងឺពួកគេឱ្យជាសះស្បើយ ទោះត្រូវចំណាយអស់ប៉ុន្មានក៏ដោយ។

ផ្ទុយស្រលះ រឿងដែលនឹកស្មានមិនដល់ថ្មីៗនេះ ឧកញ៉ា ម៉ុង ឫទ្ធី សេដ្ឋីកសិកម្មមានលុយចាយមិនអស់ មានឈ្មោះល្បីនៅស្រុកខ្មែរ ពេលធ្លាក់ខ្លួនឈឺធ្ងន់ បែរជា​នៅសំរាកព្យាបាលនៅពេទ្យខ្មែរយើង មិនព្រមទៅព្យាបាលនៅ​មន្ទីរពេទ្យបរទេសថ្លៃៗទៅវិញ ហើយបានសរសើរពេទ្យខ្មែរយើងថា មានសមត្ថភាព និងឧបករណ៍ព្យាបាល និងតម្លៃសមរម្យមិនចាញ់មន្ទីរពេទ្យបរទេសឡើយ។ ខណៈពេលនេះ លោកឧកញ៉ាកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពហុព្យាបាល សំពៅមាស ស្ថិតនៅផ្លូវ១៤៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមសម្តីរបស់ឧកញ៉ាម៉ុង ឫទ្ធី ក្រោយចូល​មន្ទីរពេទ្យសង្គ្រោះបន្ទាន់បានមានប្រសាសន៍ថា «អរគុណ​ច្រើន​ខ្លាំង​ណាស់​ចំពោះ​សាស្ត្រាចារ្យ​មហាបរិញ្ញា​គួច​ ហាច​ ព្រម​ទាំង​សហការី​មន្ទីរ​ពហុព្យាបាល​ សំពៅមាស​ ដែលបាន​ជួយ​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ​អោយរួចចាកផុត​ ពីសេចក្តីស្លាប់​ក្នុង​ថ្ងៃ​សុក្រ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២០​នេះ»។ 

«លោក​មហាបរិញ្ញា​មាន​ប្រសាសន៍​ថា​ពេទ្យ​គាត់​សាងសង់​ឡើង​ សម្រាប់​ទទួល​ប្រជាជន​ក្រនិង​មធ្យម​ដែល​ជិះ​ម៉ូតូ​ឬឡាន​ជជុស​ទេ​ អ្នក​ធំជាងគេ​ដែលមកសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​របស់​គាត់​មានតែ​ឯកឧត្តម​ហ្នឹង​ហើយ​ ខ្ញុំ​សូមវាយ​តម្លៃ​ខ្ពស់ដល់​សេវាកម្ម​ក៏ដូចជា​សម្ភារៈ​ឧបករណ៍​ពេទ្យ​​មិនចាញ់​បរទេស​ប៉ុន្មាន​ទេ​»។ 

ទង្វើទាំងនេះ គឺជាការផ្តល់តម្លៃខ្ពស់ដល់ពេទ្យខ្មែរយើង​ដែលមានសមត្ថភាពខ្លាំងមិនចាញ់បរទេសនោះទេ ទោះប្រទេសយើង​​មិនទាន់​រីកចម្រើនខ្លាំងក្តី។ ហើយក៏ជាគំរូ​ដល់​អ្នកជំងឺឯទៀតមិនថាអ្នកមាន អ្នកក្រ ឬសេដ្ឋីនោះទេ ក៏អាចព្យាបាលនៅស្រុកខ្មែរយើងបានដែរ មិនចាំតែទៅបរទេសនោះទេ ព្រោះពេទ្យស្រុកខ្មែរយើងសព្វថ្ងៃក៏មានអ្នកពូកែៗ ឧបករណ៍សម្រាប់ព្យាបាល​មិនចាញ់បរទេសនោះទេ ហើយតម្លៃសមរម្យ និងមិនសូវចំណាយច្រើនជាងទៅព្យាបាលនៅបរទេស៕

អត្ថបទដោយ៖ម៉ន វុទ្ធា

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1458

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia