តាមរយៈសារសម្លេងពិសេសរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានឱ្យដឹងថា “ថ្ងៃនេះជាថ្ងៃទី១៤ ដែលយើងមិនមានជំងឺកូវីដតែម្ដង ដូច្នេះរយៈពេល១៤ថ្ងៃហើយដែលកូវីដមិនមានការឆ្លងសូម្បីតែ១នាក់។ ក្នុងពេលជាមួយគ្នា នៅតាមមន្ទីរពេទ្យរបស់យើងអ្នកជំងឺកូវីដ មានត្រឹមតែ១៤នាក់ប៉ុណ្ណោះ។ ក្នុងនោះនៅទីក្រុងភ្នំពេញចំនួន ៤នាក់ និងខេត្តបាត់ដំបង ៤នាក់ ជាអ្នកជំងឺដែលមានជំងឺផ្សេងៗត្រូវឱ្យគាត់នៅព្យាបាលបន្ត មិនមែនជាមូលហេតុតែមួយគត់ដោយសារកូវីដទេ បើទោះបីជាគ្មានឆ្លងកូវីដក៏គាត់ត្រូវតែនៅបន្តការព្យាបាលដែរ។”
សម្តេចបន្តថា “នេះជាព័ត៌មានដ៏ល្អ ជាមួយនិងការដែលមុននេះយើងមានអ្នកជំងឺប្រមាណជាង២ម៉ឺននាក់ តែឥលូវនេះយើងមានអ្នកជំងឺត្រឹមតែប៉ុន្មានអ្នកប៉ុណ្ណោះ។ នេះជាលទ្ធផលនៃការខំប្រឹងរបស់យើង ជាពិសេសប្រជាពលរដ្ឋចេះការពារខ្លួន តាមរយៈវិធានការសុខាភិបាល និងតាមរយៈការទទួលយកវ៉ាក់សុំាង។ ខ្ញុំក៏បានសង្កេតឃើញ ជាមួយនិងអ្នកដឹកនាំក្រសួងសុខាភិបាល ថាឥលូវនេះបន្ទាប់ពីបានទទួលវ៉ាក់សាំង គឺប្រជាពលរដ្ឋរបស់យើងជំងឺដង្កាត់ទាំងឡាយដែលធ្លាប់បានកើតមាន មុនមានវត្តមានកូវីដ មុនពេលទទួលវ៉ាក់សុំាង ដូចជាជំងឺផ្ដាសាយធំជាដើម មានការថយចុះ។ មិនមែនគ្រាន់តែការថយចុះនៃការឆ្លងកូវីដ ក៏ប៉ុន្តែជំងឺផ្សេងៗទៀតដូចជា ផ្ដាសាយធំ និងជំងឺខ្លះទៀតក៏មានការថយចុះគួរឱ្យកត់សម្គាល់ ដែលនេះជាឥទ្ធិពលនៃវ៉ាក់សុំាងដែលទទួលបានក្នុងរយៈពេលកន្លងទៅ។”
ក្នុងនោះផងដែរ សម្តេចក៏បានឱ្យដឹងថា មកដល់ពេលនេះមានប្រជាជនបានចាក់វ៉ាល់សុំាងរហូតដល់ជាង១៥លាននាក់រួមមកហើយ ក្នុងចំណោមប្រជាជន១៦លាននាក់៕
អត្ថបទដោយ ៖ Senghong