ចិត្តសាស្ត្រ
អ្នកចិត្តសាស្រ្តបង្ហើបប្រាប់កុំឱ្យធ្វើរឿងមួយនេះដាច់ខាត បើមានរឿងពិបាកចិត្តជៀសវាងមានបញ្ហាកាន់តែធ្ងន់
Phoak Mary
September 14 2020
690 views

បញ្ហាផ្លូវចិត្តជាបញ្ហាចម្បងសម្រាប់ជីវិតមនុស្សម្នាក់ៗ ហេតុនេះគ្រប់គ្នាត្រូវទាមទារឱ្យមានផ្លូវចិត្តរឹងមាំ ផ្លូវចិត្តដែលជួបបញ្ហាហើយនៅតែអាចប្រឈមមុខដោះស្រាយបាន។ហើយវាជាបញ្ហាចោទមួយដែល ដែលគ្រប់គ្នាជៀសមិនរួចឡើយនូវការមានលាក់រឿងទុក្ខលំបាកក្នុងចិត្ត ហើយប្រសិនបើអ្នកកំពុងមានមែន អ្នកចិត្តសាស្រ្តបានណែនាំមិនឱ្យធ្វើរឿងនេះឡើយព្រោះអាចបណ្ដាលឱ្យមានបញ្ហាកាន់តែធំ។

តាមក្បួនចិត្តសាស្រ្តអ្នកដែលមានបញ្ហាដែលបណ្ដាលឱ្យផ្លូវចិត្តមានទុក្ខ ពិបាកក្នុងការដោះស្រាយឫប្រឈមមុខ គឺអាចធ្វើឱ្យមនុស្សមានការវិវត្តន៍ទៅជំងឺផ្លូវចិត្តធ្ងន់ធ្ងរ បើមិនមានការដោះស្រាយ ឱ្យបានទាន់ពេលទេនោះ។

យោងតាមការមានប្រសាសន៍របស់លោកគ្រូ ហឿ សេធុលអ្នកប្រឹក្សាបញ្ហាផ្លូវចិត្ត​ ដែលបញ្ចប់ការសិក្សាមកពីហ្វីលីពីន និងលោកគ្រូ ពេជ ពុតដែលជាគ្រូពេទ្យផ្នែកចិត្តសាស្រ្តផងនោះបានលើកឡើងដូចគ្នាថា ចំពោះបុគ្គលដែលមានបញ្ហាមិនអាចដោះស្រាយបាន ឫមានទុក្ខលំបាកផ្នែកណាមួយក្នុងដំណើរជីវិតគឺ មិនត្រូវលាក់ទុកក្នុងចិត្តទេ ពោលគឺត្រូវបង្ហាញចេញមកក្រៅ ដើម្បីទទួលបានដំណោះស្រាយ។

លោកគ្រូ ពេជ ពុត បានលើឡើងថា ពេលមានវិបត្តិផ្លូវចិត្តអ្នកត្រូវ និយាយចេញពីបញ្ហារបស់ខ្លួន និងពិភាក្សាជាមួយបុគ្គលដែលអ្នកជឿទុកចិត្ត។ពិសេស ការចូលរួមជួយសង្គមនិងអ្នកដទៃ ការសេពគប់មិត្តល្អ មនុស្សល្អ ថ្នាក់ដឹកនាំល្អ ការសរសេរ គោលបំណង ក្ដីស្រមៃជីវិត និងចក្ខុវិស័យរបស់ខ្លួនច្បាស់លាស់ ក៏ជាកត្តាជួយឱ្យផ្លូវចិត្តរឹងមាំ បង្កាការកើតជំងឺធ្លាក់ទឹកចិត្តផងដែរ។

បន្ថែមពីលើនេះ លោកគ្រូ សេធុល ក៏បានលើកឡើងដែរថា ការគិតវិជ្ជមានក៏ជាចំណុចខ្លឹមមួយជួយឱ្យជីវិត មានភាពល្អប្រសើរផងដែរពិសេស លើចំណងទំនាក់ទំនាងរវាងគ្នានិងគ្នា ហើយក៏ជួយឱ្យផ្លូវចិត្តមានភាពរីករាយច្រើនផងដែរ។

ហេតុដូចនេះនៅពេលមានបញ្ហាពិបាកចិត្តខ្លួនឯងដោះស្រាយមិនបាន អ្នកត្រូវជជែកពិភាក្សាជមួយបុគ្គលដែលអ្នកអាចទុកចិត្ត កុំឱបទុកមម្នាក់ឯង ពោលមិនត្រូវលាក់ទុករហូតដល់អ្វីៗហួសពេលឡើយ ព្រោះវាអាចជាកត្តាដ៏ធំមួយជំរុញឱ្យអ្នកមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។

អត្ថបទដោយ៖ ភោគ ម៉ារី

ផេកផ្ទាល់ខ្លយនរបស់ខ្ញុំ៖ Mary Phoak 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
199 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
295 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
948 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
624 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
330 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia