កុមារ
ពេលពពោះ ញ៉ាំស៊ុតមាន់ស្រែត្រូវក្បួន ជួយឱ្យខួរក្បាលកូនមានIQខ្ពស់មិនចាញ់ស៊ុតក្ងាន
Mourn Kunthea
July 24 2024
1.2 K views

ជឿថាបងប្អូនស្រ្តីជាច្រើនប្រាកដជាបានដឹងហើយថា ពេលមានផ្ទៃពោះគឺស្រ្តីនិយមញ៉ាំស៊ុតក្ងានដើម្បីជំនួយខួរក្បាលកូនក្នុងផ្ទៃឱ្យឆ្លាត លូតលាស់បានល្អ ជាពិសេសកូនមានIQខ្ពស់។ ស្រ្តីខ្លះប្រតិកម្មជាមួយស៊ុតក្ងាន មិនចេះញ៉ាំក៏ខំប្រឹងញ៉ាំព្រោះចង់ឱ្យកូនឆ្លាត។ ថ្ងៃក្រុមការងារចាបបៃតងនឹងមកណែនាំថា ស៊ុតមាន់ស្រែ គឺមានអត្ថប្រយោជន៍ខ្ពស់ជាងស៊ុតក្ងានទៀតសម្រាប់ស្រ្តីមានផ្ទៃពោះ បើញ៉ាំត្រូវក្បួនពេទ្យទៀតកូនរឹតតែឆ្លាត។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ vinmec វេជ្ជបណ្ឌិត Le Hong Lien ឯកទេសផ្នែកសម្ភពនិងរោគស្រ្តីនៅមន្ទីរពេទ្យ Vinmec Central Park International General Hospital ល្បីនៅប្រទេសវៀតណាមបានបញ្ជាក់ច្បាស់ៗថា ស្រ្តីមានផ្ទៃពោះញ៉ាំស៊ុតក្ងានធ្វើឱ្យខួរក្បាលកូនឆ្លាត QIកូនខ្ពស់ ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ មិនទាន់មានការពិសោធន៍ ឬការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តណាមួយដែលបញ្ជាក់ថា ការញ៉ាំស៊ុតក្ងានអំឡុងពេលមានផ្ទៃពោះធ្វើឱ្យកូនឆ្លាតនោះទេ។

ការពិត បើតាមការពិសោធន៍ជាក់ស្តែង នៅក្នុងស៊ុតក្ងាន១គ្រាប់មានផ្ទុក ប្រូតេអ៊ីន១៣ក្រាម ជាតិខ្លាញ់១៤.២ក្រាម វីតាមីនA ៣៦០mcg ជាតិកាល់ស្យូម៧២មីលីក្រាម ផូស្វ័រ២១០មីលីក្រាម ជាតិដែក៣.២មីលីក្រាម វីតាមីនB ០,១៥មីលីក្រាម វីតាមីនB2 ០,៣មីលីក្រាម បើប្រៀបធៀបជាមួយនឹងស៊ុតមាន់ ស៊ុតក្ងាន មានសារធាតុចិញ្ចឹមទាបជាង។ មិនតែប៉ុណ្ណោះ សមាសធាតុដែលមាននៅក្នុងស៊ុតក្ងានមានជាតិកូលេស្តេរ៉ុល និងខ្លាញ់ដែលមិនល្អសម្រាប់សុខភាព និងប្រព័ន្ធសរសៃឈាមបេះដូង។ បើ​​ស្ត្រី​មាន​ផ្ទៃពោះព្យាយាមញ៉ាំច្រើន គឺអាច​ប្រឈម​នឹង​ជំងឺ​លើស​ទម្ងន់ ធាត់ លើស​ខ្លាញ់ ទឹកនោមផ្អែម លើស​ឈាម​...ជាដើម។ ដូច្នេះបើសួរថា អំឡុងពេលមានផ្ទៃពោះគួរញ៉ាំស៊ុតក្ងាន ឬស៊ុតមាន់ ជម្រើសល្អគួរញ៉ាំស៊ុតមាន់ល្អជាង ព្រោះវាផ្ទុកសារធាតុចិញ្ចឹមច្រើន ហើយមិនធ្វើឱ្យស្រ្តីមានផ្ទៃពោះលើសគីឡូទៀតផង។

បើតាមការណែនាំពីគ្រូពេទ្យ ស្រ្តីមានផ្ទៃពោះគួរញ៉ាំស៊ុតមាន់ស្រែឱ្យបាន១គ្រាប់ក្នុង១ថ្ងៃ ៧គ្រាប់ក្នុង១សប្តាហ៍ ដើម្បីឱ្យទារកក្នុងផ្ទៃមានការលូតលាស់ខួរក្បាលបានលឿន កើតIQ ឆ្អឹងរឹងមាំ ទាំងម៉ាក់និងកូន។ មិនតែប៉ុណ្ណោះ ជាតិកាល់ស្យូមនៅក្នុងស៊ុតមាន់ ជួយបញ្ចៀសការឈឺចុករោយឆ្អឹង ការពារកុំឱ្យស្រ្តីមានផ្ទៃពោះឈឺចង្កេះបានថែមទៀតផង។ របៀបក្នុងការញ៉ាំ ស្រ្តីអាចយកទៅចម្អិនជាម្ហូបផ្សេងៗតាមចំណង់ចំណូលចិត្តដូចជា ស្ងោរ ចៀន គន្លឹះពិសេសគឺញ៉ាំពងមាន់ស្ងោរជាមួយផ្លែប៊័រគឺទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត។ បញ្ចាក់៖ ស៊ុតមាន់អាចយកទៅចម្អិនជាម្ហូបផ្សេងៗតាមចំណូលចិត្តបាន ប៉ុន្តែត្រូវចម្អិនស៊ុតឱ្យឆ្អិន១០០% កុំញ៉ាំស៊ុតឆៅ ឬស៊ុតស្ទើរឆ្អិន មិនល្អសម្រាប់សុខភាពកូន និងសុខភាពម្តាយនោះទេ៕

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.5 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.9 K views
អត្ថបទថ្មីៗ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម
#អាហារMarch 18 2026
តមអាហារពេលល្ងាច! ញ៉ាំផ្លែឈើ ៣នេះ កុំឱ្យឃ្លាន ឆាប់ដុតខ្លាញ់ស្រកគីឡូ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia