យោងតាមកិច្ចសម្ភាសដែលបានផ្សាយក្នុងគណនីយូធូបផ្លូវការណ៍របស់ លោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានឱ្យដឹងថា បានរកឃើញ នូវវត្តមានវីរុសអូមីក្រុងបំប្លែងខ្លួនថ្មី ប្រភេទ BA4 និងBA5 មានលទ្ធភាពឆ្លងលឿនជាងគេ និងអាចជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ លោកជំទាវ ឱ វណ្ណឌីន បានធ្វើឱ្យបញ្ជាក់ដែលថាប្រភេទ BA4 និងBA5នេះ វាមានលទ្ធភាពបញ្រ្ជាបចូលទៅប្រព័ន្ធការពាររបស់មនុស្ស ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំធ្លាក់ខ្សោយ។
គួរបញ្ជាក់ដែលនេះ វីរុសប្រភេទថ្មីនេះ រកឃើញបន្ទាប់ពីកម្ពុជាមានករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនា កន្លងមកនេះ។ លោកជំទាវ បានបញ្ជាក់ដែលថា ដូច្នេះហើយទើបអង្គការសុខភាពពិភពលោក បានណែនាំឱ្យបណ្ដាប្រទេសនៅជុំវិញពិភពលោកនេះឱ្យយកចិត្តទុកដាក់លើការចាក់វ៉ាក់សាំងដូសជម្រុញ និងត្រូវមានគម្លាតចាប់ពី៣ខែឡើងទៅ។
បន្ថែមពីនោះ លោកជំទាវសូមធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋអញ្ញើញទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ទី៣ ទី៤ ទី៥ ឱ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ១៩ឡើងវិញ៕
អត្ថបទដោយ៖ Senghong